02/04/2021 09:17
កសិករឃុំឡុងឌឹក ទីក្រុងត្រាវិញប្រមូលផលផ្កា។ រូបថត៖ រតនា
លោក ស៊ើងង៉ុកយ៉ាញ់ថាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីប ស្រុកថ្កូវបានឲ្យដឹង៖ ដើម្បីបង្កលក្ខណៈឲ្យប្រជាកសិករមានដើមទុនពង្រីកការផលិត ឆ្នាំ ២០២០ ឃុំតឹងហ៊ីបបានផ្ដុំកម្លាំងចង្អុលការចលនាប្រជាជនជំរុញមាំពង្រីកការផលិត ផ្លាស់ប្តូរពូជ ដំណាំ សត្វចិញ្ចឹម និងពង្រីកសេដ្ឋកិច្ចគ្រួសារភ្ជាប់ជាមួយនឹងការកសាងសេដ្ឋកិច្ចសហការ។តាមរយៈនោះ ឃុំបានកសាងទម្រង់ជាច្រើននិងអនុវត្តកម្មវិធីនិងគម្រោងការពង្រីកសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពដូចជា៖ទម្រង់មូលនិធិឧបត្ថម្ភកសិករពង្រីកសេដ្ឋកិច្ចគ្រួសារ (ប្រភពមូលនិធិឧបត្ថម្ភរបស់សមាគមកសិករខេត្ត) វិនិយោគឲ្យ ១៦ គ្រួសារជាមួយប្រាក់ទុនសរុប ៤០០ លានដុង។ គម្រោងការចិញ្ចឹមគោយកសាច់និងចិញ្ចឹមគោមេបានឧបត្ថម្ភ ៤៩ គ្រួសារជាមួយប្រាក់ទុនសរុប ៧០០ លានដុង
ទុនឧបត្ថម្ភពង្រីកការផលិតនិងធ្វើឲ្យសម្បូរបែបរបររកស៊ីនៃកម្មវិធីលេខ ៣០a ( គម្រោងការចិញ្ចឹមគោមេបានវិនិយោគឲ្យ ២៤ គ្រួ សារជាមួយប្រាក់ទុនសរុប ៣៧៥ លានដុង(ប្រភពទុនឧបត្ថម្ភពង្រីកការផលិត ពង្រីក ទម្រង់បន្ថយភាពក្រីក្រលេខ ៣០a)។ ទន្ទឹមនឹងនោះ ផ្ដើមពីប្រភពទុនគម្រោងការរបស់គណៈកម្មាធិការប្រជាជនឃុំ បានឧបត្ថម្ភដល់គ្រួសារ ០៨ គ្រួចិញ្ចឹមមាន់លែងក្នុងចម្ការជាមួយទឹកប្រាក់ចំនួន ៨៣ លានដុង និងឧបត្ថម្ភ ២០ គ្រួសារចិញ្ចឹមគោមេជាមួយប្រាក់ទុនសរុប ៣០០ លានដុង។
បច្ចុប្បន្នឃុំមានសហករណ៍កសិកម្ម ០១ កន្លែងមានសមាជិក ៥១ នាក់ចូលរួម មានទុន លក្ខន្តិកៈ ០១ ពាន់លានដុងនិងក្រុមសហការផលិតចំនួន ១៣ ក្រុម មានសមាជិកចំនួន ១២៥ នាក់ចូលរួមធ្វើសកម្មភាពប្រកបដោយ ប្រសិទ្ធភាព៕ តារា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។