• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ដាក់គោលដៅបរិមាណផលស្រូវក្នុងមួយឆ្នាំសម្រេចពី ០១-១,២ តោន

27/08/2021 07:38

ខេត្តត្រាវិញកំពុងផ្ដុំបណ្ដាវិធីសាស្រ្តដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ដីផលិតស្រូវ។ គោលដៅ វិធីសាស្រ្តដំណាក់កាល ២០១៥-២០៣០ ផ្ទៃដីផលិតស្រូវក្នុងមួយឆ្នាំៗសម្រេចប្រមាណ ២០០.០០០ ហិកតា បរិមាណផលសម្រេចពី ០១-១,២ លានតោន ក្នុងនោះ ស្រូវសរីរាង្គសម្រេចពី ២.០០០ ហិកតាដល់ ៣.៥០០ ហិកតា និងស្រូវស្អាតសម្រេចពី ២០.០០០ ហិកតាដល់ ៣០.០០០ ហិកតា។

ដើម្បីសម្រេចតាមគោលដៅខាងលើនោះ  ខេត្តរៀបចំឡើងវិញរដូវកាលផលិតសមស្របតាមអាកាសធាតុប្រែប្រួល ជំរុញទឹកចិត្តឲ្យកសិករអនុវត្តបណ្ដានីតិវិធីផលិតស្ថិរភាព អនុវត្តកសិកម្មល្អ (VietGAP) តាមទិសដៅប្រិតសំចៃទឹក បង្កើនប្រសិទ្ធភាពប្រើប្រាស់ជី បន្ថយការប្រើថ្នាំការពាររុក្ខជាតិ គីមីសាស្រ្តដើម្បីកាត់បន្ថយប្រាក់ចំណាយ បង្កើនទិន្នផល គុណភាព សុវត្ថិភាពអាហារ ធានាអនាម័យបរិស្ថាន។​ បន្តនាំចូល ធ្វើវិសោធនកម្មបណ្ដាពូជស្រូវថ្មីដែលមានទិន្នផល គុណភាពខ្ពស់ហើយប្រកាសព្រមានឲ្យផលិតទូទៅ ចលនាកសិករប្រើពូជបញ្ជាក់ និងពូជស្រូវគុណភាពខ្ពស់ ធន់ទ្រាំបានល្អជាមួយការរាំងស្ងួត ជ្រាបជាតិប្រៃ ទន្ទឹមនឹងនោះ ពង្រីកបណ្ដាប្រភេទពូជតាមតម្រូវការរបស់ទីផ្សារនីហរ័ណដើម្បីសន្សឹមៗផ្លាស់ប្ដូរមកផលិតស្រូវមានគុណភាពខ្ពស់ វិសេសផលសម្រាប់បម្រើការប្រើប្រាស់ក្នុងប្រទេស និងបណ្ដាទីផ្សារដែលមានសម្បទាខ្ពស់។

កសិករប្រមូលផលស្រូវ។ រូបថត៖ រតនា

ទន្ទឹមនឹងនោះ យន្តូបនីយកម្មព្រមៗគ្នាក្នុងការផលិត អនុវត្តវិទ្យាសាស្រ្ត-បច្ចេកវិទ្យាដើម្បីកាត់បន្ថយដល់កម្រិតទាបបំផុតប្រាក់ចំណាយក្នុងការផលិត សម្ភារកសិកម្មសំដៅបង្កើនលទ្ធភាពប្រជែង និងបង្កើនប្រភពចំណូលជូនអ្នកផលិត។ ទន្ទឹមនឹងនោះ មូលដ្ឋានចាត់តាំងផលិតចងសម្ព័ន្ធជាមួយអាជីវកម្មតាមរូបភាពវាលស្រែធំ លើកទឹកចិត្តអាជីវកម្ម និងប្រជាជនវិនិយោគក្នុងវិស័យកសិកម្ម ផ្ដុំកម្លាំងវិនិយោគទៅក្នុងវិស័យច្នៃជម្រៅ ច្នៃផលិតផលបន្ទាប់បន្សំដើម្បីផលិតបណ្ដាផលិតផលពីអង្ករ។

