• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

តម្លៃបង្កងថយចុះយ៉ាងខ្លាំងក្នុងរដូវអាសន្នរោគ

06/08/2021 08:27

លោកផាងវ៉ាំងដ្វង ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកយ្វៀងហាយ​បានឱ្យដឹងថា៖ នៅលើភូមិសាស្រ្តស្រុកមានផ្ទៃស្រះចិញ្ចឹមបង្កងប្រមាណ ២៦០ ហិកតា ដល់ដំណាក់កាលប្រមូលផល តាមប៉ាន់ស្មានបរិមាណផលសម្រេច ៨០០ តោន។ ប៉ុន្តែដោយអាស្រ័យជះឥទ្ធិពលនៃអាសន្នរោគ ប្រជាកសិករត្រូវប្រឈម​ជាមួយការលំបាក ក្នុងនោះមានការឥទ្ធិពលអំពីតម្លៃធ្វើឱ្យអ្នកចិញ្ចឹមបាត់ប្រាក់ចំណូលមួយចំ​ណែកធំ។ កាលមិនទាន់មានអាន្នរោគ បង្កងបានឈ្មួញប្រមូលទិញក្នុងមួយគីឡូក្រាម (ពី ២៥‑៣០ ក្បាល) ដោយតម្លៃពី ១៤០.០០០‑១៥០.០០០ដុង។ ប៉ុន្តែបច្ចុប្បន្នឈ្មួញទិញជាមួយតម្លៃពី ១១០.០០០‑១២០.០០០ ដុង។

កសិករស្រុកយ្វៀងហាយប្រមូលផលបង្កង។

កសិករថាច់យ៉ែង នៅភូមិព្រែកកន្ទីរ ឃុំឡុងវិញបានឱ្យដឹង៖ គ្រួសារចិញ្ចឹមបង្កងជាង ៩០០.០០០ ក្បាលក្នុងស្រះ ១,២ ហិកតា។ អាស្រ័យថែទាំត្រូវតាមនីតិវិធីបច្ចេកទេស គួបផ្សំជាមួយអាកាសធាតុអំណោយផលផងនោះ ម៉្លោះហើយបង្កងធំធាត់រហ័សបង្គួរ ដល់ដំណាក់កាលពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២១ គឺដល់ពេលប្រមូលផល។ ពេលហៅឈ្មួញមកទិញបង្កងប្រភេទ ២៥‑៣០ ក្បាលមានទម្ងន់ មួយគីឡូក្រាមឈ្មួញឱ្យតម្លៃតែ ១២០.០០០​​ ដុង។​ ជាមួយ​តម្លៃនោះ បើប្រៀបជាមួយរដូវមុនៗថយចុះ ២៥.០០០ ដុងក្នុងមួយគីឡូក្រាម ពេលសួរឈ្មួញពីមូលហេតុតម្លៃបង្កងត្រូវថយចុះនោះ ឈ្មួញបានឆ្លើយតបថា អាស្រ័យ​មិនអាចនាំចេញទៅលក់នៅខេត្ត ក្រុងដទៃបាន។ អាស្រ័យមិនដឹងអាសន្នរោគ​នៅអូសអន្លាយ​ដល់ពេលណា រួមជាមួយបាតុភាពចំណីសម្រាប់បង្កងកាន់តែកើនឡើង ម៉្លោះហើយគ្រួ​សារ​ព្រមលក់ដូចតម្លៃខាងលើ ។

