• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 04/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទឹកប្រាក់ជិត ១,២ ពាន់លានដុងសម្រាប់អនុវត្តបណ្តាគម្រោងការជំរុញឧស្សាហកម្ម

06/07/2021 10:52

គណៈកម្មាធិការប្រជាជនខេត្តទើបសម្រេចចិត្តបត់បែងប្រាក់ជិត ១,២ ពាន់លានដុងពីប្រភពជំរុញឧស្សាហកម្មរបស់ខេត្តដើម្បីឧបត្ថម្ភគ្រួសារធ្វើអាជីវកម្ម អាជីវកម្ម សហករណ៍នៅបណ្តាស្រុក៖ ចូវថាញ់ ថ្កូវ ទីវកឹង កូវកែ កូវង៉ាង យ្វៀងហាយ និងទីផ្សាររួមខេត្តយ្វៀងហាយកែប្រែម៉ាស៊ីន ឧបករណ៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិត។

ជាក់ស្តែងគឺ ខេត្តបានឧបត្ថម្ភទុន ៩១ លានដុងដល់គ្រួសារធ្វើអាជីវកម្ម បាវង៉ឹង នៅអនុសង្កាត់លេខ ០៩ សង្កាត់ទី ០៩ ទីក្រុងត្រាវិញ ដើម្បីអនុវត្តម៉ាស៊ីនឧបករណ៍ទំនើបទៅក្នុងការផលិតនំក្រៀប ឧបត្ថម្ភទុន ៨៥ លានដុងដល់ក្រុមហ៊ុនចំកាត់ Cacao Mekong នៅភូមិក្នក ឃុំសុងឡុក ស្រុកចូវថាញ់អនុវត្តម៉ាស៊ីនឧបករណ៍ទំនើបក្នុងផលិតសូកូឡា ឧបត្ថម្ភ ៤០ លានដុង ដល់សហករណ៍កសិកម្មឡុងហ៊ីប ស្រុកថ្កូវអនុវត្តឧបករណ៍អេឡិចត្រូនិច ឧបត្ថម្ភ ១៤០ លានដុងដល់អាជីវកម្មឯកជន ភុកអាញ់ណាម នៅអនុសង្កាត់ទី ០១ ទីប្រជុំជនកូវក្វាង ស្រុកទីកឹង អនុវត្តម៉ាស៊ីនឧបករណ៍ទំនើបក្នុងការកាត់ដេរឧស្សាហកម្ម។

ខេត្តឧបត្ថម្ភទុន ១៤០ លានដុងដល់អាជីវកម្មឯកជន យីមកេវនៅភូមិតាដេវ ឃុំណិញថើយ ស្រុកកូវកែ អនុវត្តម៉ាស៊ីនឧបករណ៍ទំនើបក្នុងការកាត់ដេរឧស្សាហកម្ម។ ឧបត្ថម្ភទុន ៦៨ លានដុងដល់សហករណ៍កសិកម្មញឹកលិន ភូមិផ្នោរលើ(បេ) ឃុំញីទ្រឿង ស្រុកកូវង៉ាងសម្រាប់អនុវត្តម៉ាស៊ីនឧបករណ៍ទំនើបក្នុងការផលិតតែ  ឧបត្ថម្ភ ៣០០ លានដុងដល់ក្រុមហ៊ុនភាគហ៊ុន ស្បៀងបៀងសាញ់ នៅអនុសង្កាត់លេខ ០១ សង្កាត់ទី ០១ ទីផ្សាររួមខេត្តយ្វៀងហាយ ផលិតដប PET អេឡិចត្រូនិច ឧបត្ថម្ភ ៣០០ លានដុងដល់គ្រួសារពាណិជ្ជកម្ម ង្វៀងថាញ់ស៊ើង នៅអនុសង្កាត់បេនចូយ សង្កាត់ទី ០១ ទីផ្សាររួមខេត្តយ្វៀងហាយអនុវត្តម៉ាស៊ីនឧបករណ៍ទំនើបក្នុងការផលិតនំបញ្ចុកប្រពៃណី ។

លោកវ៉មិញកឹម នាយកមន្ទីរឧស្សាហពាណិជ្ជកម្មបានឲ្យដឹង៖ គិតតាំងពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ខេត្តត្រាវិញមានផែនការអនុវត្តបណ្តាសកម្មភាពជំរុញឧស្សាហកម្ម សរុបរួមថវិកាជាង ៤០ ពាន់លានដុង។ ក្នុងនោះ ប្រភពថវិកាជំរុញឧស្សាហកម្មជាតិ ១,៥ ពាន់លានដុង ប្រភពថវិកាខេត្តជាង ១៨,៣ ពាន់លានដុង ចំនួនប្រាក់ក្រៅពីនោះកេណ្ឌប្រមូលពីបណ្តាមូលដ្ឋានឧស្សាហកម្ម-សិប្បកម្មវិនិយោគ។

ដំណាក់កាលឆ្នាំ ២០១៦-២០២០ ខេត្តត្រាវិញអនុវត្តបណ្តាសកម្មភាពជំរុញឧស្សាហកម្មជាមួយថវិកាជាង ០៧ ពាន់លានដុង។ ក្នុងនោះ ថវិកាជំរុញឧស្សាហកម្មលើមូលដ្ឋានជាង ៤,៨ ពាន់លានដុង ថវិកាជំរុញឧស្សាហកម្មជាតិជាង ២,១ ពាន់លានដុង។ បណ្តាសកម្មភាពឧស្សាហកម្មបានជួយឲ្យបណ្តាមូលដ្ឋាន អាជីវកម្មហ៊ានវិនិយោគម៉ាស៊ីន ឧបករណ៍ទំនើប រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការផលិត។ ភាគច្រើនបណ្តាមូលដ្ឋានអាជីវកម្មបានឧបត្ថម្ភតែងពង្រីកបានលំនឹង ស្ថិរភាព បើកទូលាយទ្រង់ទ្រាយធ្វើសកម្មភាព ផលិតផលមានច្រកចេញលំនឹង បង្កការងារធ្វើថ្មីបានច្រើន និងលើកបង្កើនប្រភពចំណូលជូនពលករនៅជនបទ៕                                                                            

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.