22/12/2020 09:46
លោកវ៉វ៉ាំងហ៊ុម ប្រធានដំណាក់បសុពេទ្យស្រុកចូវថាញ់មានប្រសាសន៍ថា៖ អាសន្នរោគជំងឺជ្រូកអាហ្រិ្វកជាប្រភេទជំងឺឆ្លងរាលដាល វាអាចឆ្លងដល់ជ្រូកតូចធំទាំងអស់បណ្តាលឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ហ្វូងជ្រូកចិញ្ចឹមរបស់ប្រជាជន។ វីរុសដែលបណ្តាលឱ្យទៅជាអាសន្នរោគជំងឺជ្រូកអាហ្រិ្វកវាពូកែធន់នឹងបរិស្ថានខ្លាំងណាស់។ បច្ចុប្បន្ននេះមិនទាន់មានវ៉ាក់ស៊ីននិងថ្នាំសម្រាប់ព្យាបាលមានប្រសិទ្ធភាពនៅឡើយ។ ម្ល៉ោះហើយ ពេលជ្រូកកើតជំងឺនេះ ត្រូវវិនិច្ឆ័យហ្វូងជ្រូកនោះជាបន្ទាន់។ កម្ចាត់សម្បុករោគនោះភ្លាមមុនពេលវាឆ្លងរាលដាល។ បច្ចុប្បន្នដំណាក់បសុពេទ្យស្រុកបានសហការជាមួយបណ្តាផ្នែកមានសមត្ថកិច្ចអនុវត្តបណ្តាវិធានការសំខាន់ៗដូចជា៖ ត្រួតពិនិត្យការដឹកជញ្ជូនជ្រូកលើភូមិសាស្រ្តស្រុកនិងចលនាប្រជាជនសកម្មក្នុងការបង្ការកម្ចាត់អាសន្នរោគ។ល។
លោកត្រឿងកុងលី (ទី១ខាងឆ្វេង)កំពុងធ្វើការជាមួយគណៈកម្មាធិការប្រជាជនឃុំស៊ុងឡុក។
រួមជាមួយបណ្តាផ្នែកមានសមត្ថកិច្ច រដ្ឋអំណាចឃុំស៊ុងឡុកតែងម្ចាស់ការបង្ការ កម្ចាត់អាសន្នរោគជំងឺជ្រូកអាហ្រិ្វកនៅលើភូមិសាស្រ្តឃុំដែរ។ ចាប់តាំងពីកើតអាសន្នរោគជំងឺជ្រូកអាហ្រិ្វកឃុំបានចង្អុលការដំណាក់ផ្សាយសំឡេងឃុំឲ្យបង្កើនការផ្សព្វផ្សាយដើម្បីប្រជាជនបង្កើនការយល់ដឹងពីការជះឥទ្ធិពលនិងការឆ្លងរាលដាលរបស់ជំងឺនេះ ជាលទ្ធផលមកទល់ពេលនេះ ចាត់តាំងផ្សព្វផ្សាយបាន ៣១ លើកមានប្រជាជនជាង ៦.០០០ លើកនាក់ចូលរួម។ ទន្ទឹមនឹងនោះ ឃុំនៅទាំងបាញ់ថ្នាំកម្ចាត់មេរោគប្រភេទ Iodine ចំនួន ១៣ លើក ក្នុងរង្វង់ ០៣ សប្តាហ៍ (ចាប់ពីថ្ងៃទី ១៧ វិច្ឆិកាដល់ថ្ងៃទី ០៧ ធ្នូឆ្នាំ ២០២០) ជូនគ្រួសារប្រជាជន ៣.៦៦៦ លើកគ្រួ លើហ្វូងជ្រូកចំនួន ៥១.៨១៨ លើកក្បាល លើផ្ទៃដី ២០៨ ពាន់ម៉ែត្រក្រឡា។ ការបាញ់ថ្នាំកម្ចាត់មេរោគបានអនុវត្តដូចតទៅ៖ សប្តាហ៍ទី ១ (ចាប់ពីថ្ងៃទី ១៧ វិច្ឆិកាដល់ថ្ងៃទី ២៣ វិច្ឆិកាឆ្នាំ ២០២០) បាញ់ថ្នាំដំណាលគ្នា ០៧ ថ្ងៃជាបន្តបន្ទាប់ ពី ០១-០២ លើកក្នុងមួយថ្ងៃ។ សប្តាហ៍ទី ២ (ចាប់ពីថ្ងៃទី ២៤ វិច្ឆិកាដល់ថ្ងៃទី ៣០ វិច្ឆិកាឆ្នាំ ២០២០) បាញ់ដំណាលគ្នា ០៣ លើកក្នុងមួយសប្តាហ៍។ សប្តាហ៍ទី ៣ (ចាប់ពីថ្ងៃ ទី ០១ ធ្នូដល់ថ្ងៃទី ០៧ ធ្នូឆ្នាំ ២០២០) បាញ់ថ្នាំ ដំណាលគ្នាជាបន្ត ៣ លើកក្នុងមួយសប្តាហ៍។
លោកវិញវ៉ាំងយុង នៅភូមិភូឡឹងឃុំស៊ុងឡុកបានឲ្យដឹង៖ដោយបានបណ្តាផ្នែកមានសមត្ថកិច្ចមកផ្សព្វផ្សាយណែនាំអំពីរបៀបបង្ការ កម្ចាត់អាសន្នរោគជំងឺជ្រូកអាហ្រិ្វក ខ្ញុំក៏នឹងនរចិត្តដើម្បីចិញ្ចឹមហ្វូងជ្រូកឡើងវិញ។ បច្ចុប្បន្នខ្ញុំវិនិយោគទិញកូនជ្រូក ១០ ក្បាល ។ ហ្វូងជ្រូកកំពុងធំធាត់ល្អ។ មុនពេលចិញ្ចឹមឡើងវិញខ្ញុំបានអនុវត្តតាមរបៀបចិញ្ចឹមសុវត្ថិភាពដូចជា៖ រក្សាអនាម័យ បាញ់ថ្នាំកម្ចាត់មេរោគក្នុងទ្រុង ។