ពង្រីកមណ្ឌលគ្រឹះស្ថាន ឃ្លាំងសម្រាប់ផ្ទុក រក្សាទុក ច្នៃ និងបណ្ដាសេវាឧបត្ថម្ភបន្តផ្ទាល់សម្រាប់បណ្ដាតំបន់ផលិត លើកកម្ពស់បច្ចេកវិទ្យាច្នៃ រក្សាទុកឆ្លើយតបសម្បទារបស់បណ្ដាទីផ្សារកំពូល។ នៅបណ្ដាតំបន់ជិតតំបន់វប្បកម្មនឹងបង្កើតជាបណ្ដាតំបន់ មណ្ឌលឧស្សាហកម្មច្នៃបច្ចេកវិទ្យាខ្ពស់ និងមជ្ឈមណ្ឌលសេវាភ័ស្តុភារសម្រាប់ចងសម្ព័ន្ធជាមួយទីផ្សារ ពង្រឹងឡើងវិញបណ្ដាសកម្មភាពនីហរ័ណស្រូវអង្កររបស់បណ្ដាអាជីវកម្មលើភូមិសាស្រ្តខេត្ត បង្កើតបណ្ដាកន្សោមលក់រាយនៅតំបន់វប្បកម្ម ទីក្រុងធំៗ តំបន់ឧស្សាហកម្ម។ វិនិយោគកសាងព្រមៗគ្នាហេដ្ឋារចនាសម្ព័ន្ធបណ្ដាតំបន់ឯកវប្បកម្ម រួមមាន៖ គមនាគមន៍ អគ្គិសនី ធារាសាស្រ្ត ដំណាក់បូមទឹក ប្រព័ន្ធហាលស្រូវ និងបណ្ដាសេវាផ្សេងៗសម្រាប់បម្រើក្នុងការផលិត។ ទន្ទឹមនឹងនោះ ជំរុញមាំវិនិយោគយន្តូបនីយកម្មដើម្បីកាត់បន្ថយកម្រិតខូចខាតក្នុងការផលិតស្រូវលើភូមិសាស្រ្តខេត្តចុះនៅក្រោម ០៧% ដល់ឆ្នាំ ២០៣០។

ចំពោះផ្ទៃដីដែលផលិតស្រូវមិនសូវមានផល ខេត្តត្រាវិញជំរុញមាំការបង្វែរមកដាំឈើ ដំណាំផ្សេងវិញ។ ដំណាក់កាល ២០២១ -២០២៥ បង្វែរប្រមាណ ៨.០៨៤ ហិកតាមកដាំឈើរាល់ឆ្នាំ ដាំឈើយូរឆ្នាំ ផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមជលផល។ ដំណាក់កាលនេះ ខេត្តក៏កសាងទម្រង់វិសោធនកម្មចងសម្ព័ន្ធការផលិត និងលក់ផលិតផល ២៤ ទម្រង់លើផ្ទៃដីចំនួន ៤.៨៥០ ហិកតា ជួយចងសម្ព័ន្ធរវាងអាជីវកម្ម សហករណ៍ និងកសិករតាំងពីការវិនិយោគដល់ការលក់ផលិតផលក្នុងការផលិត។

លោកផាមមិញត្រៀង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទឲ្យដឹងថា៖ គិតតាំងពីឆ្នាំ ២០១៧ មកទល់ពេលនេះ ខេត្តបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល ១០.៦៤៧ ហិកតាមកដាំដំណាំផ្សេង ដាំឈើហូបផ្លែ ដាំដូង និងគួបផ្សំជាមួយការចិញ្ចឹមជលផល លទ្ធផលកើនពី ១,២២-៧,៦៣ ដងបើប្រៀបនឹងពេលមិនទាន់បានបង្វែរ។  ថ្វីត្បិតផ្ទៃដីផលិតស្រូវថយចុះ ប៉ុន្តែបរិមាណផលរាល់ឆ្នាំតែងសម្រេចពី ១,១-១,២ លានតោនអាស្រ័យបានអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនថ្មី យន្តូបនីយកម្ម និងប្រើពូជស្រូវគុណភាពខ្ពស់ ផ្ដើមពីនោះ រួមចំណែកបង្កើនទិន្នផល គុណភាពផលិតផលស្រូវ អង្ករ កាត់បន្ថយប្រាក់ចំណាយ និងបង្កើនប្រភពចំណូលដល់អ្នកផលិតស្រូវ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.