• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

តម្រូវការបុលទុនក្នុងការផលិតកសិកម្មថយចុះច្រើន

17/09/2021 08:38

ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ ១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ ការផលិត និងការលក់មុខទំនិញក្នុងវិស័យកសិកម្មជួបការលំបាកច្រើន។ ផ្តើមពីនោះ បណ្តាគ្រួសារផលិតមានតម្រូវការបុលទុនវិនិយោគឱ្យការផលិតកសិកម្មថយចុះយ៉ាងច្រើន ហើយមានកសិករជាច្រើនមិនទាន់ហ៊ានវិនិយោគឡើងវិញពីព្រោះព្រួយបារម្ភពីច្រកចេញនៃផលិតផល។ គ្រួសារផលិតកសិកម្មភាគច្រើន (ដាំដុះ ចិញ្ចឹមជលផល ចិញ្ចឹមសត្វ។ល។) បច្ចុប្បន្ន ចូលរួមបុលទុនតាមរយៈបណ្តាកន្លែងសេវាកម្មធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ ធនាគារគោលនយោបាយសង្គម។ល។

កត់សម្គាល់ពីស្ថានភាពរំសាយបណ្តាប្រភពទុនរបស់បណ្តាអង្គការឥណទានលើភូមិសាស្រ្តស្រុកកូវង៉ាង នេះជាមូលដ្ឋានដែលមានកម្លាំងព្រៀបអំពីការចិញ្ចឹមជលផល។ ជារៀងរាល់ឆ្នាំ ត្រូវការទុនផ្គត់ផ្គង់ក្នុងវិស័យនេះច្រើនបង្គួរ។ ទោះជាដូច្នោះក៏ដោយ ចាប់ពីខែមិថុនា ឆ្នាំ ២០២១ មកទល់ពេលនេះ បណ្តាគ្រួសារចិញ្ចឹមជលផលនៅស្រុកកូវ​ង៉ាងមិនទាន់ហ៊ានបើកទូលាយ និងវិនិយោគឱ្យការចិញ្ចឹមថ្មី អាស្រ័យដោយតម្លៃមុខទំនិញ​ជល​​ផលដូចជាបង្គាទឹក​​​ប្រៃ និងបង្កង​​ជើងសថយចុះខ្លាំង ប្រាក់ចំណាយវិនិយោគសម្រាប់​ការចិញ្ចឹមជលផលកើនខ្ពស់ ហានិភ័យខ្ពស់។

ប្រជាកសិករស្រុកចូវថាញ់ប្រមូលផលត្រីផ្ទក់។  រូបថត៖  រតនា

ប្តូរយោបល់ជាមួយយើងខ្ញុំ លោកហ្វិញឌឹកងៀ នាយកធនាគារកសិកម្មនិង​អភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងបានឱ្យដឹងថា៖ ទោះបីអនុវត្តគម្លាតសង្គម ប៉ុន្តែខាងធនាគារស្រុក​នៅតែរក្សា និងធានាផ្គត់ផ្គង់ ១០០% បណ្តាសេវាកម្មរំសាយបណ្តាប្រភពទុនបុលសម្រាប់អតិថិជន។ ថ្វីត្បិតតែដូចច្នោះ ចាប់ពីខែមិថុនា ឆ្នាំ ២០២១ មកទល់ពេលនេះ ចំនួនអតិថិជនបុលថ្មី ឬក៏វិនិយោគឡើងវិញមានការថយចុះខ្លាំង។ បណ្តាគ្រួសារចិញ្ចឹមជលផលភាគ​ច្រើន “ត្រូវគាំង”  បណ្តាគ្រួសារបានត្រឹមតែចិញ្ចឹមដោយបង្អែបង្អង់​ មិនផ្តុំវិនិយោគខ្លាំងដូច​កាលពីមុនទៀត។ ទោះបីឥណទានមានការបង្កើន ប៉ុន្តែមិនច្រើនប្រៀបជាមួយរយៈពេលតែមួយ​នៃឆ្នាំ ២០២០។ បច្ចុប្បន្ន សរុបប្រភពទុនសំណល់បំណុលឱ្យបុលប្រមាណ​ ១.២០០ ពាន់លានដុង (ផែនការ ១.៩០០ ពាន់លានដុង)។ចំពោះវិស័យ បុលវិនិយោគទិញស្រូវបច្ចុប្បន្ននេះ នៅស្រុកកូវង៉ាងមិនទាន់មានអាជីវកម្មអនុវត្តបុលទុន។