បច្ចុប្បន្នទោះបីជាឃុំស៊ុងឡុកបានរម្ងាប់សម្បុកមេរោគជ្រូកអាហ្រ្វិករួចហើយក្តី ប៉ុន្តែរដ្ឋអំណាចមូលដ្ឋានមិនធ្វេសប្រហែសក្នុងការបង្ការនិងកម្ចាត់អាសន្នរោគរាលដាលនេះឡើយ។ លោកយ៉េបភឿង អនុប្រធានគណៈកម្មាធិការប្រជាជន‑ប្រធានគណៈចង្អុលការបង្ការនិងកម្ចាត់អាសន្នរោគជំងឺជ្រូកអាហ្រិ្វកឃុំស៊ុងឡុកមានប្រសាសន៍ថា៖ ពិតមែនតែប្រកាសបានរម្ងាប់អាសន្នរោគជំងឺជ្រូកអាហ្រិ្វកនៅលើភូមិសាស្រ្តឃុំហើយក៏ដោយ ប៉ុន្តែមូលដ្ឋានមិនធ្វេសប្រហែសក្នុងការបង្ការ កម្ចាត់មេរោគឆ្លងរាលដាលនេះទេ។ បច្ចុប្បន្នមូលដ្ឋានបន្តចលនាអ្នកចិញ្ចឹមជ្រូកឱ្យអនុវត្តការបង្ការ និងកម្ចាត់អាសន្នរោគដូចជា៖ បាញ់ថ្នាំកម្ចាត់មេរោគ ជារឿយៗ។ ទន្ទឹមនឹងនោះ ជំរុញទឹកចិត្តប្រជាជនឲ្យចិញ្ចឹមជ្រូកឡើងវិញ ភ្ជាប់ដោយធានាសុវត្ថិភាពក្នុងការចិញ្ចឹម។ លោកទ្រឿងកុងលី ប្រធានការិយាល័យគ្រប់គ្រងអាសន្នរោគ សាខានាយកដ្ឋានចិញ្ចឹមសត្វនិងបសុពេទ្យនៃមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញមានប្រសាសន៍ថា៖ កន្លងហើយ ស្រុកចូវថាញ់បានអនុវត្តល្អការងារ កម្ចាត់សម្បុកមេរោគជំងឺជ្រូកអាហ្រិ្វកនៅឃុំស៊ុងឡុក។ ថ្វីត្បិតដូច្នោះក្តី បច្ចុប្បន្នស្រុកនៅតែបន្តកិច្ចចង្អុលការឲ្យបណ្តាឃុំសកម្មបង្ការ កម្ចាត់អាសន្នរោគនោះដដែល។ ចង្អុលការឲ្យឃុំស៊ុងឡុក ប្រមូលរាល់ប្រភពកម្លាំងប្តេជ្ញាអនុវត្តបណ្តាវិធានការបង្ការ កម្ចាត់អាសន្នរោគជំងឺជ្រូកអាហ្រិ្វកតាមសារលិខិតលេខ ៤៧១៦ ចុះថ្ងៃទី ១៨ វិច្ឆិកាឆ្នាំ ២០២០ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីក្រើនរំលឹកបង្កើនការបង្ការកម្ចាត់អាសន្នរោគជំងឺជ្រូកអាហ្រិ្វកលើភូមិសាស្រ្តខេត្ត។
ពិតមែនតែកម្ចាត់សម្បុកមេរោគហើយក្តី ប៉ុន្តែរោគនេះវាមាននិន្នាការកើតឡើងវិញខ្លាំងណាស់ដែរ ពីព្រោះមិនទាន់មានវ៉ាក់ស៊ីនបង្ការជំងឺ។ ម៉្ល៉ោះហើយ បច្ចុប្បន្ន ស្រុកចូវថាញ់នៅតែបន្តការផ្សព្វផ្សាយបង្ការ កម្ចាត់អាសន្នរោគជំងឺជ្រូកអាហ្រិ្វក។ ប្រកាសព្រមានឲ្យប្រជាជនអនុវត្តវិធានការ “ បង្ការជាកត្តាសំខាន់” និងសកម្មកម្ចាត់មេរោគដូចជា៖ បាញ់ថ្នាំកម្ចាត់មេរោគជារឿយៗ ថែទាំនិងបំប៉នឲ្យជ្រូកគ្រប់ជីវជាតិដើម្បីធន់នឹងជំងឺ។ល។ ដោយបានការណែនាំចង្អុលការផ្ទាល់របស់បណ្តាផ្នែកមានសមត្ថកិច្ច ប្រជាជនក្នុងស្រុកចូវថាញ់និយាយរួម ប្រជាជននៅឃុំស៊ុងឡុកនិយាយដោយឡែក នឹងនរចិត្តដើម្បីចិញ្ចឹមជ្រូកឡើងវិញហើយអនុវត្តល្អតាមការប្រកាសព្រមានរបស់ផ្នែកជំនាញ៕
អត្ថបទ‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។