• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ជំងឺអាសន្នរោគអាចនឹងកើតឡើងជាថ្មីចំពោះសត្វចិញ្ចឹម

16/08/2022 15:25

          លោកង៉ូឌឹកថាញ់នាយកសាខានាយកដ្ឋានចិញ្ចឹមសត្វនិងបសុពេទ្យស្ថិតក្រោមឱវាទមន្ទីរ​កសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ​មានប្រសាសន៍៖ បច្ចុប្បន្នជំងឺអាសន្នរោគអាចនឹងកើតឡើងជាថ្មីចំពោះហ្វូងសត្វចិញ្ចឹម​ ​មូលហេតុអាស្រ័យដោយការចាក់វ៉ាក់សាំងបង្ការជំងឺឲ្យសត្វចិញ្ចឹមមានទាប សម្រេចបានតែពី ៦,៧%​-២៨,១៣% នៃចំនួនហ្វូងសត្វ​ចិញ្ចឹម យោងតាមប្រភេទពូជសត្វ) មិនទាន់សម្រេចលក្ខណៈការពារសត្វចិញ្ចឹម (តាមសេចក្តីកំណត់ អត្រាសត្វបានចាក់វ៉ាក់សាំងត្រូវសម្រេចពី ៨០% ឡើងទៅ។ ទោះបីកន្លងហើយថ្មីៗនេះ ស្ថានភាពអាសន្នរោគលើហ្វូងសត្វចិញ្ចឹមបានកើតឡើង បង្កឲ្យខូចខាត់សេដ្ឋកិច្ចរបស់អ្នកចិញ្ចឹម ដូចជាជំងឺដុំពកស្បែកលើសត្វគោ ក្របី (ឆ្នាំ ២០២១ ជំងឺនេះកើតឡើងនៅ ៤៦ ភូមិ អនុសង្កាត់របស់ ២៦ ឃុំ ទីប្រជុំជនក្នុងស្រុកចំនួន ៥។ ដោយឡែកឆ្នាំ ២០២២ កើតឡើងនៅ ២៤ ភូមិ អនុសង្កាត់របស់ ឃុំ ទីប្រជុំជន ក្នុងស្រុកចំនួន ៥។ ជំងឺ ជ្រូកអាហ្រ្វិកកើតឡើងលើភូមិសាស្រ្តភូមិអនុសង្កាត់ចំនួន ៧១ របស់ឃុំទីប្រជុំជនចំនួន ២៨ ក្នុងនោះមានភូមិ ១៩ និងឃុំ ១៤ កើតឡើងអូសអន្លាយចាប់ពីឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២២។

          តាមសេចក្តីរបាយការណ៍ពីនាយកដ្ឋានចិញ្ចឹមសត្វនិងបសុពេទ្យខេត្ត ក្នុងខែកក្កដាឆ្នាំ ២០២២ អត្រាចាក់វ៉ាក់សាំងបង្ការទប់ស្កាត់ជំងឺមួយចំនួនលើសត្វចិញ្ចឹមសម្រេចកម្រិតទាប ជំងឺគ្រុនផ្តាសាយបក្សីស​ម្រេចបានតែ ៣១,៤១% តាមផែនការកំណត់ឆ្នាំសរុបសត្វចិញ្ចឹម ២៥,១៣% ជំងឺរលាកមាត់រង្គោះក្រចកលើសត្វពាហនៈសម្រេច ៣៥,១៨% (សម្រេច ២៨,១៥% នៃហ្វូងសត្វចិញ្ចឹម) ជំងឺដុំពកស្បែកសម្រេច ៨,៤៨% នៃផែនការ(សម្រេច ៦,៧៨% នៃហ្វូងសត្វចិញ្ចឹម)។​ ពិសេស ចំពោះការចាក់ថ្នាំបង្ការ​រោគឆ្លងតាមរូបភាពសង្គមូបនីយកម្មសម្រេចកម្រិតទាប (ចំពោះគ្រួសារ ចិញ្ចឹមបសុសត្វពី ៥០ ក្បាលចុះមកក្នុងមួយហ្វូង)។

