• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

តាមង៉ាយ៖ ធ្វើលំនឹងការផលិតភ្ជាប់ជាមួយនឹងការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩

24/08/2021 07:53

ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ-១៩ រាតត្បាតស្មុគស្មាញ អាស្រ័យហេតុនោះ ការងារបង្ការទប់ស្កាត់ជំងឺបានបក្ខភាគឃុំតាមង៉ាយ ស្រុកកូវកែកំណត់ជាភារកិច្ចសំខាន់គប្បីអនុវត្តម៉ឹងម៉ាត់ ជាមួយស្មារតី “ប្រឆាំងនឹងជំងឺដូចប្រឆាំងខ្មាំង”។ ទន្ទឹមនឹងនោះ ការស្ដារបណ្ដាសកម្មភាពផលិត-ធ្វើអាជីវកម្មក៏បានឃុំផ្សព្វផ្សាយ ឧបត្ថម្ភ បង្កលក្ខណៈឲ្យប្រជាជនពង្រីកការផលិត ដឹកជញ្ជូនមុខទំនិញប៉ុន្តែត្រូវអនុវត្តម៉ឹងម៉ាត់បណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺ។ល។

សំណេះសំណាលជាមួយយើងខ្ញុំ លោក ផាមថាញ់ត្វង លេខាបក្សឃុំតាមង៉ាយឲ្យដឹង ថា៖ អនុវត្តបណ្ដាកម្រិតផែនការសេចក្ដីសម្រេចចិត្តឆ្នាំ ២០២១ របស់បក្ខភាគឃុំនឹងមានកម្រិតផែនការជាច្រើនមិនអាចអនុវត្តសម្រេច។ ក្នុងនោះ មាន ០៣ កម្រិតផែនការមិនសម្រេចបាន នោះគឺនីហរ័ណពលកម្ម ពង្រីក​អាជីវកម្ម និងដោះស្រាយការងារធ្វើ។ ថ្វីត្បិតដូច្នោះ អាស្រ័យសេដ្ឋកិច្ចមុខព្រួញរបស់មូលដ្ឋានគឺកសិកម្ម និងមានតម្លាភាពខាងចម្ការឈើហូបផ្លែ ដូច្នោះហើយក្នុងរយៈពេលអនុវត្តគម្លាតសង្គមបណ្ដើរ ធានាបណ្ដាសំណូមពរក្នុងការងារបង្ការទប់ស្កាត់ជំងឺបណ្ដើរ ឃុំតាមង៉ាយចលនាប្រជាជនឲ្យផ្ដុំកម្លាំងជំរុញមាំការកែប្រែ បង្កើនកម្រិត ចម្ការឈើហូបផ្លែ និងរក្សាពង្រីកទូលាយបណ្ដាទម្រង់ផលិតផ្ជិត សំដៅទៅរកបណ្ដាដំណាំ សត្វចិញ្ចឹមមានតម្លៃសេដ្ឋកិច្ចខ្ពស់ ឆ្លើយតបតម្រូវការទីផ្សារ។ ទន្ទឹមនឹងនោះ ចំពោះឈ្មួញចេញចូលប្រមូលទិញមុខទំនិញកសិផលរបស់មាមីងកសិករនឹងងាយស្រួលជាង។ល។

