• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ដាំក្រូចឃ្វិចផ្អែមលើដីផលិតស្រូវ

18/12/2020 13:03

នោះជាទម្រង់របស់យុវជនយឿងកីមខ្វា នៅភូមិអូអែត ឃុំភូកឹង ស្រុកទីវកឹងមានប្រភពចំណូលជាង ២០០ លាដុងក្នុងមួយឆ្នាំ។ អាស្រ័យវ័យនៅក្មេង ម្ល៉ោះហើយយឿងកីមខ្វាពង្រីកស្មារតីឆ្លងកាត់ការលំបាក ហ៊ានគិត ហ៊ានធ្វើ និងប្តេជ្ញាផ្លាស់ប្តូរជីវភាពនៅភូមិស្រុករបស់ខ្លួនដោយអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសដាំក្រូចឃ្វិចផ្អែមលើដីផលិតស្រូវ ផ្ដល់លទ្ធផលខ្ពស់។

កើតមកក្នុងគ្រួសារកសិករ អាស្រ័យលក្ខណៈសេដ្ឋកិច្ចគ្រួសារលំបាក ម៉្លោះហើយបងខ្វា កើតឆ្នាំ ១៩៨៦ រៀនបានត្រឹមតែកម្រិតវិទ្យាល័យ ជាកូនប្រុសច្បងនិងជាកូនប្រុសតែមួយគត់ គ្រួសារមានបងប្អូន ០២ នាក់ ម៉្លោះហើយភារកិច្ចអនាគតរបស់បងត្រូវរែកពុនការងារក្នុងគ្រួសារ។ វ័យក្មេង “នៅជនបទបានរៀនសូត្រតិចតួច” បងតែងបារម្ភពីព្រោះ មិនដឹងតើផ្តើមអាជីពអ្វីលើតំបន់ដីនេះ។ ក៏ក្នុងពេលនេះដែរ បងសម្រេចចិត្តទៅបំពេញកាតព្វកិច្ចយោធានៅឆ្នាំ ២០១៦។ អស់រយៈពេលជិត ០២ ឆ្នាំរៀនសូត្រ និងឆ្លងកាត់ក្នុងបរិស្ថានកងទ័ពនៅកងអនុសេនាតូចលេខ ៨ ខណ្ឌថោកណូក ទីក្រុងកឹងធើ បងមានលក្ខណៈរៀនសូត្រ លត់ដំសីលធម៌ សតិអារម្មណ៍ អប់រំនយោបាយជួយឲ្យបងមានចំណេះដឹង និងមានគោលជំហររឹងមាំ។

បងយឿងកីមខ្វាកំពុងពិនិត្យក្រូចឃ្វិច។ រូបថត៖ ម៉ីញ៉ឹង

ក្រោយពេលចេញពីកងជួរទ័ព បងវិលមកកាន់មូលដ្ឋានបន្តជួយកិច្ចការឪពុកម្តាយធ្វើស្រែជាមួយផ្ទៃដី ១,២ ហិកតាផលិតស្រូវ ០៣ រដូវក្នុងមួយឆ្នាំ។ បងបានឃុំភូកឹងបង្កលក្ខណៈឲ្យចូលប្រកបការងារនៅសមាគមអតីតយុទ្ធជនឃុំ គណៈត្រួតពិនិត្យគណៈកម្មាធិការបក្សឃុំ គណៈបញ្ជាការដ្ឋានយោធាឃុំ និងទទួលភារកិច្ចផ្សេងៗជាច្រើនទៀត។ ក៏ក្នុងឱកាសនេះដែរ បងបានថ្នាក់ដឹកនាំឃុំបង្កលក្ខណៈឲ្យទៅរៀនមហាវិទ្យាល័យផ្នែកខាងច្បាប់ មធ្យមសិក្សាទ្រឹស្តីនយោបាយ បណ្តុះបណ្តាលមធ្យមសិក្សាជំនាញយោធា។ ដល់ឆ្នាំ ២០១៥ បងបានប្រគល់ឲ្យទទួលតួនាទីជាមេបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាឃុំរហូតមកទល់ពេលនេះ។