កសិករ គាងឬទ្ធិ នៅទីប្រជុំជនឡុងថាញ់  ស្រុកយ្វៀងហាយចែករំលែក៖ គ្រួសារ​ចិញ្ចឹមបង្កងជាច្រើនឆ្នាំ ដល់ពេលជិតប្រមូលផល ខ្ញុំតែងតាមដានព័ត៌មានលើមធ្យោបាយ​ព័ត៌មានមហាជន កាសែត ទូរទស្សន៍អំពីតម្លៃទីផ្សារ ក្នុងនោះមានតម្លៃបង្កង បើឃើញ​តម្លៃបង្កងកើនឡើងនោះហាក់ដូចមានភាពកក់ក្តៅ ដេកលក់ស្រួល បើសិនឃើញតម្លៃថយចុះត្រឹមតែប្រមាណ ១០.០០០ ដុងក្នុងមួយគីឡូក្រាមនោះគឺមានការបារម្ភយ៉ាងខ្លាំង។ ចិញ្ចឹមបង្កងសព្វថ្ងៃនេះ មិនសូវមានគ្រួសារណាវិនិយោគទុនដំបូង ១០០% ឡើយ មានគ្រួសារចិញ្ចឹមបង្កងខ្លះត្រូវជំពាក់បំណុលដេប៉ូលក់ចំណីប្រមាណ ៦០% នៃការចំណាយ​សម្រាប់ការចិញ្ចឹមបង្កង បើសិនដល់ពេលប្រមូលផលតម្លៃបង្កងកើនខ្ពស់ អ្នកចិញ្ចឹមចំណេញ បើសិនតម្លៃធ្លាក់ចុះទាប​នោះ ងាយឱ្យអ្នកចិញ្ចឹមជំពាក់បំណុល។ អាស្រ័យហេតុនោះ ខ្ញុំសង្ឃឹមធ្វើយ៉ាងណាអាសន្នរោគឆាប់ឆ្លងផុតទៅ តម្លៃឆាប់បានវិល​ត្រឡប់មកភាពប្រក្រតីវិញ ។

មិនត្រឹមតែកសិករស្រុកយ្វៀងហាយប៉ុណ្ណោះទេដែលកំពុងព្រួយបារម្ភជាមួយតម្លៃបង្កងត្រូវថយចុះកសិករស្រុកកូវង៉ាងក៏ដូច្នោះដែរ។ បងសឺនណា នៅភូមិកំពង់ទទឹង ឃុំឡុងស៊ើង ស្រុកកូវង៉ាងក៏សម្តែងក្តីបារម្ភពីតម្លៃបង្កងដែលមានបាតុ​ភាពថយចុះយ៉ាងខ្លាំង។ បងសឺនណា បានឱ្យដឹង៖ គ្រួសារតែងរក្សាផ្ទៃដីចិញ្ចឹមបង្កងប្រ​មាណ ១,៤ ហិកតាជាច្រើនឆ្នាំកន្លង។ ឱ្យតែដល់ដំណាក់កាលប្រមូលផលគឺមានឈ្មួញមក​សួររកទិញ  រីឯក្នុងរដូវអាសន្នរោគអ្នកចិញ្ចឹមត្រូវស្វែងរកឈ្មួញ ប៉ុន្តែហៅឈ្មួញមកទិញ​ជាច្រើនដងនៅតែមិនទាន់ឃើញមុខឈ្មួញ​ ពីព្រោះឈ្មួញទាំងនោះឱ្យដំណឹងថារកមិនបានច្រកចេញ។ ប៉ុន្មានថ្ងៃមុន មានអ្នកមកសួររកទិញដោយតម្លៃ ១២០.០០០ ដុងក្នុងមួយគីឡូក្រាម ប្រភេទបង្កង ២៥‑៣០ ក្បាលក្នុងមួយគីឡូក្រាម ប៉ុន្តែទិញបានតែ ៣០‑៤០ គីឡូក្រាម ម៉្លោះហើយគ្រួសារមិនសម្រេចចិត្តលក់។ បច្ចុប្បន្ន ខ្ញុំនៅជំពាក់​បំណុលដេប៉ូចំណីបង្កងច្រើនបង្គួរ ម៉្លោះហើយបើសិនបានតម្លៃប្រហែលពី ១៣០.០០០‑១៣៥.០០០​ ដុងក្នុងមួយគីឡូក្រាមប្រភេទបង្កង ២៥‑៣០ ក្បាលមានទម្ងន់​មួយ​គីឡូ​ក្រាមនោះគ្រួសារនឹងលក់ឱ្យឈ្មួញ នៅអូសអន្លាយពេល វេលាមិនល្អឡើយ។

ស្ថានភាពអាសន្នរោគជាប់តាមផលវិបត្តិជាច្រើនធ្វើឱ្យឥទ្ធិពលដល់វិស័យជាច្រើន មិនត្រឹមវិស័យជលផលឡើយ ទាំងវិស័យដាំដុះក៏ត្រូវប្រឈមមុខជាមួយភាពលំបាក​ប្រហាក់ប្រហែលគ្នាផងដែរ៕  

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.