ទម្រង់ដាំស្រកានាគ។ រូបថត៖ រតនា

ទន្ទឹមនឹងនោះ មូលដ្ឋានជំរុញមាំការអនុវត្តឧបត្ថម្ភបន្តភ្ជាប់តម្រូវការ ផ្គត់ផ្គង់ការលក់ចេញកសិផលតាមរយៈបណ្ដាអាជីវកម្ម សហករណ៍ ផ្សារទំនើប បណ្ដាឈ្មួញដើមទងប្រមូលទិញ នៅក្នុងនិងក្រៅស្រុក ធានាបរិមាណផលកសិផលទាំងស្រុងនៅលើភូមិសាស្រ្តបានប្រមូលទិញ ឆ្លើយតបតម្រូវការទីផ្សារ។ ម្ចាស់ការកសាងបណ្ដាវិធានការលក់កសិផល ជាពិសេសគឺផ្លែឈើដូចជា៖ ក្រូចពោធិ៍សាត់ ខ្នុរ ស្វាយ។ល។ ក្នុងការផលិត ចំពោះដំណាំ និងឈើហូបផ្លែស្រូបយកផ្ទៃដីច្រើនបង្គួរ។ គិតមកដល់ចុងខែកក្កដា ឆ្នាំ ២០២១ មាមីងកសិករក្នុង ឃុំចុះពូជបាន ៩០០/១.២៤៤ ហិកតា បរិមាណផលសម្រេចបានជិត ២០.០០០ តោន។ អំពី ឈើហូបផ្លែបានបង្វែរពីផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំដើមឈើហូបផ្លែបាន ០៥ ហិក តា សម្រេច ១០០% នៃផែនការ កែប្រែចម្ការឈើចាស់គំរិល ១២ ហិកតា សម្រេច ១០២,៥% នៃផែនការ ភាគច្រើនបង្វែរមកដាំបណ្ដាប្រភេទ សណ្ដែក ពោត ស្រកានាគ មៀន ត្របែក ។ល។ បង្កើនផ្ទៃដីចម្ការទូទាំងឃុំបាន ១.៤៤០ ហិកតា សម្រេច ១០០% ផែនការ។ អំពីការ ចិញ្ចឹមសត្វ ពង្រីកហ្វូងជ្រូកបាន ៥.៥០០ ក្បាល សម្រេច ៦៥,២% នៃផែនការ ហ្វូងគោ ២.១៥០ ក្បាល សម្រេច ៦៥,៣% នៃផែនការ ហ្វូងសត្វស្លាបបាន ៥៦.៥០០ ក្បាល សម្រេច ៧២,៤% នៃផែនការ។

ក្នុងការអនុវត្តន៍ផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតដើម្បីបង្កើនតម្លៃសេដ្ឋកិច្ច និងបង្កើតមុខទំនិញតាមទិសដៅចងសម្ព័ន្ធរវាងកសិករ អាជីវកម្ម សហករណ៍ មាមីងកសិករឃុំតាមង៉ាយបានអនុ វត្តនិងចងសម្ព័ន្ធទម្រង់ផលិតជាច្រើន ដូចជាដាំស្លឹកគ្រៃ ក្រូចឆ្មារភ្ជាប់ជាមួយការធានាប្រមូលទិញផលិតផល ដាំក្រូចត្លុងសម្បកខៀវ ឬទម្រង់កែប្រែចម្ការចម្រុះដាំដូងខ្ទិះ ស្រកានាគ។ល។

អ្នកចម្ការង្វៀងវ៉ាំងបែទី នៅភូមិយ៉ុងណូយ ឃុំតាមង៉ាយ ស្រុកកូវកែឲ្យដឹងថា៖ កន្លងហើយ គ្រួសារគាត់បានសមាគមកសិករឃុំឧបត្ថម្ភចងសម្ព័ន្ធជាមួយអាជីវកម្មដើម្បីដាំស្លឹកគ្រៃ ក្រូចឆ្មារ។ ជំហានដំបូង ផ្ដល់លទ្ធផលលំនឹង ព្រោះនេះជាដំណាំដាំឆ្លាស់គ្នា ម៉្លោះហើយជួយឲ្យអ្នកចម្ការមានប្រភពចំណូលបន្ថែមក្នុងរយៈពេលរង់ចាំឈើហូបផ្លែបានទទួលផល។ ជា មួយចម្ការត្របែក ២.៥០០ ម៉ែត្រក្រឡា គ្រួសារគាត់ដាំឆ្លាស់ស្លឹកគ្រៃពូជ ២០០ គីឡូក្រាម (ប្រមាណ ១.២០០ គុម្ព) ក្រោយពេលដាំបាន ០៦ ខែស្លឹកគ្រៃអំណោយផលក្នុងមួយគុម្ពពី ០៣-០៤ គីឡូក្រាមហើយលក់ក្នុងមួយគីឡូក្រាមជាមួយតម្លៃពី ៤.០០០-៧.០០០ ដុង ក្នុងមួយកុងអ្នកចម្ការទទួលបានប្រភពចំណូលពី ០៣-៣,៥ លានដុង។

