• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទឹកដមចាកបញ្ចូលដប៖ផលិតផលផ្តើមអាជីពរបស់តំបន់ជ្រាបជាតិប្រៃ

11/12/2020 13:00

ទឹកដមចាកបញ្ចូលដបជាផលិតផលបំបាត់ស្រេកបានផលិតពីទឹកដមចាករបស់ក្រុមនិស្សិតមហាវិទ្យាល័យត្រាវិញស្រាវ ជ្រាវផ្លាស់ថ្មីច្នៃប្រតិដ្ឋចូលរួមផ្តើមអាជីព។ នេះជាគម្រោងការទទួលបានរង្វាន់លេខមួយក្នុងពិធីប្រឡង Hult Prize អាស្រ័យសាលាមហាវិទ្យាល័យត្រាវិញចាត់តាំង(ពិធីប្រឡងផ្តើមអាជីពស័ក្តិសមបំផុតពិភពលោក នៅទាំងហៅថា«រង្វាន់ Nobel សម្រាប់ និស្សិត»ជារង្វាន់ប្រចាំឆ្នាំបានចាត់តាំងសម្រាប់និស្សិតទូទាំងពិភពលោក)។

                           ក្រុមនិស្សិត ឧទ្ទេសនាមទឹកដមចាក។​

គម្រោងការទឹកដមចាកបញ្ចូលដបបានក្រុមនិស្សិត ង្វៀងបាឡុក (ប្រធានក្រុម) រួមជាមួយ បណ្តាសមាជិក៖ វ៉ធីធៀងថាញ់ ង៉ូភឿកឡុក ឡឹមធីង៉ុកអៀងស្រាវជ្រាវ និងមានផលិតផលបច្ចុប្បន្នអាចផ្តល់ជូនទីផ្សារ។ តាមសំដីរបស់បណ្តាសមាជិកក្នុងក្រុមទឹកដមចាកបញ្ចូលដប ជាផលិតផលជ្រះមានប្រភពធម្មជាតិសុទ្ធសាធមិនប្រើជាតិគីមីជាតិគ្រប់គ្រងក្នុងរយៈពេលផលិត។ ផលិតផលបានបញ្ចូលដបមានចំណុះក្នុងមួយដបៗ ៣៥០ មិល្លីលិត្រលក់ដោយតម្លៃ ២០.០០០ ដុងក្នុងមួយដប។
តាមការស្រាវជ្រាវរបស់ទស្សនាវដ្តីបច្ចេកវិទ្យានិងបច្ចេកទេសឱសថនៃមហាវិទ្យាល័យម៉ាឡេស៊ី Sarawwak (នៅម៉ាឡេស៊ី) អនុវត្តក្នុងបន្ទប់ ពិសោធន៍រួចលទ្ធផលរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវជាតិបំប៉ននិងអាហារនៃផ្នែកបច្ចេកវិទ្យានិងអាហារ(នៅប្រទេសភីលីបភីន)អនុវត្តនៅលើអ្នកស័្មគ្រចិត្តបានចង្អុលបង្ហាញផលប្រយោជន៍មួយចំនួនរបស់ទឹកដមចាកសមស្របប្រើប្រាស់ធ្វើជាតិបង្ករសជាតិផ្អែមជំនួសឱ្យអ្នកកើតជំងឺទឹកនោមផ្អែមកម្រិត ២ ទប់ស្កាត់ការលើសទម្ងន់ផ្ទុកដោយជាតិចម្រុះច្រើនជម្នះជាតិអុកស៊ីហ្សែនមានប្រយោជន៍សម្រាប់សុខភាព ស្ថិតក្នុងលក្ខណៈជម្នះទឹកនោមផ្អែមខ្ពស់ប្រហាក់ប្រហែលជាមួយថ្នាំចម្រុះ (ថ្នាំ Acarbose) ប្រើសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមមុនពេលបាយ ស្ថិតក្នុងលក្ខណៈជម្នះជាតិអុកស៊ីហ្សែនខ្ពស់ប្រ ហាក់ប្រហែលដូចជាវីតាមីនសេ។
