• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

តម្លៃស្រូវគ្រាប់មូលបានឈ្មួញរកទិញច្រើន

19/01/2021 08:56

គិតមកទល់ដើមខែមករាឆ្នាំ ២០២១ កសិករបណ្តាឃុំ៖ គីមហ្វា ទ្រឿងទ័រ​ ញីទ្រឿង ហ៊ីបហ្វា កំពុងឈានចូលប្រមូលផលស្រូវរដូវវស្សា ប្រមាណ ៤.០០០ ហិកតា ភាគច្រើនគឺពូជស្រូវគ្រាប់មូល។

តាមបងស្រីសឺនធីគ្វៀង នៅភូមិចុងមីសថ្មី ឃុំញីទ្រឿង រដូវវស្សាឆ្នាំនេះ  អាស្រ័យខ្លាចស្រូវត្រូវរលំព្រោះភ្លៀងខ្យល់​ ម៉្លោះហើយមាមីងកសិករភាគច្រើនជ្រើសពូជស្រូវគ្រាប់វែងមកផលិត ពីព្រោះប្រភេទពូជនោះដើមរឹង បើសិនព្រោះរង្វើលទៀតនោះ មិនបាច់បារម្ភដល់រឿងស្រូវត្រូវរលំឡើយ។  ជាមួយផ្ទៃដី ១,៤ ហិកតារបស់គ្រួសារខ្ញុំបានជ្រើសពូជគ្រាប់មូលមកផលិត។ ប៉ុន្មានថ្ងៃមុន ឈ្មួញមកដាក់កក់ប្រាក់ទិញដោយតម្លៃក្នុងមួយគីឡូក្រាម ៧.២០០ ដុង។ ក្រោយមកឈ្មួញដទៃទៀតមកឱ្យតម្លៃក្នុងមួយគីឡូក្រាម។ ពី៧.៣០០-៧.៥០០ ដុង ប៉ុន្តែខ្ញុំនៅតែមិនព្រមលក់។ ជាមួយតម្លៃនោះ ប្រៀបជាមួយរដូវដើមឆ្នាំ ២០២០ ខ្ពស់ជាងពី ៨០០-៩០០ ដុងក្នុងមួយគីឡូក្រាម។

កសិករឃុំញីទ្រឿងប្រមូលផលស្រូវគ្រាប់មូលក្នុងរដូវវស្សា។

ខុសប្លែកពីគ្រួសារបងស្រី សឺនធីគ្វៀង គ្រួសារបងស្រីគឹមធីសល់ នៅភូមិចុងមីសថ្មីដែលលក់ដោយតម្លៃទាបជាង។ បងស្រីគឹមធីសល់បានឱ្យដឹង៖ ខ្ញុំផលិតស្រូវហាមត្រូវបាន ១,២ ហិកតា។ ពេលប្រមូលផល ឈ្មួញមកសុំដាក់ប្រាក់កក់ទិញដោយតម្លៃក្នុងមួយគីឡូក្រាម ៧.២០០ ដុង ខ្ញុំក៏ទទួលប្រាក់កក់ភ្លាម។ ដល់ដំណាក់កាលប្រមូលផល ទិន្នផលសម្រេចបាន៦,២តោន ។      

បានជាស្រូវគ្រាប់មូលមានតម្លៃខ្ពស់ជាង ពីព្រោះការផលិតស្រូវរដូវវស្សារបស់ប្រជាកសិករលើកនេះ មានឈ្មួញពីបណ្តាខេត្ត ទីក្រុងតំបន់វាលទំនាបទន្លេគឺវឡុងមករកទិញស្រូវច្រើនបង្គួរ។ មានឈ្មួញខ្លះប្រើប្រាស់មធ្យោបាយមានចំណុះរាប់សិបតោនមកប្រមូលទិញស្រូវរបស់ប្រជាកសិករ ក្នុងនោះ មានឈ្មួញខ្លះទិញតែស្រូវគ្រាប់មូល ។

បងស្រីឡឹមធីកាញ់ នៅឃុំញីទ្រឿង ជាឈ្មួញទិញស្រូវបានចែករំលែក៖ ជាមួយផ្ទៃដីស្រូវគ្រាប់មូលកាន់តែបង្រួញចុះ​ផ្ទុយមកវិញឈ្មួញមានតម្រូវការទិញដោយចំនួនច្រើន ម៉្លោះហើយដើម្បីធានាគ្រប់ចំនួនស្រូវសម្រាប់ទូកដឹកជញ្ជូន យើងខ្ញុំតែងស្វែងរកគ្រប់ទីកន្លែង។ គាប់ជួនពេលខ្លះឃើញស្រូវគ្រាប់មូលរបស់ប្រជាកសិករត្រៀមប្រមូលផលនោះ យើងខ្ញុំទៅប្រជែងគ្នាទិញបណ្តាលឱ្យតម្លៃស្រូវចេះតែកើនឡើងជាលំដាប់។

តម្លៃស្រូវកើនឡើងគឺជាក្តីរីករាយរបស់ប្រជាកសិករ ពីព្រោះបច្ចុប្បន្ន អាស្រ័យមានការក្រែងរអែងពីការជ្រាបជាតិប្រៃ ម៉្លោះហើយក្រោយពេលប្រមូលផលស្រូវរដូវវស្សារួច កសិករមួយចំនួនមិនបន្តឱ្យការផលិតស្រូវរដូវសម្រកទៀតឡើយហើយមានគ្រួសារខ្លះបង្វែរទៅដាំដំណាំដើម្បីធានារក្សាកម្រិតប្រាក់ចំណូលសម្រាប់គ្រួសារ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                 

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.