ក្រៅពីការងារជំនាញ បងឆ្លៀតពេលជួយឪពុកម្តាយថែទាំការងារស្រែចម្ការ។ បងខ្វាបានឲ្យដឹងៈ អស់រយៈពេលច្រើនឆ្នាំស្រាវជ្រាវបងសម្គាល់ឃើញថាផលិតស្រូវបង់កម្លាំងថែទាំច្រើន ប្រាក់ចំណាយក្នុងការផលិតខ្ពស់ ប្រភពចំណូលទាប ម៉្លោះហើយពេលមានគ្រួសារបងសម្រេចចិត្តផ្លាស់ប្តូរជីវភាពដោយរបៀបជួលដីផលិតស្រូវ ០,៥ ហិកតាដើម្បី ដាំក្រូចឃ្វិចផ្អែម។ ជាមួយចំនួនប្រាក់ដែលសន្សែសន្សំច្រើនឆ្នាំមករួមជាមួយការជំនួយកម្លាំងរបស់ឪពុកម្តាយ បងបានជួលដីផលិតស្រូវឡើងចម្ការដាំក្រូចឃ្វិចផ្អែម រយៈពេលសន្យាសហការជួលដី ១០ ឆ្នាំ តម្លៃជួលដី ១០ លានដុងក្នុងមួយឆ្នាំ និងសងប្រាក់ជួលដីមុនម្តង ១០០ លានដុង ក្នុងនោះឪពុក ម្តាយឧបត្ថម្ភទុន ៥០%។ ជាមួយផ្ទៃដីខាងលើ បងបានដាំក្រូចឃ្វិចផ្អែម ៧០០ ដើមពីឆ្នាំ ២០១៨ រហូតមកទល់ពេលនេះ។

ជាអ្នកកើតមកក្នុងគ្រួសារកសិករ សេដ្ឋកិច្ចគ្រួសារបងខ្វាសំខាន់គឺផលិតកសិកម្ម។ អាស្រ័យហេតុនោះ បងរៀនសូត្របានចំណេះដឹងមួយចំនួនអំពីគ្រួសារដើម្បីអនុវត្តចូលក្នុងការដាំដំណាំ ដាំឈើហូបផ្លែ។ អាស្រ័យព្យាយាមពលកម្ម បច្ចុប្បន្ននេះ ចម្ការក្រូចឃ្វិច ០,៥ ហិកតាកំពុងអំណោយផលជាមធ្យមពី ០,៥-០១ តោនក្នុងមួយខែ លក់ជាមួយតម្លៃ ពី ២០.០០០-៣០.០០០ ដុងក្នុងមួយគីឡូក្រាម។ ក្រូចឃ្វិចអំណោយផលតាំងពីខែឧសភាឆ្នាំ ២០២០ មកទល់ពេលនេះ ទទួលបានប្រភពចំណូលជិត ៨០ លានដុង។ ចំពោះបងខ្វា ក្រូចឃ្វិចមានអាយុកាលពី ១០-១២ ឆ្នាំ មានប្រភពចំណូលលំនឹងជារៀងរាល់ខែ។

នេះជាទម្រង់ដំបូងបង្អស់លើភូមិសាស្រ្ត ឃុំ ហើយបានសមាជិកសមាគម សមាជិកសម្ព័ន្ធយុវជនរៀនសូត្ររួចពង្រីកទូលាយ មកទល់ពេលនេះបានជាង ០២ ហិកតា។ តាមបងខ្វា មុនពេលប្រមូលផលក្រូចឃ្វិចផ្អែម បងបានអនុវត្តវិធានការយកខ្លីចិញ្ចឹមវែង ក្នុងរយៈពេលថែទាំក្រូចឃ្វិចផ្អែមបងដាំត្រសក់ស្រូវ ននោង និងបន្លែគ្រប់ប្រភេទ ។ ទន្ទឹមជាមួយការពង្រីកសេដ្ឋកិច្ចចម្ការ បងនៅទាំងដាំស្មៅចិញ្ចឹមគោមេទៀតផង។ គិតមកទល់ពេលនេះប្រភពចំណូលអំពីការដាំបន្លែបង្កាគ្រប់ដើមទុនជួលដី៕           

  ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.