តាមសំដីរបស់ប្រធានក្រុមង្វៀងបាឡុក និស្សិតឆ្នាំទី ៤ ផ្នែកបច្ចេកវិទ្យាបច្ចេកទេសគីមីសាស្រ្ត ជំនាញខាងផ្នែកអនុវត្តជាតិស្រពាប់ស្វាហាប់ និងសម្ភារណាណូនៃសាលាមហាវិទ្យាល័យត្រាវិញ កើតឡើងនៅតំបន់ប្របមាត់សមុទ្រឃុំម៉ីឡុងបាក់ ស្រុកកូវង៉ាង ជាតំបន់ដីកសិកម្មសម្បូរជីជាតិស្ថិតនៅជិតច្រកគុងហូវ កន្លែងទន្លេកោចៀងចាក់ចេញទៅសមុទ្របង្កលក្ខណៈងាយស្រួល ឱ្យចាករីកចម្រើន។ ប្រជាជននៅទីនេះ មិនទាន់ឃើញបានពីតម្លៃសេដ្ឋកិច្ចរបស់ចាកផ្ដល់ឲ្យសំខាន់គឺប្រើប្រាស់ត្រឹមតែផ្លែចាកសម្រាប់បរិភោគ និងស្លឹក សម្រាប់ប្រក់ផ្ទះ ធ្វើឧស មិនសូវមានអ្នកដឹងអំពីបច្ចេកទេសបង្ហូតជ័រចាកពីធ្លាយផ្កាសម្រាប់ដាំ ស្ករ ផ្អោបស្រា ធ្វើបៀរ ឡើងដំបែទឹកខ្មេះ បិតជាអាកុល និងប្រភេទផលិតផលមានតម្លៃដទៃទៀត។ អាស្រ័យហេតុនោះក្នុងដំណាក់កាលរៀន ប្អូនបាឡុកកំណត់ឃើញចាកមានសក្តានុភាពច្រើន តម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ផ្លែស្លឹកជាពិសេសគឺទឹកដមចាក។ ឆ្លងតាមរយៈការត្រួតពិនិត្យប្អូនបាឡុកនិងបណ្តាសមាជិកក្នុងក្រុមកំណត់ឃើញទឹកដមចាកមានតម្លៃសេដ្ឋកិច្ចខ្ពស់ចាំបាច់ត្រូវទាញយកផលវិនិយោគផលិតបញ្ចូលដប រួចដាក់បញ្ចូលក្នុងគម្រោងការផ្តើមអាជីពសំដៅអះអាងខ្លួនធ្វើមានយ៉ាងស័ក្តិសម បង្កការងារធ្វើបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។
ចំណែកខាងសាច់របស់ចាកមានសម្បុរសល្អក់ផ្ទុកដោយជាតិបំប៉នខ្ពស់ បានប្រជាជនមូលដ្ឋានប្រើប្រាស់ធ្វើជាអាហារ។ ពិនិត្យឃើញចំណុច ពិសេសនេះ បណ្តាសមាជិកបានគួបផ្សំរវាងទឹក ដមចាកនិងសាច់ផ្លែចាកមកជាមួយគ្នា។ នេះជាចំណុចថ្មីបង្កការខុសប្លែកពីផលិតផលនៅលើទី ផ្សារ។ នីតិវិធីយកទឹកដមចាកបានអនុវត្តហ្មត់ចត់ ទៀងទាត់រៀងរាល់ថ្ងៃ ត្រឡប់មកវិញត្រូវតាមនីតិវិធីនោះចាប់ផ្តើមប្រមូលបានទឹកដម។ ទងចាកមុនពេលប្រមូលផលទឹកដមត្រូវបាន អនាម័យជ្រះបះ ជៀសវាងការកខ្វក់ពិនិត្យមើលហ្មត់ចត់ជៀសវាងពេលទឹកជោរខ្ពស់។
