• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ត្រាវិញពង្រីកទូលាយទម្រង់ចិញ្ចឹមត្រីខ្ជឹងផ្កា

20/12/2022 09:03

ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅនឹងអង្គសិក្ខាសាលាបូកសរុបលទ្ធផលទម្រង់ចិញ្ចឹមត្រីខ្ជឹងផ្កាក្នុងអាងក្រាលកៅស៊ូ អាងស៊ីម៉ងត៍ឬវាំងព្រួលសំណាញ់នៅខេត្តត្រាវិញ សមាគមជលផល និងធ្វើចម្ការខេត្តជំរុញទឹកចិត្តប្រជាកសិករពង្រីកទូលាយទម្រង់នេះ។ នេះគឺជាទម្រង់ដែលបានអនុវត្តធ្វើជាគំរូផ្តល់លទ្ធផលសេដ្ឋកិច្ច បរិស្ថាន និងសង្គម។

     កាលពីខែមីនា ឆ្នាំ ២០២២ សមាគមជលផល និងធ្វើចម្ការខេត្តត្រាវិញផ្សព្វផ្សាយ​ទម្រង់គំរូចិញ្ចឹមត្រីខ្ជឹងផ្កាក្នុងវាំងព្រួលសំណាញ់នៅនឹងគ្រួសារហ្វិនវ៉ាំងបា នៅឃុំ​ដាយភឿក ស្រុកកាងឡុង និងង្វៀងវ៉ាំងវ៉ូ នៅឃុំហ៊ុងហ្វា ស្រុកទីវកឹង ជាមួយ​នឹង​ចំនួនកូនពូជ ១.០៥០ ក្បាល ក្នុងមួយគ្រួសារចិញ្ចឹមលើផ្ទៃដី ១៥ ម៉ែត្រក្រឡា។

     គ្រួសារចូលរួមក្នុងទម្រង់នេះបានឧបត្ថម្ភកូនពូជ ៥០% ចំណី តម្លៃ ថ្នាំបង្ការ ព្យាបាលជំងឺ ដំបែអតិសុខុមប្រាណ និងបានហ្វឹកហាត់បច្ចេកទេសចិញ្ចឹម។ ក្រោយរយៈពេល ០៨ ខែចិញ្ចឹម អត្រាត្រីធាត់ធំជាមធ្យមសម្រេច ៨២,៥% ទម្ងន់ក្នុងមួយគីឡូក្រាមពី ០៦-០៧ ក្បាល លក់ជាមួយនឹងតម្លៃ ១៨០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីទូទាត់ចំណាយរួច ក្នុងមួយគ្រួសារនៅចំណេញបានប្រមាណ ១០ លានដុង។

ទម្រង់ចិញ្ចឹមត្រីខ្ជឹងផ្កា។ រូបថត៖ ថាញ់ហ្វា

     លោកហ្វិនវ៉ាំងបា ឃុំដាយភឿក ស្រុកកាងឡុងបានចែករំលែកបទពិសោធន៍ថា៖ ដើម្បីចិញ្ចឹមត្រីខ្ជឹងផ្កាបានជោគជ័យ អ្នកចិញ្ចឹមគប្បីត្រូវជ្រើសរើសកូនពូជមានខ្នាតពី ១០-១៥ សង់ទីម៉ែត្រ ត្រីពូជកាន់តែធំអត្រាខាតបង់កាន់តែតិច។ ទន្ទឹមនឹងនោះ គប្បីជ្រើសរើសហ្វួងត្រីមានខ្នាតស្មើគ្នា មួនមាំ ហែលរហ័ស គ្នានរបួស បាត់រំអិល និងគ្មានវិរូបភាព។ ត្រីខ្ជឹងផ្កាមានតម្រូវការអុកស៊ីហែ្សនខ្ពស់ ពីព្រោះ ក្នុងដំណាក់កាលចិញ្ចឹមគប្បីផ្គត់ផ្គង់អុកស៊ីហែ្សនឱ្យត្រីក្នុងគ្រាដំបូង និងនៅពេលយប់។ ទន្ទឹមនឹងនោះ គប្បីបំពេញបន្ថែមដំបែអតិសុខុមប្រាណរំលាយអាហារសម្រាប់​ត្រីស៊ីជា​និច្ចកាល និងគ្រប់គ្រងល្អកត្តាបរិស្ថានក្នុងស្រះចិញ្ចឹម។ បច្ចុប្បន្ននេះ ប្រភេទត្រីនេះ​ទាក់​ទាញបានទឹកចិត្តអ្នកទិញជាច្រើននៅលើទីផ្សារ ជាមួយនឹងតម្លៃក្នុងមួយគីឡូក្រាមត្រីមានខ្នាតទម្ងន់ពី ០៤-០៥ ក្បាលក្នុងមួយគីឡូក្រាមថ្លៃ ២០០.០០០ ដុង។

