19/02/2021 08:02
គម្រោងការអនុវត្តសម្រេចនឹងរួមចំណែកនាំទឹកសាបផ្ទាល់ពីចុងប្រភពមកផ្ដល់ឲ្យបណ្ដាតំបន់ផលិតកសិកម្មរបស់ខេត្តដូចជា៖ ស្រុកកាងឡុង កូវកែ ទីវកឹង ចូវថាញ់ កូវង៉ាង ថ្កូវនិងទីផ្សាររួមខេត្តយ្វៀងហាយ។
ម៉ាស៊ីនជីកស្តារប្រឡាយធារាសាស្រ្តវាលស្រែ។ រូបថត៖ រតនា
ទន្ទឹមនឹងនោះ បណ្ដាប្រឡាយធារាសាស្រ្ដនេះនឹងកើនចំណុះស្ដុកទឹកសាបសម្រាប់បម្រើការផលិត ឆ្លើយតបតម្រូវការស្រោចស្រពផលដំណាំ ជៀសវាងស្ថានភាពខ្វះទឹកអាស្រ័យដោយរាំងស្ងួត ជ្រាបជាតិជូរប្រៃក្នុងរដូវប្រាំងដូចបណ្ដាឆ្នាំកន្លង។
លោកផាមមិញត្រៀង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញបានឲ្យដឹងថា៖ បណ្ដាឆ្នាំកន្លងហើយ ត្រាវិញត្រូវជះឥទ្ធិពលអាស្រ័យដោយអាកាសធាតុប្រែប្រួល បំផុតគឺស្ថានភាពរាំងស្ងួត ជ្រាបជាតិជូរប្រៃចូលក្នុងវាលស្រែជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការផលិតនិងការរស់នៅរបស់ប្រជាជនលើភូមិសាស្រ្ដខេត្ត។
រដូវប្រាំងឆ្នាំ ២០១៥-២០១៦ គ្រោះរាំងស្ងួតជ្រាបជាតិជូរប្រៃបានបង្កឲ្យខូចខាតគិតជាតម្លៃក្នុងវិស័យផលិតកសិកម្មរួមរបស់ខេត្តជាង ១.១០០ ពាន់លានដុង។ រដូវប្រាំងឆ្នាំ ២០១៩-២០២០ ជ្រាបជាតិជូរប្រៃបណ្ដាលឲ្យខេត្តត្រូវខូចខាតគិតជាតម្លៃ ១.០០០ ពាន់ លានដុង៕
ប្រែសម្រួល៖ លឺវវូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។