ទម្រង់ចិញ្ចឹមគោ។ រូបថត៖ រតនា

        ស្រុកកូវង៉ាង ចូវថាញ់និងទីផ្សាររួមខេត្តយ្វៀងហាយជាមួយនឹងគោលដៅដាក់ចេញឆ្នាំ ២០២២ ត្រូវបានដាក់ចេញចាក់ថ្នាំបង្ការជំងឺដុំពកស្បែកលើសត្វក្របី គោជាបន្តបន្ទាប់ចំនួន ៣១.៤២៨ ក្បាល។ ប៉ុន្តែអស់រយៈកាល ៧ ខែកន្លងមិនទាន់អនុវត្តបាន។សំណេះសំណាលជាមួយយើងខ្ញុំ លោកថាច់ចៀង អនុប្រធានគណ:កម្មាធិការប្រជាជនស្រុកចូវថាញ់ឲ្យដឹង៖ លើភូមិសាស្រ្តស្រុកចូវថាញ់ការផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការជំងឺលើសត្វចិញ្ចឹមជួបការលំបាកយ៉ាងខ្លាំង គ្រួសារមួយចំនួនចិញ្ចឹមសត្វតិចតួចរាត់រាយការយល់ដឹងរបស់អ្នកចិញ្ចឹមនៅទាប​ទន្ទឹមនឹងការសង្គមូបនីយកម្មក្នុងការចាក់ថ្នាំបង្ការ(ចាក់ថ្នាំបង្ការប្រមូលប្រាក់)ម៉្លោះហើយជះឥទ្ធិពលដល់ការចាក់ថ្នាំបង្ការជំងឺ។​ដើម្បីបង្កើនសកម្មភាពបង្ការជំងឺក្នុងការចិញ្ចឹមសត្វ ចុងឆ្នាំ២០២២ ស្រុកនឹងផ្ដុំកម្លាំងចង្អុលការការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ កម្មាភិបាលដំណាក់ចិញ្ចឹមសត្វនិងបសុពេទ្យស្រុកចាត់តាំងផ្សព្វផ្សាយឲ្យប្រជាជនអនុវត្តត្រឹមត្រូវនិងសព្វគ្រប់នូវការកំណត់ក្នុងការចិញ្ចឹមសត្វដូចជារបាយការណ៍អំពី​ចំនួនសត្វចិញ្ចឹមថ្មីឬក៏ចិញ្ចឹមសាឡើងវិញនិងចុះឈ្មោះចាក់ថ្នាំបង្ការជាមួយកម្មាភិបាលបសុពេទ្យឬក៏គណ:កម្មការប្រជាជនភូមិ សង្កាត់ធានាឲ្យការចាក់វ៉ាក់សាំងសម្រេចបានអត្រាការពារសត្វចិញ្ចឹមតាមការកំណត់។

        លោកត្រឹងវាំងដុង អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកចូវថាញ់ ឲ្យដឹង៖ កន្លងមកនេះ ជំងឺដុំពកស្បែក ជំងឺជ្រូកអាហ្រិ្វកកើតឡើងលើភូមិសាស្រ្តស្រុក បង្កឲ្យខាតបង់យ៉ាងច្រើនដល់អ្នកចិញ្ចឹមសត្វ។ រយ:កាលកន្លង ការងារចាក់វ៉ាក់សាំងបង្ការជួបការលំបាក់យ៉ាងខ្លាំង អាស្រ័យខ្វះធនធានមនុស្ស (សហការីបសុពេទ្យមូលដ្ឋាន)រួមជាមួយនោះអ្នកចិញ្ចឹមនៅព្រងើយកន្តើយក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺសត្វដោយសង្គមូបនីយកម្ម មុននេះការចាក់វ៉ាក់សាំងបង្ការ បានរដ្ឋឧបត្ថម្ភ ១០០% ប៉ុន្តែចាប់ពីឆ្នាំ ២០១៧ រដ្ឋឈប់ឧបត្ថម្ភតទៅទៀត)។ សេចក្តីសម្រេចលេខ ០៦/២០២២/NQ-HĐND ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការលៃលកបុគ្គលិកបសុពេទ្យឃុំ សង្កាត់ ទីប្រជុំជននៅលើភូមិសាស្រ្តខេត្តនិងមានសុពលភាពចាប់ពីថ្ងៃទី ១៧ ខែកក្កដា​ ឆ្នាំ ២០២២ នឹងជួយឲ្យមូលដ្ឋានជម្នះស្ថានភាពគ្មានកម្មាភិបាលបសុពេទ្យមូលដ្ឋានពេលមានកងកម្លាំងទាំងនេះអាចជួយដល់មូលដ្ឋានយ៉ាងច្រើនក្នុងការសហការជាមួយនឹងផ្នែកកសិកម្ម ផ្សព្វផ្សាយសកម្មភាពការបង្ការទប់ស្កាត់អាសន្ន​រោគ ក្នុងការចិញ្ចឹមសត្វជូនដល់ប្រជាជន។ល។

          យោងតាមប្រសាសន៍លោកង៉ូឌឹកថាញ់ សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺជាវិធានការម្ចាស់ការនិងមានប្រសិទ្ធភាពបំផុតក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគ។​ បណ្ដាមូលដ្ឋានគប្បីកសាងផែនការចាក់វ៉ាក់សាំងបង្ការជំងឺ បង្កើនសកម្មភាពគ្រប់គ្រងធ្វើស្ថិតិហ្វូងសត្វចិញ្ចឹមឲ្យបានទាន់ពេលនិងសព្វគ្រប់។​ចំពោះបណ្ដាហ្វូងបសុសត្វដែលចិញ្ចឹមរាត់រាយ(ក្រោមពី ៥០ ក្បាល)គប្បីចលនាប្រជាជន ឲ្យចិញ្ចឹមក្នុងទ្រុង គ្រប់គ្រងហ្វូងសត្វចិញ្ចឹមនិងសហការយ៉ាងសកម្មជាមួយកងកម្លាំងបុគក្គលិកបសុពេទ្យពេលដែលកងកម្លាំងចុះទៅចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.