អាស្រ័យនេះជាលើកដំបូងផ្តើមអាជីពរបស់ក្រុម ម៉្លោះហើយនៅខ្វះទុនផលិតផលរក្សាទុកមិនបានយូរ ម៉្លោះហើយមិនទាន់ទាញបានអតិថិជនមានចរិតពិបាក។
ដើម្បីផលិតផលទឹកដមចាកបញ្ចូលដបមានកន្លែងលក់បានលំនឹងបណ្តាឆ្នាំខាងមុខ ក្រុមនឹង មានផែនការកសាងកងជួរអ្នកលក់ទំនិញ និងឧទ្ទេសនាមផលិតផលទំនាក់ទំនងទីផ្សារ ឆ្លងតាម បណ្តាប៉ុស្តិ៍ ទូរស័ព្ទ បណ្តាញសង្គមចងសម្ព័ន្ធជាមួយបណ្តាទំព័រលក់ទំនិញ។ល។ ដើម្បីប្រិតសំចៃពេលវេលាការចំណាយ។ ទន្ទឹមនឹងនោះ ស្រាវជ្រាវពិភាគបន្ថែមផលិតផលជាច្រើនទៀត ដើម្បីធ្វើឱ្យសម្បូរបែបខាងផលិតផល។ ចងសម្ព័ន្ធកសាងទម្រង់ដាំចាក ដើម្បីប្រមូលទិញមកវិញទឹកដមចាករបស់បណ្តាគ្រួសារប្រជាកសិករសំដៅបង្កើនប្រាក់ចំណូលសម្រាប់អ្នកផលិត និងធានាប្រភពវត្ថុធាតុច្រកចូល។ កែលម្អបន្ថែម គុណភាពក៏ដូចជាប្រសិទ្ធភាពផលិត បង្កចេញជាបណ្តាមុខទំនិញទឹកដមចាកបញ្ចូលដបមានបណ្តារសជាតិខុសប្លែកគ្នាពីការគួបផ្សំទឹកដមចាកជាមួយស្លឹកក្រអូបធម្មជាតិមួយចំនួន(ស្លឹកចន្ទន៍ក្រអូប)ដើម្បីបង្កើនភាពសម្បូរបែបផលិ ផល។ ទន្ទឹមនឹងនោះ ក្រុមចូលរួមគម្រោងការផ្តើមអាជីពសង្ឃឹមដល់ការឧបត្ថម្ភពីបណ្តាកម្មវិធី គម្រោងការរបស់ខេត្ត របស់សាលា និងកិច្ចសហការរបស់អាជីវកម្មដើម្បីកសាងយីហោជំរុញពាណិជ្ជកម្ម បង្កកម្លាំងព្រៀបរបស់ផលិតផលនៅលើទីផ្សារ។
ទឹកដមចាកបញ្ចូលដប ជាភាពទម្លុះទម្លាយមួយក្នុងបណ្តាភាពទម្លុះទម្លាយថ្មីដោយមានការអនុវត្តន៍បច្ចេកវិទ្យាបច្ចេកទេស នីតិវិធីយ៉ាងហ្មត់ចត់បង្កចេញជាផលិតផលសុវត្ថិភាពជិតស្និទ្ធ។ នៅក្នុងអនាគតរួមចំណែកចូលទៅក្នុងទីផ្សារនូវទឹកបំបាត់ស្រេក ជាពិសេសដោះស្រាយបណ្តាវិបត្តិនៃការប្រើប្រាស់ជាតិគីមីក្នុងដំណាក់កាលច្នៃ របស់ផលិតផលមុនជំរុញសក្តានុពលសេដ្ឋកិច្ចរបស់មូលដ្ឋាន។ រីឯខឿនគ្រឹះគឺសម្រាប់ផលិតចេញបណ្តាផលិតផលផ្សេងតំណាប់ចាក បណ្តាផលិតផលសិប្បកម្មភណ្ឌពីផ្លែចាក៕

