• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ជីវភាពមាមីងខ្មែរបានធូរធាអាស្រ័យអនុវត្តរចនាសម្ព័ន្ធកសិកម្មឡើងវិញ

13/07/2021 07:52

អនុវត្តគម្រោងការរចនាសម្ព័ន្ធកសិកម្មឡើងវិញ ក្នុងបណ្តាឆ្នាំកន្លង ខេត្តត្រាវិញបានផ្តុំកម្លាំងចង្អុលការផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម រួមចំណែកបង្កើនលទ្ធផលផលិត ឆ្លើយតបតម្រូវការទីផ្សារ។ ជាពិសេសគម្រោងការបង្កបានលក្ខណៈងាយស្រួលជូនជនរួមជាតិខ្មែរផ្លាស់ប្តូរទម្លាប់ផលិតកសិកម្មរាត់រាយ បង្កើនគុណភាពជីវភាពរបស់ជនរួមជាតិខ្មែរ។

គិតមកដល់សព្វថ្ងៃ ទូទាំងខេត្តមានផ្ទៃដីផលិតស្រូវមិនសូវមានផលចំនួន ១.២១២ ហិកតា និងមានដីដាំអំពៅ ១២៦ ហិកតាបានបង្វែរមកដាំដំណាំ​ ដាំស្មៅចិញ្ចឹមគោ និងដាំឈើហូបផ្លែ ក្នុងនោះបង្វែរមកដាំដូងបាន ២១៩ ហិកតា  ដាំឈើហូបផ្លែ ៤២៦ ហិកតា ចិញ្ចឹមជលផល ៨៧ ហិកតា ក្រៅពីនោះគឺដាំពោត និងដំណាំស្បៀងអាហារ។ ចាប់តាំងពីបានបង្វែរផ្ទៃដីមកដល់បច្ចុប្បន្ន គ្រួសារមីងថាច់ចន្ទ នៅភូមិដាហ្វាបាក់ ឃុំហ្វាឡើយ មានប្រភពចំណូលខ្ពស់គ្រាន់បើ។ មីងចន្ទដាំ​ស្ពៃ ម្រះ ឃ្លោក ល្ពៅ ម្ទេសដៃនាង។ មីងចន្ទឲ្យដឹងថា៖ ក្នុងមួយឆ្នាំមីងដាំឆ្លាស់ ស្ពៃ ម្រះ ឃ្លោក សាឡាដ ៣ រដូវ ក្នុងមួយរដូវៗចំណេញពី ០៤‑០៦  លានដុងក្នុងមួយកុង ដោយយោងតាមរដូវកាល និងតម្លៃទីផ្សារ សំខាន់គឺយកកម្លាំងធ្វើជាចំណេញ។ ឆ្នាំនេះ អាស្រ័យជំងឺកូវីដ‑១៩ រាលដាលស្មុគស្មាញ តម្លៃកសិផលប្រែប្រួល មិនទៀងទាត់ ទើបខ្ញុំបង្វែរមកដាំម្ទេសដៃនាង សង្ឃឹមថានឹងមានអំណោយផល។ តាមមីងចន្ទដាំដំណាំបង់តែកម្លាំងថែទាំ ប៉ុន្តែទទួលបានប្រភពចំណូលពី ០៣‑០៤ ដងបើប្រៀបនឹងការផលិតស្រូវ​ ប្រសិនជាតម្លៃចុះថោក យើងក៏មិនខាតដើមទុនច្រើន។