តាមប្រភពដំណឹងពីធនាគាររដ្ឋវៀតណាមសាខាខេត្តត្រាវិញ ចាប់ពីដើមឆ្នាំមកទល់ថ្ងៃទី ២១ ខែសីហា  សំណល់បំណុលឱ្យបុលរបស់បណ្តាអង្គការឥណទានលើភូមិសាស្រ្តខេត្តសម្រេច​ ៣០.៧៨៣ ពាន់លានដុង ក្នុងនោះសំណល់បំណុលឱ្យបុលបម្រើការផលិត ធ្វើអាជីវកម្មសម្រេច ២៤.៩៧៤ ពាន់លានដុង ស្រូបយកអត្រា ៩១,១៣% នៃសំណល់បំណុល។ បច្ចុប្បន្ន សំណល់បំណុលថយចុះអាស្រ័យឥទ្ធិពលនៃស្ថានភាពរួម ត្រូវអនុវត្តគម្លាតសង្គម អតិថិជនមួយចំនួនមិនទាន់មានតម្រូវការបុលទុនឡើងវិញដើម្បីបម្រើឱ្យសកម្មភាពផលិត ធ្វើអាជីវកម្ម។ រួមជាមួយនោះ បណ្តាធនាគារពាណិជ្ជកម្មបានបន្ថយប្រាក់ការព្រមៗគ្នាឱ្យ​បុលបណ្តាខ្ទង់សំណល់បំណុលដែលមាននាពេលបច្ចុប្បន្នជាមួយកម្រិតថយទូលំទូលាយពី ០,៥‑១,៥% ប្រៀបជាមួយប្រាក់ការដែលកំពុងអនុវត្ត រយៈពេលអនុវត្តចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ ដល់ចុងឆ្នាំ ២០២១។ ឆ្លងតាមរយៈនោះ បណ្តាធនាគារពាណិជ្ជកម្ម​បានផ្សព្វផ្សាយបន្ថយប្រាក់ការសម្រាប់ខ្ទង់បុលដែលមាននាពេលបច្ចុប្បន្នឱ្យអតិថិជន ៧៣.៥៨០ នាក់ ជាមួយសំណល់បំណុលប្រមាណ ១៣.៦៧៦ ពាន់លានដុង។ ចំពោះ​ខ្ទង់ឱ្យបុលថ្មី បណ្តាធនាគារពាណិជ្ជកម្មបានបន្ថយប្រាក់ការបណ្តាខ្ទង់ថ្មីឱ្យអតិថិជន ជាមួយកម្រិតប្រាក់ការឱ្យបុលទូលំទូលាយគឺ ០៦ ‑១០,៥% ក្នុងមួយឆ្នាំ (ថយចុះ ០,៥‑១,៥% ប្រៀបជាមួយរយៈពេលមុននោះ)។

