• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

តម្រូវការដើមទុនសម្រាប់កែប្រែចម្ការចម្រុះ

11/08/2022 15:51

      ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ មានសមាជិកអតីតយុទ្ធជន ២១២ នាក់ ក្នុងនោះ មានសមាជិក ២៦ នាក់មានដីចម្ការចម្រុះជិត ២,៩ ហិកតា។ លក្ខណៈកែប្រែចម្ការចម្រុះនៅមូលដ្ឋាននៅអន់ ព្រោះខ្វះទុនវិនិយោគ ជះឥទ្ធិពលដល់ការពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន។

     រយៈកាលជិត ៣ ឆ្នាំ (២០២០-២០២២) បានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ចង្អុលការរបស់សមាគមអតីតយុទ្ធជនស្រុកយ្វៀងហាយ គណៈកម្មាធិការបក្សឃុំង៉ូវឡាកអំពីវិស័យកែប្រែដីចម្ការចម្រុះភ្ជាប់នឹងការកសាងជនបទថ្មី។ ឆ្លងតាមនោះ ដើម្បីឆ្ពោះទៅគោលដៅពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកលើកកម្ពស់ជីវភាពប្រជាជននិយាយរួមនិងសមាជិកសមាគមអតីតយុទ្ធជននិយាយដោយឡែក។

កសិករដាំដំណាំក្នុងជើងស្រែ។ រូបថត៖ រតនា

      ដើម្បីទាញយកប្រភពកម្លាំង ជំនួយឲ្យសមាជិកសមាគមអតីតយុទ្ធជនវិនិយោគកែប្រែចម្ការចម្រុះ កាលពីឆ្នាំ ២០២០ សមាគមអតីតយុទ្ធជនស្រុកសហការជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកយ្វៀងហាយ វិនិយោគទុន ១៥ លានដុងឲ្យសមាជិកសមាគមអតីតយុទ្ធជនឃុំង៉ូវឡាក ០៣ គ្រួសារកែប្រែចម្ការចម្រុះ ០,៣៥ ហិកតាមកដាំខ្នុរថៃទទួលបានលទ្ធផលខ្ពស់។ រួមមាន៖ គ្រួសារលោកត្រឹងវ៉ាំងខោយ នៅភូមិសំពោងស័កិ្ដធំ លោកយឿងហ្វាងយ្វី នៅភូមិខ្នាចទទឹង លោក ហ្វិញវ៉ាំងយៀងនៅភូមិដំបូកតាពៅ សរុបថវិកាសម្រាប់កែប្រែចម្ការរួចដាំដំណាំថ្មី ៣៤,៥ លានដុង។ បច្ចុប្បន្ន ចម្ការខ្នុររបស់គ្រួសារទាំងនោះអំណោយផល។

      លោកមាត្រឹងវ៉ាំងខោយ នៅភូមិសំពោងស័កិ្ដធំបានឲ្យដឹងថា ដីចម្ការរបស់គាត់កាល ពីមុនភាគច្រើនគឺដាំឫស្សីនិងឈើចម្រុះ។ ក្រោយពេលកែប្រែមកដាំខ្នុរនិងដាំស្មៅនៅតាមចន្លោះខ្នុរសម្រាប់ចិញ្ចឹមគោ ប្រសិទ្ធភាពសេដ្ឋកិច្ចបានកើនឡើង គ្រួសារ បង្កើនហ្វូងគោបាន ១០ ក្បាល។ បច្ចុប្បន្ន គ្រួសារកំពុងទាក់ទងជាមួយនឹងមូលដ្ឋានប្រមូលទិញខ្នុរ។ លោកមាខោយឲ្យដឹងបន្ថែម៖ ផ្ទៃដីចម្ការចម្រុះនៅច្រើន ប៉ុន្តែប្រជាជនខ្វះទុនវិនិយោគកែប្រែ។ ប្រសិនជាប្រជាជនទទួលបានទុនឧបត្ថម្ភនឹងទាញយកផលមានប្រសិទ្ធភាពដី​ចម្ការ បង្កើនប្រាក់ចំណូលឲ្យគ្រួសារ។

      ទម្រង់កែប្រែចម្ការចម្រុះរបស់សមាគមអតីតយុទ្ធជនសហការជាមួយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក បានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុក​និងឃុំ វាយតម្លៃខ្ពស់។ ជារៀងរាល់ឆ្នាំ សមាគមអតីតយុទ្ធជនឃុំង៉ូវឡាកបានគណៈកម្មាធិការបក្សឃុំនិងសមាគមថ្នាក់លើចង្អុលការឲ្យពង្រីកទម្រង់នេះ។ ឆ្នាំ២០២១ សមាគមអតីតយុទ្ធជនឃុំពង្រីកទម្រង់ឲ្យសមាជិកយឿងវ៉ាំងផាក នៅភូមិខ្នាចទទឹង កែប្រែចម្ការចម្រុះ ០,១៥ ហិកតាដើម្បីដាំខ្នុរ។ ប្រាក់ទុនវិនិយោគចំនួន ០៤ លានដុងពីប្រភពមូលនិធិសមាគមអតីតយុទ្ធជនឃុំ ដូច្នេះការកែប្រែចម្ការចម្រុះពង្រីកពូជដើមឈើថ្មីមិនបានច្រើន(ការវិនិយោគពេញលេញប្រហែល ១៤ លានដុង)។

      ឆ្នាំ២០២២​ សមាគមអតីតយុទ្ធជនឃុំបន្តពង្រីកទម្រង់កែប្រែចម្ការចម្រុះ ០,៥ ហិកតាឲ្យគ្រួសារសមាជិកសើងង៉ុកចិញ នៅភូមិប្រខុបដើម្បីដាំដូងម៉ាឡេស៊ីចំនួន ១៨០ ដើម សរុបទុនវិនិយោគជាង ៤២ លានដុង។ បច្ចុប្បន្នគ្រួសារវិនិយោគបាន ៣៣ លានដុង (ប្រាក់ប្រិតសំចៃរបស់គ្រួសារចំនួន ១៥ លានដុង ចំនួនក្រៅពីនោះគឺបុល)។ គ្រួសារលោកមាចិញបានឲ្យដឹងថា ដើម្បីអនុវត្តទម្រង់បានសម្រេច គ្រួសារត្រូវការរដ្ឋជំនួយទុនដើម្បីកាត់បន្ថយប្រាក់បុលខាងក្រៅដែលយកប្រាក់ការខ្ពស់។

       លោកង្វៀងមិញបាំង ប្រធានសមាគមអតីតយុទ្ធជនឃុំង៉ូវឡាកឲ្យដឹងថា តម្រូវការទុនកែប្រែចម្ការចម្រុះនៅមូលដ្ឋានមានកម្រិតខ្ពស់ ព្រោះភាគច្រើនគ្រួសារប្រជាជន ដែលមានដីចម្ការចម្រុះនៅមូលដ្ឋានសុទ្ធសឹងខ្វះទុនវិនិយោគដើម្បីកែប្រែ។ ប្រជាជនសង្ឃឹមថា រដ្ឋអំណាច ផ្នែកជំនាញគប្បីមានការយកចិត្តទុកដាក់ដើម្បីផ្តល់ឱកាសឲ្យប្រជាជនមានការជំនួយទុនសម្រាប់កែប្រែចម្ការចម្រុះរួចដាំដើមឈើដែលមានលទ្ធផលសេដ្ឋកិច្ចខ្ពស់ បង្កើនប្រាក់ចំណូល រួមចំណែកលើកកម្ពស់គុណភាពលក្ខឋានជនបទថ្មីរបស់មូលដ្ឋាន៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.