03/09/2021 08:46
ផ្ដើមពីប្រភពថវិកានេះ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទសហការជាមួយបណ្ដាផ្នែក ស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុងអនុវត្តផែនការកម្ចាត់ ជំងឺរលាក ពកស្បែកគោ ក្របីនៅឃុំតឹងហ៊ីប ឡុងហ៊ីប និងង៉ុកបៀង ស្រុកថ្កូវ ជាក់ស្ដែង៖ ចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺជាបន្ទាន់ដល់ហ្វូងគោ ក្របីដែលមិនទាន់មានជំងឺនៅបណ្ដាឃុំដែលមានសត្វកើតជំងឺ និងបណ្ដាភូមិសាស្រ្ត ក្រៅពីនោះលើភូមិសាស្រ្តខេត្ត (១០៣ ឃុំ)។ ចំពោះហ្វូងគោ ក្របីដែលមានជំងឺត្រូវការចាក់វ៉ាក់សាំងបង្ការជំងឺរលាកពកស្បែកក្រោយប្រមាណ ០១ ខែចាប់តាំងពីគោ ក្របីអស់មានរោគសញ្ញា ជាសះស្បើយពីជំងឺ។ តាមការគ្រោងទុកនឹងចាក់វ៉ាក់សាំងបង្ការជំងឺនៅ ៨០.៩០៦ គ្រួសារដែលមានចិញ្ចឹមគោ ក្របីប្រមាណ ២០២.៨១១ ក្បាលក្នុងចំណោមហ្វូងគោចំនួន ២២៥.៣៤៦ ក្បាល។ ពេលវេលាអនុវត្ត ៦៥ ថ្ងៃ។ ចាត់តាំងអនាម័យ បាញ់ថ្នាំរម្ងាប់មេរោគ សត្វល្អិតនៅតាមគ្រួសារចិញ្ចឹមគោ ក្របីដែលមានអាការកើតជំងឺ សង្ស័យកើតជំងឺនៅ ០៤ ឃុំដែលមានសត្វកើតជំងឺ។ ទន្ទឹមនឹងនោះ អនាម័យទូទៅនៅតាមបណ្ដាតំបន់ដែលមានបាតុភាពកើតជំងឺតាមការគ្រោងទុកចំនួនជាតិគីមីត្រូវប្រើប្រាស់ ៩.៣៦២ លីត្រ។ ជាក់ស្ដែង នៅបណ្ដាគ្រួសារចិញ្ចឹមគោ ក្របីមានអាការជ្រាបជំងឺ និងសង្ស័យជ្រាបជំងឺរបស់បណ្ដាឃុំដែលមានសត្វកើតជំងឺរួមមាន ៤៤ គ្រួសារត្រូវការបាញ់ថ្នាំរម្ងាប់មេរោគក្នុងរយៈពេល ០៣ សប្ដាហ៍ (២១ លើក) តាមការបម្រុង ចំនួនថ្នាំរម្ងាប់មេរោគត្រូវប្រើ ៤៦ លីត្រ និងថ្នាំកម្ចាត់សត្វល្អិតនៅតាមគ្រួសារចិញ្ចឹមគោ ក្របីរបស់បណ្ដាឃុំដែលមានជំងឺប្រមាណ ២.៩១០ គ្រួសារ បាញ់ក្នុងមួយសប្ដាហ៍ ០៣ លើក តាមការបម្រុងចំនួនថ្នាំត្រូវប្រើប្រាស់ ១.៣០៩ លីត្រ នៅតាមបណ្ដាឃុំរបស់ស្រុកថ្កូវ និងបណ្ដាស្រុកភ្ជាប់ព្រំប្រទល់ស្រុកថ្កូវ (ចូវថាញ់ កូវង៉ាង ទីវកឹង យ្វៀងហាយ) ប្រមាណ ៥៣.៣៨០ គ្រួសារ បាញ់ក្នុងមួយសប្ដាហ៍ម្ដង ចំនួនថ្នាំប្រើប្រាស់តាមការបម្រុងជាង ៨.០០០ លីត្រ។ ក្រៅពីនោះ បម្រុងថ្នាំរម្ងាប់មេរោគ ៧៤ លីត្រសម្រាប់ការងារកម្ចាត់សត្វងាប់ដោយសារជំងឺនិងនៅតាមបណ្ដាប៉ុស្ដិ៍ត្រួតពិនិត្យជំងឺ។
បសុពេទ្យចាក់ថ្នាំបង្កាជំងឺលើសត្វគោ។
ផ្សព្វផ្សាយ ណែនាំអ្នកចិញ្ចឹមសត្វឲ្យអនុវត្តម៉ឹងម៉ាត់បណ្ដាវិធានការបច្ចេកទេសក្នុងការចិញ្ចឹមសុវត្ថិភាពជីវសាស្រ្ត ឧស្សាហ៍អនាម័យ រម្ងាប់មេរោគក្នុងក្រោលចិញ្ចឹម និងជុំវិញក្រោល ដោយម្សៅជាតិគីមីដើម្បីកម្ចាត់ពន្លកជំងឺក្នុងមួយសប្ដាហ៍ម្ដង។ រក្សាអនាម័យ រម្ងាប់មេរោគក្នុងបរិស្ថានចិញ្ចឹម កាប់ឆ្ការគុម្ពោតព្រៃឈើស៊ុមទ្រុម បោសសម្អាតទ្រុងក្រោល ប្រមូលជាតិសំណល់ បាញ់ជាតិគីមីរម្ងាប់ពន្លកជំងឺដើម្បីបង្ការជំងឺផ្សេងកុំឲ្យកើតឡើង។ វិនិច្ឆ័យគោ ក្របីងាប់ដោយសារជំងឺត្រូវតាមបច្ចេកទេស។ ម្ចាស់សត្វចិញ្ចឹម ទិញគោ ក្របីដែលគ្មានជំងឺ មានប្រភពច្បាស់លាស់ បានចាក់វ៉ាក់សាំងបង្ការរលាកពកស្បែកនិងបណ្ដាជំងឺផ្សេងគ្រប់គ្រាន់។ ចំពោះករណីសត្វដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺត្រូវចាក់បំពេញបន្ថែមតាមកំណត់ ល្អបំផុតគប្បីចិញ្ចឹមដោយឡែកឬត្រូវតាមដានបន្តបន្ទាប់ក្នុងរយៈពេលពី ១៤ ដល់ ២១ ថ្ងៃ មុនពេលបញ្ចូលទៅក្នុងហ្វូង។ មិនគប្បីចិញ្ចឹម ព្រលែងឲ្យស៊ីស្មៅពាសពេញតាមវាលស្រែ។ ផ្សព្វផ្សាយអំពីបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺរលាកពកស្បែក ធានាអនាម័យក្នុងការចិញ្ចឹម សម្លាប់សត្វ មិនគប្បីប្រើប្រាស់ផលិត ផលច្នៃពីសាច់គោ ក្របីមិនច្បាស់ប្រភព មិនទាន់បានពិនិត្យច្បាស់លាស់។ ចាត់តាំងពិនិត្យ អង្កេតដើម្បីឆាប់រកឃើញរួចវិនិច្ឆ័យទាន់ពេលកុំឲ្យជំងឺរីករាលដាល៕
ប្រែសម្រួល៖ ថាច់ហ្វាង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។