07/05/2021 08:15
លោកវ៉ត្រុងហៀង ប្រធានដំណាក់ចែកចាយទឹកស្អាតអន្តរឃុំស្ថិតក្រោមឱវាទក្រុមហ៊ុនភាគហ៊ុនចែកចាយទឹកស្អាតត្រាវិញបានឲ្យដឹង៖ គិតតាំងពីថ្ងៃទី ១៦ មករា ដល់ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២១ ក្រុមហ៊ុនចែកចាយទឹកស្អាតត្រាវិញបានដាក់នាឡិកាសម្រាប់ប្រើទឹកស្អាតបន្ថែម ១.១០០ គ្រឿងជូនប្រជាជននៅបណ្ដាឃុំ៖ ដាឡុក ម៉ីចាញ់ និងឃុំថាញ់ម៉ី។ ក្នុងនោះ ឃុំដាឡុក ៣៦០ គ្រួ ម៉ីចាញ់ ៣៧៤ គ្រួ និងឃុំថាញ់ម៉ី ៣៦៦ គ្រួ កើនតួលេខមកទល់ពេលនេះ ទូទាំងស្រុកមានគ្រួសារប្រជាជន ១៧.២៩១ គ្រួ ប្រើប្រាស់ទឹកស្អាតតាមសម្បទាកំណត់របស់ក្រសួងសុខាភិបាល ស្រូបយកអត្រាជាង ៦៥% បើប្រៀបនឹងគ្រួសារប្រើប្រាស់ទឹកស្របអនាម័យរួមក្នុងស្រុក ។
លោកវ៉ត្រុងហៀង (ទី ០១ ខាងឆ្វេង) កំពុងណែនាំដាក់នាឡិកាប្រើទឹកស្អាត។
ក្នុងរយៈកាល ០៤ ខែដើមឆ្នាំ ២០២១ ស្រុកចូវថាញ់មានគ្រួសារប្រជាជនប្រើប្រាស់ទឹកស្របអនាម័យបន្ថែម ២.៩៣៣ គ្រួ កើនតួលេខមកទល់ពេលនេះ ទូទាំងស្រុកមានគ្រួសារប្រើប្រាស់ទឹកស្របអនាម័យ ២៦.៥៨២ គ្រួ ស្រូបយកអត្រា ៩៩,៨% បើប្រៀបនឹងចំនួនគ្រួសារប្រជាជនរួមក្នុងស្រុក៕
ដំណឹង‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។