20/10/2020 08:16
តែអញ្ជ័ន។ រូបថតៈ ហឺវហេ្វ
ផ្កាអញ្ជ័នឬផ្កាអមតៈ គឺជាប្រភេទផ្កាមានពណ៌ ខៀវស្វាយ ជាវល្លិ មានជាតិគិមី ជាច្រើនប្រភេទ ក្នុងនោះមានរសជាតិ ០២ ប្រភេទសំខាន់បំ ផុត គឺរសជាតិ Anthocyanin, Plavonoid។ រសជាតិ Plavonoid មានប្រភពពីធញ្ញជាតិបាន ច្នៃជាផលិតផលសម្រាប់ព្យាបាលជំងឺ។ មាន ឥទ្ធិពលបង្ការនិងព្យាបាលជំងឺមហារីក។ តាំង ពីឆ្នាំ ២០១៨ តាមរយៈកាស្រាវជ្រាវ និងអនុ វត្តសម្រេចជោគជ័យបច្ចេកទេសសំងួតត្រជាក់ដែលបានក្រុមហ៊ុនចំកាតឯកសមាជិកពាណិជ្ជ កម្ម ផលិត ភូក្វើយ បានផលិតជាតែផ្កាអញ្ជ័ន មាន រសជាតិធម្មជាតិរបស់ផ្កាអញ្ជ័ន។
តាមប្រសាសន៍លោកតូភូក្វើយ នាយកក្រុម ហ៊ុនចំកាតឯកសមាជិក ពាណិជ្ជកម្ម ផលិតភូ ក្វើយ ក្នុងដំណើរការផលិតតែរុក្ខជាតិ ក្រុមហ៊ុនតែងស្វែងរករុក្ខជាតិពីធម្មជាតិនិងមានឥទ្ធិពលផ្នែកខាងឱសថបុរាណដើម្បីពង្រីកឲ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់តាមទិសដៅសុវត្ថិភាពសរីរាង្គនិងរក្សាលក្ខណៈធម្មជាតិរបស់រុក្ខជាតិ ដោយមិនប្រើបណ្តាជាតិគីមីសម្រាប់រក្សា ទុក ឬប្រើជាតិក្រអូបអ្វីផ្សេងក្នុងការផលិតឡើយ។ល។ ផ្តើមពីនោះ បាននាំចេញទៅកាន់ទីផ្សារតែច្រើនប្រភេទ ក្នុងនោះមានតែផ្កាអញ្ជ័នផ្សំជាមួយនិងស្មៅមានរសជាតិផ្អែម។ នេះ គឺជា ផលិតផលបានទួលស្គាល់សម្រេច OCOP ផ្កាយ ០៣ ឆ្នាំ ២០១៩ និងសម្រេចជាផលិតផល " ឧស្សាហកម្មជនបទឆ្នើម " តំបន់ភូមិភាគខាង ត្បូងឆ្នាំ ២០២០។
ផ្កាអញ្ជ័ន ពេលប្រមូលផលមក យកលាងឲ្យ ជ្រះរួចយកទៅដាក់ក្នុងឡសំងួតត្រជាក់ (ប្រើ ជាតិទឹក) ។ ដោយសារជាតិ ត្រជាក់ ម្ល៉ោះហើយ មិនធ្វើឲ្យបាត់ពណ៌សម្បុរ របស់ផ្កានិងរក្សារស ជាតិផ្កាបានល្អទៀតផង។ គុណភាពសំងួតល្អ អាស្រ័យ ដោយសំងួតក្នុងឡត្រជាក់ មានខ្យល់ សំងួតធ្វើឲ្យឧបករណ៍សំងួតនោះ ជាពិសេស គឺរក្សាផលិតផលឲ្យមានពណ៌សម្បុរស្អាតជាងបើប្រៀបនឹងសំងួតដោយឡកំដៅ។ រសជាតិ តែផ្កាអញ្ជ័នពិនិត្យ ដឹងតាមរយៈរសជាតិផ្អែម និង ចត ល្មម។ តែផ្កាអញ្ជ័ន សមស្របធ្វើជាភេសជ្ជៈសម្រាប់ពិសាក្នុងពេលថ្ងៃក្តៅ ធ្វើឲ្យអ្នក ពិសាមានអារម្មណ៍ត្រជាក់ ស្រួលក្នុងខ្លួន។
ក៏តាមប្រសាសន៍លោកតូភូក្វើយ ផ្កាអញ្ជ័ន មិនពិបាកដាំឡើយ ប៉ុន្តែត្រូវអនុវត្តតាមបច្ចេក ទេសដូចជា៖ ត្រូវជ្រើសពូជល្អ រដូវដាំនិងដាំលើ ដីប្រភេទណាត្រូវចេះថែទាំសមស្របទើបទទួល បានផលផ្កាស្អាតសម្រាប់ផលិតតែចំនួនច្រើន។ ក្រុមហ៊ុនបន្តការបើកទូលាយតំបន់ដាំផ្កាអញ្ជ័ន បើកទូលាយ ទីផ្សារធ្វើអាជីវកម្មក្នុងកន្សោមលក់ដុំ និងលក់រាយនៅបណ្តាហាងលក់ឳសថថ្មី។ ទន្ទឹមនឹងនោះបង្កការងារធ្វើឲ្យតំបន់ដាំផ្កា និងអ្នកផលិតនៅតំបន់ដាំប្រភេទដើមថ្នាំថ្មី ក្នុង លក្ខណៈធាតុអាកាសប្រែប្រួល៕
ប្រែសម្រួល៖ សុជា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។