សមាជិកា កំពុងថែទាំដំណាំម្ទេស។ រូបថត៖ សុខា

គ្រួសារមីងថាច់ធីសុខា នៅភូមិត្រពាំងក្រពើ ឃុំឡុងស៊ើង ស្រុកកូវង៉ាង បានរួចផុតពីភាពក្រីក្រ អាស្រ័យបង្វែរផ្ទៃដីផលិតស្រូវមកដាំស្មៅ និងដាំដំណាំ គួបផ្សំជាមួយការចិញ្ចឹមគោ។  មីងសុខាឲ្យដឹងថា៖ មុននោះគ្រួសារខ្ញុំស្ថិតក្នុងក្របខ័ណ្ឌក្រីក្រ ខ្វះទុន ខ្វះដីផលិត។ ខ្ញុំបានរដ្ឋឧបត្ថម្ភសាងសង់ផ្ទះ និងឧបត្ថម្ភប្រាក់ទុនផ្តើមអាជីព ផ្តើមពីនោះ ជីវភាពគ្រួសារបានលំនឹង រួចឈានឡើងចាកផុតពីភាពក្រីក្រ។ ជាពិសេស ផ្តើមពីបង្វែរផ្ទៃដីស្រែ ០១​ កុងមកដាំដំណាំគ្រប់ប្រភេទ ទទួលបានប្រាក់ចំណេញពី ០៣‑០៤ ​លានដុង។ រដូវម្ទេសដៃនាងកន្លងហើយ មីងប្រមូលផលលក់ក្នុងមួយគីឡូក្រាមតម្លៃពី ១៥.០០០‑៣០.០០០​ ដុង ចំណេញ ១០ លានដុង។ ក្រៅពីនោះ មីងឆ្លៀតដាំស្មៅជុំវិញផ្ទះ ចិញ្ចឹមគោមេ ០២ ក្បាល ។

លោក ថាច់រ៉ូឡា លេខាគណៈកម្មាធិការបក្សឃុំឡុងស៊ើង ស្រុកកូវង៉ាងបានឲ្យដឹងថា៖​   ជាមូលដ្ឋានបានទទួលផលពីកម្មវិធី ១៣៥ របស់រដ្ឋាភិបាល ដូច្នោះហើយការឡើងគម្រោង បត់បែងតំបន់ដាំដំណាំ ដាំឈើយូរឆ្នាំជាការកំណត់គោលដៅក្នុងការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញរបស់ឃុំនៅតាមភូមិ តំបន់នីមួយៗ  និងកន្លែងដែលមានជនរួមជាតិខ្មែររស់នៅច្រើន ជាភារកិច្ចមួយយ៉ាងសំខាន់។ យោងតាមភាព     ជាក់ស្តែង ឆ្លងតាមរយៈបណ្តាគោលនយោបាយ ឃុំបានសហការជាមួយផ្នែកដែលពាក់ព័ន្ធ វិនិយោគឧបត្ថម្ភទុន ពូជដំណាំ វិទ្យាសាស្ត្រ‑បច្ចេកទេសជំនួយប្រជាជនពង្រីកទម្រង់ផលិតកសិកម្ម នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ បង្កើនប្រភពចំណូលជូនមាមីងកសិករ។​ ចាប់តាំងពីពេលបានផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ជីវភាពប្រជាជននៅក្នុងឃុំបានលើកកម្ពស់​ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅតែ ៣,៤%។ នៅពេលមុខនេះ ឃុំបន្តអនុវត្តគោលការណ៍ផ្លាស់ប្តូរត្រូវតាមគោលដៅ ផ្តើមពីនោះបង្កើតតំបន់ជំនាញដាំដំណាំ ចិញ្ចឹមសត្វតាមតំបន់ ភូមិនីមួយៗ ឆ្ពោះទៅទិសដៅផលិតមុខទំនិញសុវត្ថិភាពចងសម្ព័ន្ធច្រកចេញសម្រាប់ផលិតផល ជំនួយឲ្យកសិករនឹងនរចិត្ត ផលិតបានបរិមាណផលច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារ។

អាចនិយាយបានថា ដំណាំនាពេលបច្ចុប្បន្ន បានក្លាយជាប្រភពចំណូលជាប្រចាំនិងលំនឹងសម្រាប់មាមីងកសិករក្នុងខេត្ត​ បំផុតគឺបណ្តាគ្រួសារដែលមានដីផលិតតិច ក៏អាចឈានឡើងចាកផុតពីភាពក្រីក្របាន ។ ផ្តើមពីការអនុវត្តការបង្វែរពីដីផលិតស្រូវមកដាំដំណាំ ជីវភាពរបស់ជនរួមជាតិខ្មែរបានលើកកម្ពស់ មានប្រភពចំណូលខ្ពស់ មិនសូវចំណាយទុនផលិត ដោយសារមាមីងកសិករភាគច្រើនយកកម្លាំងធ្វើជាចំណេញ​ ហើយរយៈកាលប្រមូលផលក៏ខ្លី ម៉្លោះហើយជីវភាពគ្រួសារបានរីកចម្រើនជាលំដាប់៕        

ម៉ីញ៉ឹង‑សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.