ចំពោះបណ្តាគ្រួសារចិញ្ចឹមជលផលនាពេលបច្ចុប្បន្ន ព្រួយបារម្ភអំពីប្រភព​ទុនបុលដើម្បីវិនិយោគឡើងវិញ ពេលដែលស្ថានភាពផលិត និងការលក់កសិផល​កំពុងជួបការលំបាក តម្លៃលក់ត្រឹមតែស្មើជាមួយតម្លៃផលិត។ ឆ្លងតាមរយៈការប្តូរយោបល់​ជាមួយយើងខ្ញុំ កសិករត្រឹងតឹងតាយ នៅភូមិដាយថូង(បេ) ឃុំហ្វាមិញ​ ស្រុកចូវថាញ់ចែករំ​លែក៖ គ្រួសារមានស្រះចិញ្ចឹមបង្កងជើងសតាមរូបភាពប្រពលវប្បកម្ម​កម្រិតខ្ពស់​ប្រមាណ ០,៣ ហិកតា។ កន្លងហើយ បុលទុនពីធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទ​ស្រុកចូវថាញ់  ក្រោយពេលសងប្រាក់ទុនរួច បច្ចុប្បន្ន  កំពុងបម្រុងស្រះសម្រាប់រដូវចិញ្ចឹម​នៅដើមខែសីហា ឆ្នាំ ២០២១ ប៉ុន្តែស្ថានភាពតម្លៃបង្កងជើងសថយចុះខ្លាំង ហើយច្រក​ចេញពិបាក គ្រួសារបានធ្វើអនាម័យស្រះរួចស្រេច ប៉ុន្តែមិនទាន់ហ៊ានព្រលែងកូនពូជចុះ​ចិញ្ចឹម។  ហេតុនោះទុនបុលថ្មីរបស់ធនាគារ បានគ្រួសារផ្អាកមកវិញ រួចរង់ចាំពេលណាទី​ផ្សារលក់បង្កងបានលំនឹង​ ងាយស្រួលអំពីច្រកចេញទើបបុលមកវិញ តាមការគ្រោងទុក តម្រូវការទុនបុលប្រមាណ ១៥០ លានដុង។

បានដឹងថា ក្នុងការឧបត្ថម្ភប្រភពទុនបុលផលិតនាពេលបច្ចុប្បន្ន ធនាគារកសិកម្ម‑អភិវឌ្ឍន៍ជនបទជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានចំនួនអតិថិជនចូលរួមបុលទុនស្រូបយកអត្រាខ្ពស់បំផុតប្រៀបជាមួយបណ្តាអង្គការឥណទានដទៃៗលើភូមិ​សាស្រ្តខេត្ត។ ក្នុងវិស័យផលិតកសិកម្ម ធនាគារកសិកម្ម‑អភិវឌ្ឍន៍ជនបទបានចេញផ្សាយយន្តការគោលនយោបាយសំខាន់ៗជាច្រើនទាក់ទងដល់ការដោះស្រាយបញ្ហាលំបាកជូនអតិថិជនត្រូវឥទ្ធិពលអាស្រ័យអាសន្នរោគកូវីដ‑១៩ តាមសារណែនាំលេខ ០៣/២០២១/TT-NHNN កែប្រែ បំពេញបន្ថែម សារណែនាំលេខ ០១/២០២០/ TT-NHNN របស់ធនាគាររដ្ឋវៀតណាមកំណត់អំពីរចនាបទឡើងវិញពេល​វេលាសងបំណុល លើកលែង បន្ថយប្រាក់ការកម្រៃ រក្សាដដែលក្រុមបំណុលដើម្បីឧបត្ថម្ភអតិថិជនរងឥទ្ធិពលដោយអាសន្នរោគកូវីដ‑១៩។

តាមប្រសាសន៍របស់លោកង្វៀងវ៉ាំងហឿង នាយករងទទួលបន្ទុកធនាគារកសិកម្ម‑​អភិវឌ្ឍន៍ជនបទសាខាខេត្តត្រាវិញ៖ គិតមកទល់ពេលនេះ ចំពោះធនាគារបានផ្សព្វផ្សាយវិនិ​យោគទឹកប្រាក់ជាង ៩.៣០០ ពាន់លានដុង (ក្នុងនោះ មានប្រាក់ទុន ១.៩៩៥ ពាន់​លានដុងបម្រើតម្រូវការចិញ្ចឹមជលផលរបស់បណ្តាគ្រួសារផលិត)។  ក្នុងវិស័យវិនិយោគ​ដោយឡែកសម្រាប់បណ្តាគ្រួសារចិញ្ចឹមបង្កងឧស្សាហកម្មប្រពលវប្បកម្មកម្រិតខ្ពស់ បច្ចុប្បន្ន មានអតិថិជន ៤៨២​ នាក់ ជាមួយសំណល់បំណុលឱ្យបុលជាង ៥៦០ ពាន់លាន​ដុង។ បណ្តាគ្រួសារផលិតបានធនាគារអាទិភាពអំពីទុនទូទាត់ហើយ ប្រាក់ការ​ ៤,៨២% ក្នុងមួយឆ្នាំ៕               

ប្រែសម្រួល៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.