31/08/2021 08:08
មាមីងប្រជាកសិករស្រុកកូវកែដាំល្ពៅក្នុងជើងស្រែ។ រូបថត៖ រតនា
តាមនាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត ផាមមិញទ្រៀង ផែនការផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម លើផ្ទៃដីផលិតផ្តល់ផលទាបបានផ្នែកកសិកម្មផ្សព្វផ្សាយនៅគ្រប់មូលដ្ឋាន អំពីគ្រោងផែនការបត់បែងរាល់តំបន់ផលិត។ បណ្តាប្រភេទដំណាំ សត្វចិញ្ចឹមសមស្របជាមួយលក្ខណៈដីធ្លី តម្រូវការទីផ្សារ និងតម្លៃសេដ្ឋកិច្ចរបស់ផលិតផល។
ដើម្បីបង្កលក្ខណៈឲ្យប្រជាជន កសិករផ្លាស់ប្ដូររចនាសម្ព័ន្ធការផលិតខេត្តបានផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភពង្រីកកសិកម្ម ដំណាក់កាល ២០២១-២០២៥ ជាមួយថវិកាប្រមាណ ៣៦៨ ពាន់លានដុងដែលបានបត់បែងតាមកំណត់ឆ្នាំនីមួយៗ។ ខេត្តបានផ្សព្វផ្សាយជាក់ស្តែងអំពីគោលនយោបាយឧបត្ថម្ភមួយចំនួនឲ្យកសិករអនុវត្តរបៀបផលិតកសិកម្មបានល្អ។ ក្នុងនោះ ប្រមូលផ្តុំឲ្យកសិករវិនិយោគទិញបណ្តាឧបករណ៍ គ្រឿងម៉ាស៊ីនបម្រើក្នុងការផលិតកសិផល ជលផលសម្រេចសម្បទា VietGAP ដើម្បីបង្កភាពមានព្រៀបអំពីទីផ្សារលក់ចេញ។ តាមការពិនិត្យអង្កេតរបស់ផ្នែកកសិកម្មខេត្ត ក្នុង ០៧ ខែដើមឆ្នាំ ខេត្តបង្វែរផ្ទៃដីដាំអំពៅ ផ្ទៃដីផលិតស្រូវផ្តល់ផលទាបបានជាង ១.២០០ ហិកតាមកដាំបណ្តាប្រភេទដំណាំ ដាំដូង ចិញ្ចឹមជលផល។ល។ ផ្តើមពីនោះ បង្កើនកើនចំនួនផ្ទៃដីផលិតផ្តល់ផលទាបរបស់ខេត្តបានបង្វែរមកទល់ពេលនេះជាង ១៩.៥០០ ហិកតា។ ការផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមបានប្រជាកសិករអនុវត្តត្រូវតាមការព្រមានរបស់ផ្នែកកសិកម្ម ផ្តល់ប្រភពចំណូលខ្ពស់ជាងពី ២-៣ ដង ក្នុងមួយហិកតាផ្ដល់ប្រភពចំណូលទាបបំផុតពី ៨០-៣០០ លានដុងក្នុងមួយឆ្នាំ។ នៅតំបន់ជំនាញដាំអំពៅស្កររបស់ស្រុកថ្កូវ គិតមកទល់ពេលនេះ កសិករបង្វែរផ្ទៃដីដាំអំពៅមកដាំបន្លែគ្រប់ប្រភេទបានជាង ១.៣០០ ហិកតា ក្នុងមួយហិកតាផ្តល់ប្រភពចំណូលពី ១៥០ -២០០ លានដុងក្នុងមួយឆ្នាំ និងចិញ្ចឹមបង្កង ជើងសបានជាង ២៥០ ហិកតា ក្នុងមួយហិកតាផ្តល់ប្រភពចំណូលពី ៣០០-៤០០ លានដុងក្នុងមួយឆ្នាំ។
ក្រៅពីនោះ មានគ្រួសារកសិករភាគច្រើន អនុវត្តទម្រង់ដាំដូងគួបផ្សំនឹងចិញ្ចឹមបង្កងជើងសឬចិញ្ចឹមបង្កងសាវទាវ ក្នុងមួយហិកតាផ្តល់ប្រភពចំណូលពី ១០០-១៥០ លានដុងក្នុងមួយឆ្នាំ។ គិតតាំងពីពេលនេះដល់ចុងឆ្នាំ ២០២១ ស្រុកថ្កូវបន្តឧបត្ថម្ភកសិករបង្វែរផ្ទៃដីដាំអំពៅបន្ថែម ៥០០ ហិកតាទៀតមកដាំបណ្តាដំណាំ ចិញ្ចឹមសត្វផ្សេង៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។