• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ចង្អុលការឧបត្ថម្ភប្រមូលផលស្រូវរដូវដើមឆ្នាំ ២០២១

06/08/2021 08:18

កាលពីថ្ងៃទី ២៦ កក្កដាឆ្នាំ ២០២១ សមមិត្ត ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាចេញផ្សាយសារលិខិតលេខ ២៩៨៧/UBND-NN ស្តីអំពីការឧបត្ថម្ភប្រមូលផលស្រូវរដូវដើមឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្ត។

បច្ចុប្បន្ននេះ ស្រូវរដូវដើមឆ្នាំនៅលើភូមិសាស្ត្រខេត្តឈានដល់រដូវប្រមូលផល ប៉ុន្តែអាស្រ័យដោយជះឥទ្ធិពលស្ថានភាពរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញបណ្តាលឱ្យជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ដំណាក់កាលប្រមូលផល និងលក់ស្រូវ។ ចំពោះស្ថានភាពនោះ កាលពីថ្ងៃទី ២០ កក្កដាឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនស្រុកកាងឡុងបានធ្វើរបាយការណ៍អំពីការទុក្ខលំបាកក្នុងការប្រមូលផល និងការលក់ស្រូវរដូវដើមឆ្នាំ។ ដើម្បីឧបត្ថម្ភដល់ស្រុកកាងឡុងនិយាយដោយឡែក និងបណ្តាមូលដ្ឋានផ្សេងៗនិយាយរួមដើម្បីប្រមូលផល និងលក់ស្រូវរដូវដើមឆ្នាំ ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់ភារកិច្ចឱ្យមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តធ្វើជាអធិបតីសហការជាមួយនឹងមន្ទីរឧស្សាហពាណិជ្ជកម្ម គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងបណ្តាអង្គភាពទាក់ទិន។ ចំពោះមុខ ត្រូវពិនិត្យឡើងវិញចំនួនគ្រឿងម៉ាស៊ីនកាត់បោកចម្រុះនៅលើភូមិសាស្ត្រខេត្តដើម្បីឧបត្ថម្ភការប្រមូលផលស្រូវឱ្យបណ្តាស្រុក រៀបចំប្តូរវែនគ្រឿងម៉ាស៊ីនកាត់បោកចម្រុះឱ្យមានវិទ្យាសាស្ត្រ ស្ថិតលើមូលដ្ឋានរបស់មូលដ្ឋានណាមានវាលស្រែស្រូវទុំមុនគឺគប្បីប្រមូលផ្តុំកម្លាំងប្រមូលផលមុនរួចទើបឆ្លងទៅមូលដ្ឋានផ្សេង។ ទន្ទឹមនឹងអំពាវនាវចងសម្ព័ន្ធជាមួយនឹងឈ្មួញ អាជីវកម្មក្នុងខេត្តម៉ៅទិញស្រូវរបស់ប្រជាកសិករ។ ចំពោះករណីដែលនៅក្នុងខេត្តមិនអាចឆ្លើយតបសំណូមពរបាន គឺបង្កើតកន្សោមចងសម្ព័ន្ធជាមួយនឹងបណ្តាខេត្តផ្សេងៗក្នុងតំបន់វាលទំនាបទន្លេគឺវឡុងដើម្បីឧបត្ថម្ភការប្រមូលផល និងការលក់ស្រូវរដូវដើមឆ្នាំជូនប្រជាកសិករនៅលើភូមិសាស្ត្រខេត្តតាមការសំណូមពរស្នើរបស់ប្រធានគណៈកម្មាធិការប្រជាជនស្រុកកាងឡុងក៏ដូចជាបណ្តាមូលដ្ឋានផ្សេងៗ ប៉ុន្តែត្រូវធានាការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ត្រឹមត្រូវតាមការកំណត់។ ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងសហការជាមួយនឹងនាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទអនុវត្ត។ លទ្ធផលរបាយការណ៍ជូនប្រធានគណៈកម្មាធិការប្រជាជនខេត្ត៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.