• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ត្រាវិញមានគោលនយោបាយជាច្រើនឧបត្ថម្ភមុខរបរជូនជនរួមជាតិខ្មែរ

20/09/2022 08:53

ក្នុងរយៈកាលកន្លងមានគោលនយោបាយជនជាតិជាច្រើនបានអនុវត្តនៅលើភូមិសាស្ត្រខេត្តត្រាវិញ ផ្តើមពីនោះញ៉ាំងឱ្យវិស័យជនបទ និងជីវភាពសម្ភារ ស្មារតីរបស់ជន ជាតិខ្មែរកាន់តែបានកែលម្អ អត្រាគ្រួសារក្រីក្របានកាត់បន្ថយជារៀងរាល់ឆ្នាំ។

            ស្រុកថ្កូវជាតំបន់ជ្រៅឆ្ងាយដាច់ស្រយាល  ទូទាំងស្រុកមានឃុំ ១៥​  និងទីប្រជុំជន ០២ (ក្នុងនោះមានឃុំ ០៣ មានអត្រាគ្រួសារជនរួមជាតិខ្មែរជាង ៦២%) មានមូលដ្ឋានជំនឿសាសនា ១៤០ មូលដ្ឋាន (ក្នុងនោះមានវត្តខ្មែរ ៣៧ វត្ត)។

            ក្នុងរយៈកាលកន្លង គណៈកម្មាធិការបក្សស្រុក     រដ្ឋអំណាច គ្រប់លំដាប់ថ្នាក់តែងយកចិត្តទុកដាក់ចង្អុលការផ្សព្វផ្សាយ អនុវត្ត បណ្តាគោលនយោបាយស្ដីពីសេដ្ឋកិច្ច វប្បធម៌-សង្គមមានប្រសិទ្ធភាព ជីវភាពប្រជាជនបានលើកកម្ពស់ជាលំដាប់។        បណ្តាផ្លូវថ្នល់តាមភូមិស្រុកដែលជ្រាំ បច្ចុប្បន្នបានកសាងក្រាលបេតុង ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនមុខទំនិញ។

ប្រជាកសិករស្រុកថ្កូវប្រមូលផលស្រូវ។ រូបថត៖ រតនា

            លោកហ្វិញវ៉ាំងង៉ី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវបានឱ្យដឹង៖​ ជន ជាតិខ្មែរនៅមូលដ្ឋានបានទទួលផលពីបណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ ដូចជាបានឧបត្ថម្ភដីសម្រាប់សង់ផ្ទះ ដីផលិត បានបុលទុនសម្រាប់សាងសង់ផ្ទះ ពង្រីកការផលិត មានអគ្គិសនីប្រើប្រាស់សុវត្ថិភាព មានទឹកស្អាតប្រើប្រាស់។ល។ បក្ខភាគ និងរដ្ឋអំណាចមូលដ្ឋានតែងយកចិត្តទុកដាក់គិតគូរ ឧបត្ថម្ភជន ជាតិខ្មែរពង្រីកសេដ្ឋកិច្ចគ្រួសារ។

            ជនជាតិខ្មែរភាគច្រើនមានប្រភពចំណូលពីការផលិតកសិកម្ម។ ដូច្នោះហើយ ដើម្បីកែលម្អប្រភពចំណូលជូនមាមីងខ្មែរ បង្កើនចំណេញលើផ្ទៃដីផលិតមានខ្នាតតែមួយ មូលដ្ឋានបានជំរុញមាំការផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹម។ ក្នុងនោះកសាងបានក្លឹប “ល្អ ៣ -បន្ថយ ៣” នៅឃុំអាងក្វាងហ៊ឺវតាមគោលលំនាំប្រជាចលនាល្អ អប់រំល្អ សម្រុះសម្រួលល្អ កាត់បន្ថយការឆក់លួច បន្ថយល្បែងស៊ីសង បន្ថយគ្រោះគ្រឿងញៀន។ ក្រោយពេលធ្វើសកម្មភាពបានជិត ០១​ ឆ្នាំ ក្លឹមបាននាំមកលទ្ធផលយ៉ាងសកម្ម រួមចំណែកក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន។

            អនុវត្តភារកិច្ចអភិវឌ្ឍន៍គ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរ ស្រុកថ្កូវបានរំសាយ ទុនជូនគ្រួសារ​​ ៥៩ គ្រួដែលបានទទួលផលតាមសេចក្តីសម្រេចចិត្ត ២០៨៥/QĐ – TTg ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦​​ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការផ្ដល់សច្ចាប័នគោលនយោបាយពិសេសឧបត្ថម្ភការពង្រីកសេដ្ឋកិច្ច​‑សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំចំនួន ២,៤ ពាន់លានដុង ឧបត្ថម្ភសង់លំនៅឋានជូន ២៤ គ្រួសារ ជាមួយថវិកា ៧៩២ លានដុង។ អនុវត្តកម្មវិធីលេខ ១៣៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានដំណើរការកសាង និងអនុវត្តសម្រេចសំណង់ចំនួន ២២ សំណង់ (ផ្លូវកៅស៊ូ ៤ ខ្សែ ផ្លូវបេតុង ១៧ ខ្សែ ប្រព័ន្ធបង្ហូតទឹក ០១) រំសាយទុន ៩,៧ ពាន់លានដុង។

            ខេត្តត្រាវិញនៅទាំងគួបផ្សំបណ្តាប្រភពទុននៃបណ្តាកម្មវិធី គម្រោងការ ទុនឧបត្ថម្ភរបស់រដ្ឋាភិបាលបរទេស និងបណ្តាអង្គការចាត់តាំងក្រៅរដ្ឋាភិបាល វិនិយោគកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរាប់រយសំណង់ បម្រើជីវភាពប្រជាជន និងអភិវឌ្ឍន៍តំបន់ជនរួមជាតិខ្មែរ។

            ទន្ទឹមនឹងនោះ រដ្ឋអំណាចមូលដ្ឋានបានពង្រីកទម្រង់តម្បាញបណ្តាមុខទំនិញ សិប្បវិចិត្រកម្មរបស់សមាគមសហព័ន្ធន៍នារី ដើម្បីជួយឲ្យសមាជិកានារីពង្រីកសេដ្ឋកកិច្ច។ សាខាសមាគមនារី​រួមជាមួយសមាគមថ្នាក់លើស្រាវជ្រាវរកទីផ្សារសម្រាប់ផលិតផល ឲ្យបុលទុនសម្រាប់ទិញវត្ថុធាតុដើម និងចង្អុលការឲ្យបង្កើតក្រុមហការតម្បាញសិប្ប វិចិត្រកម្មនៅភូមិយុងឌិញ ឃុំដាយអាង ស្រុកថ្កូវមានសមាជិកា ៣០ នាក់ចូលរួម មកដល់បច្ចុប្បន្នមានសមាជិកាចំនួន ៩០ នាក់ចូលរួម)។

            ផ្តើមពីគោលយយោបាយ និងទម្រង់ពង្រីកសេដ្ឋកិច្ចជាក់ស្តែងនោះ ប្រភពចំណូលរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់ជាលំដាប់ រួមចំណែកកាត់បន្ថយគ្រួសារក្រីក្រនៅមូលដ្ឋាន៕​

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.