12/03/2021 07:58
ទម្រង់ដាំត្រាវក្រមួន។ រូបថត៖ រតនា
បងលីថាញ់ត្រា ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរដូង ឃុំដាយអាង ស្រុកថ្កូវ បានផលិតតាមទម្រង់ស្រូវ-ពោត- ត្រាវក្រមួនលើផ្ទៃដី ០,៣ ហិកតា (៣.០០០ ម៉ែត្រ) ជិត ២០ ឆ្នាំមកហើយ។ បងត្រាបានឲ្យដឹងថា៖ ពេលប្រមូលផលស្រូវរដូវដើមឆ្នាំ រដូវវស្សារួច បងចាប់ផ្តើមចុះពូជត្រាវក្រមួន។ ក្រោយរយៈពេលដាំជាង ០៤ ខែ ត្រាវអំណោយផល ទិន្នផលសម្រេចប្រមាណ ០២ តោនក្នុង ១.០០០ ម៉ែត្រក្រឡា។ មានតម្លៃពី ២០.០០០ -២៦.០០០ ដុងក្នុងមួយគីឡូក្រាម គិតជាមធ្យម ត្រាវក្រមួនមួយកុងៗគ្រួសារបងចំណេញពី ១៥-២០ លានដុង។
ទម្រង់ផលិតស្រូវ-ពោត-ត្រាវក្រមួនបានជួយឲ្យគ្រួសារជនរួមជាតិខ្មែរជាច្រើននៅភូមិផ្នោរដូងបង្កើនប្រភពចំណូល រួចផុតពីភាពក្រីក្រស្ថិរភាព។ គិតមកទល់ពេលនេះ ភូមិនៅមានគ្រួសារក្រីក្រតែ ០៨ គ្រួ កាត់បន្ថយគ្រួសារក្រីក្រជិត ២០០ គ្រួបើប្រៀបនឹងឆ្នាំ ២០១២ ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ក្នុងភូមិនាពេលបច្ចុប្បន្ននេះសម្រេច ៤៨ លានដុងក្នុងមួយឆ្នាំ កើន ៣០ លានដុងបើប្រៀបនឹង ០៥ ឆ្នាំមុន។ ដោយឃើញទទួលបានលទ្ធផលសេដ្ឋកិច្ចខ្ពស់ម៉្លោះហើយកសិករជាច្រើននៅក្នុងភូមិបានផ្លាស់ប្តូរការផលិត និងបើកទូលាយផ្ទៃដីដាំត្រាវក្រមួនបានជាង ៤០ ហិកតា។
លោកហ្វិញវ៉ាំងថាវ ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកថ្កូវបានឲ្យដឹង ត្រាវក្រមួនជាប្រភេទដំណាំមួយក្នុងចំណោមប្រភេទដំណាំបានផ្នែកកសិកម្មស្រុកថ្កូវជំរុញឲ្យកសិករផ្លាស់ប្តូរ ពីព្រោះច្រកចេញបណ្តាឆ្នាំជិតៗនេះលំនឹងគ្រាន់បើ ជាពិសេសគឺសមស្របជាមួយលក្ខណៈខ្វះទឹកស្រោចស្រពរបស់មូលដ្ឋាន ផ្តល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ជាងច្រើនដងបើប្រៀបនឹងផលិតស្រូវ។ ដើម្បីកសិករជំរុញមាំផ្លាស់ប្តូរ រួមជាមួយការណែនាំកសិករអំពីវិទ្យាសាស្រ្ត-បច្ចេកទេសដាំដំណាំ ចិញ្ចឹមសត្វតាមរបៀបថ្មី ស្រុកថ្កូវកំពុងសកម្មស្វែងរកបណ្តាអាជីវកម្មធ្វើសកម្មភាពលើវិស័យកសិកម្មដើម្បីចងសម្ព័ន្ធក្នុងការផលិត និងលក់ផលិតផល ជួយឲ្យច្រកចេញកសិផលបានលំនឹង៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។