• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 04/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ត្រាវិញពង្រីកភាពមានព្រៀបដើម្បីពង្រីកកសិកម្ម

06/07/2021 10:49

ក្នុងកម្មវិធីពង្រីកសេដ្ឋកិច្ចដំណាក់កាល ២០២១-២០២៥ ខេត្តត្រាវិញពង្រីកកសិកម្មតាមភាពមានព្រៀបខ្លាំងនៅ ០៤ អនុតំបន់ ដើម្បីទាញយកសក្តានុភាព ភាពមានព្រៀប របស់មូលដ្ឋាននីមួយៗក្នុងខេត្ត។

តាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ កន្លងហើយ ផ្នែកកសិកម្មសហការជាមួយនឹងបណ្តាមន្ទីរ គណៈ ផ្នែកមានការទាក់ទិន បណ្តាមូលដ្ឋានជំរុញមាំការចងសម្ព័ន្ធតំបន់ក្នុងការពង្រីកការផលិតកសិកម្ម ផ្តើមពីនោះការផលិតរហូតដល់ការលក់កសិផល។  ដើម្បីទុកឱ្យកសិផលក្នុងខេត្តមានទីផ្សារលក់ដូរលំនឹង ពិសេសគឺបណ្តាផលិតផលមុខព្រួញរបស់ខេត្ត។ បច្ចុប្បន្ននេះ តម្លៃផលិតដីដាំដុះរបស់ខេត្តក្នុងមួយឆ្នាំសម្រេចបាន ១៣០ លានដុង ប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៦ កើន ១៣,៣ លានដុង ។ តម្លៃផលិតដីចិញ្ចឹមជលផលក្នុងមួយឆ្នាំសម្រេចបាន ៣៦០ លានដុង ប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៦  ក្នុងមួយហិកតាកើន ១៤៣ លានដុង។ ខេត្តដាក់ចេញគោលដៅដល់ឆ្នាំ ២០២៥ តម្លៃផលិតគិតជាមធ្យមផ្ទៃដីដាំដុះក្នុងមួយហិកតាសម្រេចបាន ១៤៥ លានដុង និងផ្ទៃដីចិញ្ចឹមជលផលក្នុងមួយហិកតាសម្រេចបាន ៣៨០ លានដុង។

