03/11/2020 16:19
ផលិតផលតែស្លឹកច័ន្ទក្រអូប។ រូបផត៖ ហ៊ឺវហ្វេ
ដើមច័ន្ទក្រអូបមានឈ្មោះវិទ្យាសាស្ត្រជា Pandanus amaryllfolius Roxb. (P.odorus Ridl.) លក្ខណៈរបស់ដើមស្លឹកច័ន្ទក្រអូបដុះជាគុម្ព មានកម្ពស់ដល់ ០១ ម៉ែត្រ បែកមែកច្រើន។ ស្លឹកមានពណ៌ខៀវស្លេក មានក្លិនក្រអូបស្រាលៗ គ្មានបន្លា។ ក្នុងការច្នៃគ្រឿងអាហារប្រជាប្រិយ គឺពេលបបរស្ករ ធ្វើក្រែម វេចនំ ស្ងោរដំឡូង តែងមានដាក់ពីរ បីស្លឹកច័ន្ទចូលឲ្យក្រអូប។ ស្លឹកច័ន្ទក្រអូបនៅបានបុក ក្លុកឲ្យម៉ត់ពូតយកទឹកលាយជាមួយនឹងអង្ករដំណើបសម្រាប់វេចនំឲ្យក្រអូបឬធ្វើជាពណ៌។
មិនត្រឹមតែប្រើក្នុងអាហារភេសជ្ជៈប៉ុណ្ណោះ តាមវេជ្ជសាស្ត្របុរាណ ស្លឹកច័ន្ទក្រអូបមានប្រសិទ្ធភាពធ្វើឲ្យបន្ថយស្ករក្នុងឈាម។ ជាមួយនឹងលក្ខណៈខាងលើ ឆ្នាំ ២០១៨ ក្រុបហ៊ុនចំកាតឯកសមាជិក-ពាណិជ្ជកម្ម-នីហរណភូវ៉ើយ (សង្កាត់ទី ៦ ទីក្រុងត្រាវិញ) បានសិក្សាស្រាវជ្រាវ និងផលិតជាតែស្លឹកច័ន្ទក្រអូបដើម្បីងាយនឹងប្រើប្រាស់ ប៉ុន្តែគង់ធានាបានក្លិនរសជាតិក្រអូបរបស់ស្លឹកច័ន្ទនិងបណ្តាសមាសភាពវិទ្យាសាស្ត្រក្នុងដើមច័ន្ទក្រអូបដែរ តែស្លឹកច័ន្ទក្រអូបបានប្រើប្រាស់ដោយបណ្តាវត្ថុធាតុដើមដូចជាបណ្តាស្លឹកច័ន្ទដែលបានប្រមូលផលយកមក និងលាងស្អាត បន្ទាប់ពីនោះកាត់ឲ្យម៉ត់រួចដាក់ទៅ ក្នុងឡសម្ងួតត្រជាក់។ ដំណាក់កាលសម្ងួតត្រាជាក់ វត្ថុធាតុដើមស្លឹកច័ន្ទក្រអូបបានដាក់ទៅក្នុងគ្រឿងម៉ាស៊ីនកិនឲ្យម៉ត់ទៅជាម្សៅ និងលាយបន្ថែមសារជាតិដូចជាម្សៅស៊ឹមពោល្យំជាមួយនឹងស្មៅផ្អែមនិងដំណើរការវេចកញ្ចប់ដោយប្រព័ន្ធស្វ័យប្រវត្តិទាំងអស់។ ផលិតផលតែស្លឹកច័ន្ទក្រអូបបានរចនាគំរូប្លង់តាមកញ្ចប់ចម្រុះនិងមានខ្ចប់គួរឲ្យចាប់ភ្នែក ហើយបានប្រើប្រាស់ដោយរបៀបដាក់វេចខ្ចប់តែទៅក្នុងកែវរួចចាក់ទឹកពុះចូលទុកក្នុងរយៈពេលពី ០៣-០៥ នាទីគឺពិសារបាន។
តាមលោកតូភូវុើយនាយកក្រុមហ៊ុនចំកាតឯកសមាជិក-ពាណិជ្ជកម្ម-នីហរណភូវ៉ើយបានឲ្យដឹងថា៖ តែស្លឹកច័ន្ទក្រអូបមិនត្រឹមតែមានក្លិនរសជាតិក្រអូបរបស់ស្លឹកច័ន្ទប៉ុណ្ណោះវានៅគួបផ្សំជាមួយនឹងបណ្តាសារជាតិផ្សងៗ ជំនួយខាងភេសជ្ជៈក្នុងរដូវក្តៅបានល្អផង ផ្គត់ផ្គង់ជាតិសកម្មមួយចំនួនរបស់សារជាតិដូចជាស៊ឹមពោល្យំទៀតផង។ រសជាតិស្រាលៗនិងមានជាតិផ្អែមរបស់ស្មៅផ្អែមបង្កជាចំណុចថ្មីចំឡែករបស់ទឹកតែ បើប្រៀបធៀបជាមួយនឹងការធម្មតាប្រើវត្ថុធាតុដើមពីស្លឹកច័ន្ទក្រអូបផងដែរ។ ក្រៅពីនោះ របៀបលាយជាមួយនឹងទឹកក្តៅផឹកផ្ទាល់ អ្នកពិសារតែស្លឹកច័ន្ទក្រអូបអាចនឹងលាយបន្ថែមបន្តិចទឹកឃ្មុំចូលដើម្បីបង្កើនជាតិផ្អែមនិងជាតិសកម្មពីទឹកឃ្មុំដើម្បីបង្កើនប្រព័ន្ធធន់និងរោគសម្រាប់ស៌ពាង្គកាយក្រោយបណ្តាពេលស្រសស្រូបពេលព្រឹក។
កន្លងហើយផលិតផលតែស្លឹកច័ន្ទក្រអូប របស់ក្រុមហ៊ុនចំកាតឯកសមាជិក-ពាណិជ្ជកម្ម-នីហរណភូវ៉ើយ គឺជាផលិតផលមួយក្នុងចំណោមផលិតផលតែទាំង ០៧ សម្រេចបានលិខិតទទួលស្គាល់ OCOP ផ្កាយ ៣ និងសម្រេចផលិតផលឧស្សាហកម្មជនបទឆ្នើមតំបន់ភាគខាងត្បូងឆ្នាំ ២០២០។ ក៏តាមប្រសាសន៍របស់លោកតូភូវ៉ើយ ការពង្រីកផលិតផលតែស្លឹកច័ន្ទក្រអូបបានរួមចំណែកយ៉ាងធំសម្រាប់ប្រជាកសិករបានប្រើប្រាស់ផ្ទៃដីជាយបណ្តាភ្លឺទំនប់ឬដីទំនាបមិនអាចដាំដំណាំបានដើម្បីពង្រីកទម្រង់ដាំដើមច័ន្ទក្រអូបតាមទិសដៅជំនាញប្រពលវប្បកម្មនាំមកតម្លៃយ៉ាងធំ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនប្រមូលទិញវត្ថុធាតុដើម(ស្លឹកច័ន្ទក្រអូប)ប្រែប្រួលក្នុងមួយគីឡូក្រាមពី ៦.០០០-១០.០០០ ដុង (យោងតាមពេលកំណត់) និងជាមធ្យមផ្ទៃដីក្នុង ១.០០០ ម៉ែត្រក្រឡាក្នុងមួយឆ្នាំផ្តល់ទិន្នផលបានប្រមាណ ០៦ តោនស្លឹក៕
ប្រែសម្រួល៖ រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។