នីតិវិធីយកទឹកដមចែកចេញជាច្រើនជំហាន
ជំហានទី១៖ ជ្រើសធ្លាយចាកដើម្បីយកទឹកដមត្រូវធានាផ្លែគ្រប់ទំហំសមល្មមដែលប្រែសម្បុរពីប្រផេះស្រស់ទៅជាប្រផេះជាំ។ ដើម្បីចាកបញ្ចេញទឹកដមនោះចាំបាច់គឺច្របាច់លុញទងរបស់ធ្លាយចាក។ ចង់យកបានទឹកដមនោះត្រូវច្របាច់លុញឱ្យស្មើ ដើម្បីធានាបង្រួមកម្លាំងឱ្យធ្លាយរីកចម្រើនដល់ពេលដំណាក់កាលធំឡើង ធ្លាយនឹងបានកាប់ទទឹង រួចចាប់ផ្តើមត្រងយកទឹកដម ផ្លែចាកនៅតែមាន សាច់ធម្មតា។
ជំហានទី២៖ ច្របាច់លុញធ្លាយចាកប្រមាណ១៥ថ្ងៃ បន្ទាប់មកកាប់ធ្លាយចាក ចោលចាប់ផ្តើមចេញទឹកដម យកបំពង់ដីដុត បំពង់ឫស្សី។ល។ដាក់ផ្ទាល់ទៅក្នុងទងធ្លាយសម្រាប់ត្រងនិងប្រមូលយកទឹកដមផ្កាចាកមួយថ្ងៃ២ដងនៅពេលព្រឹកព្រលឹមឬរសៀលត្រជាក់។ រាល់ពេលចេញផ្កាចាកម្តងៗ​ អាចប្រមូលទឹកដមប្រមាណ២០ថ្ងៃជាមួយបរិមាណគិតជាមធ្យម១លីត្រក្នុងមួយថ្ងៃ។ បរិមាណទឹកដមផ្កាចាកបញ្ចេញទឹកដមនឹងមិនស្មើ មិនដូចគ្នានៅរាល់ធ្លាយទាំងអស់ផ្លាស់ប្តូរទៅ តាម គុណភាពធ្លាយនីមួយៗ និងតាមកន្លែងជ្រើសធ្លាយចាក។ ក្រោយរយៈពេល ២០ថ្ងៃយកទឹកដមធ្លាយអស់សមត្ថភាពផ្តល់ទឹកដមនឹងត្រូវលើកលែង ដើម្បីដើម ផ្តុំកម្លាំងចិញ្ចឹមបណ្តាស្មែងបន្តទៀត។
ជំហានទី ៣៖ ទឹកដមចាកក្រោយពេលយកមកត្រូវច្រោះមកវិញដើម្បីកម្ចាត់ចោលជាតិចម្រុះដូចជាជ្រាំងធ្លាយញៀតចូលពេលយកទឹកបន្ទាប់មកដាក់ចូលប្រព័ន្ធដាំឱ្យក្តៅដាំក្នុងរយៈពេលមួយម៉ោងជាមួយកម្រិត ៩០°C នៅលើចង្ក្រានកូរសន្សឹមៗជាមួយល្បឿនកូរ៣០០ជុំក្នុងមួយនាទី។ ទឹកដមចាកក្រោយពេលដាំបានលាយជាមួយសាច់របស់ផ្លែចាកបានវិនិច្ឆ័យនិងកាត់តូចតាមខ្នាតសមស្រប ផ្តើមបញ្ចូលដបភ្ជាប់ស្លាកផលិតផល អនុវត្តការកម្ចាត់មេរោគលើកចុងក្រោយបន្ទាប់មកនាំយកផលិតផលទៅកាន់ទីផ្សារ៕        ថាច់សម្បត្តិ

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.