តាមប្រសាសន៍លោកហ្វិញវ៉ត្រឿងអាង អនុប្រធានសមាគមកសិករឃុំតាមង៉ាយ បច្ចុប្បន្ន មូលដ្ឋានបានកសាងរួចចងសម្ព័ន្ធជាមួយអាជីវកម្មមួយចំនួនក្នុងការធានាប្រមូលទិញកសិផល។ ដោយឡែកស្លឹកគ្រៃ និងក្រូចឆ្មារបានដាំរួចចងសម្ព័ន្ធ ២,៨ ហិកតា មាន ១១ គ្រួ សារនៅភូមិយ៉ុងណូយ បឹងលើង(អា) និងបាំងបាត់ដាំ។ នេះជាដំណាំខ្លីថ្ងៃដាំឆ្លាស់ក្នុងចម្ការ ថ្វីត្បិតតម្លៃសេដ្ឋកិច្ចមិនសូវបានខ្ពស់ ប៉ុន្តែរួមចំណែកដោះស្រាយប្រភពចំណូលមួយចំណែក ជូនមាមីងកសិករ។ ក្រៅពីនោះ អាស្រ័យកំពុងស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ-១៩ សមា គមកសិករឃុំក៏បានចូលរួមឧបត្ថម្ភស្វែងរកច្រកចេញឲ្យកសិផលរបស់មាមីងកសិករដោយ មានល្ហុងជាង ០៣ តោន និងមុខទំនិញផ្សេងមួយចំនួនទៀត ដូចជាក្រូចឆ្មារ ម្ទេស។ល។

តាមប្រសាសន៍លោកផាមថាញ់ត្វង អំពីបណ្ដាកម្រិតផែនការស្ដីពីសេដ្ឋកិច្ច ដូចជាប្រភព ចំណូលមធ្យមរបស់មនុស្សម្នាក់នឹងសម្រេច អាស្រ័យមុខទំនិញផ្លែឈើពិសេសមួយចំនួនរបស់ឃុំលក់បានមុនខែឧសភា ខែមិថុនា ឆ្នាំ ២០២១។ ​បច្ចុប្បន្ន មានតែផ្ទៃចម្ការមួយចំនួន តូច រាត់រាយហើយបរិមាណផលក៏មិនជាច្រើនប៉ុន្មានដែរ។ បញ្ហាលំបាកបច្ចុប្បន្នក្នុងការកសាង ជនបទថ្មី ឆ្នាំ ២០២១ ឃុំតាមង៉ាយកសាងឃុំ ជនបទថ្មីលើកកម្ពស់ បច្ចុប្បន្ននៅ ០៤ លក្ខឋានទៀតមិនទាន់សម្រេច (លក្ខឋានស្ដីពីគមនាគមន៍ លក្ខឋានស្តីពីមូលដ្ឋានសម្ភារវប្បធម៌ លក្ខឋានស្ដីពីការចាត់តាំងផលិត រួមជាមួយនោះគឺទិដ្ឋភាពបរិស្ថាន។ល។ ពេលស្ថានភាពជំងឺលំនឹង មូលដ្ឋាននឹងផ្ដុំកម្លាំងអនុវត្តលក្ខឋានទាំងនោះឲ្យសម្រេចតាមផែនការដាក់ចេញ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.