     តាមប្រសាសន៍របស់សមមិត្តង្វៀងហុងម៉ឹង អនុប្រធានអចិន្ត្រៃយ៍សមាគមជលផល និង ធ្វើចម្ការខេត្តត្រាវិញបានឱ្យដឹងថា៖ ត្រីខ្ជឹងផ្កាបានទីផ្សារចូលចិត្ត អាស្រ័យដោយ​លក្ខណៈ​​សាច់សណែន ផ្អែមម្លាន់ឈ្ងុយឆ្ងាញ់ ហើយអាចនឹងច្នៃទៅជាម្ហូប​អាហារ​ពិសេសជាច្រើនមុខទៀតផង ដូច្នោះបានជាតម្លៃខ្ពស់។ ថ្វីត្បិត អាស្រ័យដោយការទាញ​យកជលផលតែពាសតែពេញ និងខ្វះការយល់ដឹងក្នុងការការពារ ប្រភពជលផលកកើត​ឡើងវិញនោះបានជាប្រភពត្រីខ្ជឹងផ្កាធម្មជាតិត្រូវបន្ថយចុះយ៉ាងរហ័ស និងពីមួយថ្ងៃ​ទៅមួយថ្ងៃកាន់តែខ្វះខាតធ្ងន់ធ្ងរ។ ទម្រង់ចិញ្ចឹមត្រីខ្ជឹងផ្កាសមស្របជាមួយនឹង​ទិន្នាការផលិតកសិកម្មតាមទិសដៅពហុសណ្ឋានចីរភាព ងាយនឹងអនុវត្ត សមស្របជាមួយនឹងគ្រួសារប្រជាកសិករដែលមានដីផលិតតិចតូច ទុនវិនិយោគទាប ប៉ុន្តែផ្តល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ ជួយឱ្យកសិករបង្កើនប្រភពចំណូលនៅ​លើអង្គភាពផ្ទៃដីផលិតតែមួយ។

     រួមជាមួយនឹងនោះ គឺលទ្ធផលបរិស្ថាន អាស្រ័យដោយប្រិតសំចៃបានទឹក កាត់បន្ថយកាកសំណល់បង្កកខ្វក់បរិស្ថានក្នុងការប្រើប្រាស់ថ្នាំ ជាតិគីមី ផ្គត់ផ្គង់។ល។ ក្នុងដំណាក់កាលចិញ្ចឹម សមស្របជាមួយនឹងលក្ខណៈសម្របសម្រួលអាកាសធាតុ​ប្រែប្រួលដូចនាពេលបច្ចុប្បន្ននេះ ហើយបានសមាគមជលផល និងធ្វើចម្ការខេត្តឧបត្ថម្ភ​អំពីបច្ចេកទេសជូនកសិករដើម្បីពង្រីកទូលាយទម្រង់ចិញ្ចឹមត្រីខ្ជឹងផ្កា។ ដើម្បីទុកឱ្យ​ការពង្រីកបានទូលាយទម្រង់មានប្រសិទ្ធភាព បណ្តាគ្រួសារប្រជាជនគប្បីចូលរួមក្នុងក្រុមសហការ សហករណ៍ ផលិតប្រមូលផ្តុំដើម្បីងាយនឹងបានច្បាមនូវបណ្តាគោលនយោបាយអំពីទុន វិទ្យាសាស្ត្រ-បច្ចេកទេស ពិសេសគឺងាយនឹងស្វែងរកទីផ្សារលក់ដូរបានលំនឹង៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.