កសិដ្ឋានចិញ្ចឹមគោ។ រូបថត៖ រតនា

ដើម្បីសម្រេចបានតាមគោលដៅនេះ ខេត្តពង្រីកកសិកម្មតាមភាពមានព្រៀប ០៤ អនុ តំបន់ដើម្បីទាញយកសក្តានុភាព ភាពមានប្រៀប។ ជាក់ស្តែងនោះគឺអនុតំបន់ទឹកសាបរួមមានបណ្តាស្រុកកាងឡុង កូវកែ ទីវកឹង មួយចំណែកនៃភាគខាងជើងរបស់ស្រុកចូវថាញ់ ថ្កូវ និងសង្កាត់ ឃុំមួយចំនួនរបស់ទីក្រុងត្រាវិញ ខេត្តប្រមូលផ្តុំពង្រីកយ៉ាងខ្លាំងក្លាការផលិតស្រូវមុខទំនិញគុណភាពខ្ពស់ ធ្វើប្រពលវប្បកម្មដោយរូបភាពធំ។ ចំពោះបណ្តាផ្ទៃដីផលិតស្រូវតូចរតរាយ ពិបាកចងសម្ព័ន្ធតំបន់ ផ្នែកកសិកម្មចលនាប្រជាកសិករបង្វែរមកដាំដើមឈើផ្សេងៗ ឬគួបផ្សំការចិញ្ចឹមជលផលដើម្បីបង្កើនលទ្ធផលខ្ពស់។ ខេត្តក៏បានលើកទឺកចិត្តឱ្យប្រជាកសិករកែប្រែ លើកកម្ពស់ បើកទូលាយបណ្តាចម្ការឈើហូបផ្លែពិសេស ដាំដើមដូងទៅជាតំបន់ប្រមូលផ្តុំ ជំនាញដូង ទម្រង់ធំ គុណភាពខ្ពស់ ពង្រីកទូលាយទម្រង់ផលិតកសិកម្មគួបផ្សំពង្រីកទេសចរណ៍បរិស្ថានចម្ការ ទេសចរណ៍ព្រែកទន្លេ។ ទន្ទឹមនឹងនោះ ពង្រីកហ្វូងសត្វចិញ្ចឹមដូចជា៖ គោ ជ្រូក បក្សីសត្វតាមទិសដៅចិញ្ចឹមប្រមូលផ្តុំ សុវត្ថិភាព ជីវៈសាស្ត្រចិញ្ចឹម ត្រីទឹកសាប (សំខាន់គឺបង្កងសាវទាវ និងត្រីប្រា) ពិសេសគឺពង្រីកទម្រង់គួបផ្សំនិងការចិញ្ចឹមជលផលនៅក្នុងចម្ការឈើហូបផ្លែយូរឆ្នាំ។ ចំពោះអនុតំបន់បន្សាបភាវូបនីយកម្ម (ភាគច្រើនគឺផ្ទៃដីបណ្តាស្រុកកូវង៉ាង ថ្កូវ និងមួយចំណែកផ្ទៃដីបណ្តាស្រុកយ្វៀងហាយ ចូវថាញ់ និងទីក្រុងត្រាវិញ) ខេត្តបង្វែរយ៉ាងខ្លាំងក្លាផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំបណ្តាប្រភេទឈើផ្សេងៗ ឬចិញ្ចឹមជលផល ពង្រីកការផលិតស្រូវប្រណីត ស្រូវសរីរាង្គ បណ្តាប្រភេទបន្លែបង្ការ និងដើមឈើឧស្សាហកម្មរយៈពេលខ្លី ពង្រីកហ្វូងសត្វចិញ្ចឹមមានព្រៀបដូចជា៖គោ ជ្រូក ពពែ មាន់ ទា និងបណ្តាប្រភេទជលផលមានព្រៀបដូចជា៖ បង្កង ត្រី ទឹកភ្លាវ។ ពិសេសគឺពង្រីកយ៉ាងខ្លាំងក្លាការចិញ្ចឹមបង្កងប្រពលវប្បកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ភ្ជាប់ជាមួយនឹងការពារបរិស្ថាន។ អនុតំបន់ទឹកប្រៃ (មួយចំណែកភាគខាងត្បូងផ្លូវខេត្តលេខ ៩១៤ តភ្ជាប់ជាមួយនឹងទន្លេខាងកើត ស្ថិតក្រៅទំនប់រាំងទឹកប្រៃរបស់គម្រោងការណាមមាំងធិច) ខេត្តត្រាវិញពង្រីកការចិញ្ចឹម ទាញយកផល និងច្នៃជលផល ការពារ និងពង្រឹងពង្រីកបណ្តាព្រៃឈើរបាំងរលកសមុទ្រ ឆ្នេរសមុទ្រ ទ្វារទន្លេ ស្តារឡើងវិញ និងពង្រីកប្រព័ន្ធបរិស្ថានព្រៃទឹកប្រៃគួបផ្សំជាមួយនឹងទេសចរណ៍សមុទ្រ។

ទន្ទឹមនឹងនោះពង្រីកការចិញ្ចឹមជលផលបរិស្ថានតំបន់ព្រៃទឹកប្រៃ ពង្រីកទូលាយបណ្តាទម្រង់ផលិតស្រូវ-បង្កង-ក្តាម ព្រៃឈើ-បង្កង ក្តាម ចិញ្ចឹមបង្កងប្រពលវប្បកម្ម ពាក់កណ្តាលប្រពលវប្បកម្ម និងផលិតបន្លែបង្ការមួយចំនួនប្រភេទមានលក្ខណៈពិសេសដូចជាខ្ទឹមក្រហម ឪឡឹក ដំឡូងជ្វាជប៉ុន ។ល។ នៅកន្លែងមួយចំនួនដែលមានលក្ខណៈសមស្រប ទន្ទឹមនឹងនោះ ពង្រីករបរចិញ្ចឹមពពែ។ ដោយឡែកតែអនុតំបន់កោះរួមមានកោះហ្វាមិញ និងឡុងហ្វារបស់ស្រុកចូវថាញ់ បណ្តាកោះរបស់ទីក្រុងត្រាវិញ និងស្រុកកូវង៉ាង ខេត្តនឹងពង្រីកព្រៃឈើរបាំង ការពារស្រុតបាក់ ការពារធនធាន តំបន់ច្រកទន្លេ។ បណ្តាមូលដ្ឋានទាំងនេះប្រមូលផ្តុំពង្រីកការចិញ្ចឹមជលផលមានព្រៀបដូចជា៖ ត្រីប្រា បង្កង ក្តាម ងាវ គ្រំ ។ល។ ពង្រីកទូលាយទម្រង់ផលិតស្រូវពិសេស ស្រូវ សរីរាង្គ បង្កង-ស្រូវ ជំនាញខាងចិញ្ចឹមបង្កង៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.