• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំឡុងស៊ើង បង្កើនផលិតផលអំណរបុណ្យចូលឆ្នាំថ្មី

29/03/2022 08:36

នៅបណ្តាថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីយើងខ្ញុំបានធ្វើដំណើរចុះទៅកាន់ឃុំឡុងសុើងបានឃើញនូវភាពសប្បាយរីករាយ និងកក់ក្ដៅរបស់មាមីង ជនរួមជាតិខ្មែរកំពុងមមាញឹកជាមួយ​នឹងការថែទាំផលដំណាំដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។

ឃុំឡុងស៊ើង ស្រុកកូវង៉ាង ជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើន ​(ប្រមាណ ៦៣%)។ បងស្រី ថាច់ធីស្រាន នៅភូមិថ្មី កំពុងប្រមូលផលសណ្ដែកដីលើផ្ទៃដីជាង ០,៦ ហិកតា  ប៉ាន់ស្មានទិន្នផលសម្រេចបានជាង ០៩ តោន ក្នុងមួយហិកតា។ ទោះបីក្នុងដំណាក់កាលដាំសណ្ដែកដីជាពេលដែលតម្លៃជី ថ្នាំការពាររុក្ខជាតិកើនខ្ពស់ប្រៀបជាមួយបណ្ដាឆ្នាំមុនៗបណ្តាលឱ្យកសិផលទទួលបានប្រាក់ចំណេញមិនជាខ្ពស់ប៉ុន្មាន។ បងស្រីស្រានបានឱ្យដឹង៖ អាស្រ័យដោយឥទ្ធិពលពីអាសន្នរោគបណ្តាលឱ្យតម្លៃកសិផលមួយចំនួនរបស់មាមីងថយចុះផងដែរ។ គិតដោយឡែកតែពីតម្លៃសណ្តែកដី ក្នុងរដូវដំណាំឆ្នាំ ២០២១ ក្នុងមួយគីឡូក្រាមមានតម្លៃ ១៤.០០០ ដុង ឆ្នាំនេះបន្ថយចុះនៅតែ ៩.៥០០ ដុងក្នុងមួយគីឡូក្រាម។ បច្ចុប្បន្ននេះ តម្លៃជួលអ្នកដកប្រឡេះសណ្ដែកដីក្នុងមួយគីឡូក្រាម ២.០០០ ដុង រួមជាមួយការចំណាយដទៃៗទៀតនោះ គិតទៅការដាំសណ្ដែកដីឆ្នាំ​នេះទទួលបាន​ប្រាក់ចំណេញមិនបានប៉ុន្មានឡើយ។

លោកថាច់សៅរ៍ ស្វែងយល់ផែនការផលិតរបស់កសិករក្នុងភូមិ។

ភូមិថ្មី ជាភូមិដែលមានលក្ខណៈដីធ្លីសមស្របសម្រាប់ការដាំបណ្ដាប្រភេទដំណាំ។ អាស្រ័យហេតុនោះ ក្រោយផលិតស្រូវរដូវទី ០២ រួច មាមីងខ្មែរនៅទាំងរក្សាផ្ទៃដីដាំដំណាំបណ្ដាប្រភេទបានរាប់សិបហិកតា។​ លោកថាច់សៅរ៍ ប្រធានគណៈការងាររណសិរ្សភូមិថ្មីបានឱ្យដឹង៖ ភូមិមានគ្រួសារប្រជាជន ២៨៩ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ១.២២៨ នាក់ ក្នុងនោះជនរួមជាតិខ្មែរជាង ៧៥%។ ក្នុងរដូវដំណាំឆ្នាំ ២០២២ កសិករក្នុងភូមិដាំដំណាំគ្រប់ប្រភេទបាន ៤០ ហិកតា ក្នុងនោះពោតពូជបាន ២៥ ហិកតា។ ឆ្នាំនេះអាចនិយាយបានថាជាឆ្នាំដែលលំបាកបំផុតពេលតម្លៃបណ្ដាសម្ភារកសិកម្មកើនខ្ពស់ ឥទ្ធិពលយ៉ាងច្រើនដល់ប្រាក់ចំណូលរបស់មាមីងកសិករ។ ច្រកចេញរបស់កសិផលក៏តិច តម្លៃក៏ប្រែប្រួលឥតទៀងទាត់ផង។ លោកថាច់សៅរ៍ឱ្យដឹងបន្ថែមទៀតថា៖ អាស្រ័យមាមីង​ប៉ាន់ស្មានការឥទ្ធិពលពីជី ថ្នាំការពាររុក្ខជាតិ។ល។ ម៉្លោះហើយ មាមីងខ្មែរ ភាគច្រើនក៏ស្វែងរក​ការធ្វើដទៃផ្សំ ដើម្បីបំពេញបន្ថែមមកវិញពីការឥទ្ធិពលនោះ ធានាដល់ប្រភពចំណូលសម្រាប់គ្រួសារ។ បច្ចុប្បន្ន ភូមិមានពលការិនីជិត ១០០ នាក់ធ្វើការនៅតាមក្រុមហ៊ុនមួយចំនួន ពលករជាង ១០០ នាក់ប្រកបរបរក្នុងវិស័យសាងសង់។ ជីវភាពជនរួមជាតិខ្មែរកំពុងមានភាពវិវឌ្ឍន៍ជាលំដាប់។ ក្នុងបណ្ដាថ្ងៃខែចុងឆ្នាំចាស់ ជនរួមជាតិតែងបង្កើនការផលិត បង្កើនប្រភពចំណូលដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីបានភាពកក់ក្ដៅ បំណងប្រាថ្នាឈានចូលឆ្នាំថ្មីរាល់វិស័យជីវភាពមានភាពវិវឌ្ឍន៍ល្អប្រសើរជាង។

បងស្រីថាច់ធីស្រាន ប្រមូលផលសណ្ដែកដីរបស់គ្រួសារ។

លោកថាយថាញ់កុងបាំង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងស៊ើងបាន​ឱ្យដឹងថា៖ យល់ដឹងបានពីតំបន់ដីមានព្រៀបក្នុងការដាំបណ្ដាប្រភេទដំណាំ មាមីងខ្មែរភាគច្រើនក៏ឆ្លៀតយកឱកាសនោះសម្រាប់លើកស្ទួយជីវភាព។ មានគ្រួសារខ្លះមានតម្រូវការទុនដើម្បីពង្រីកការផលិត មូលដ្ឋានក៏បង្កលក្ខណៈដើម្បីបានប្រសព្វជា​មួយប្រភពទុនដើម្បីបើកទូលាយទ្រង់ទ្រាយផលិត ចិញ្ចឹមសត្វ។ ផ្តើមពីនោះ ការផលិតចិញ្ចឹមសត្វរបស់មាមីងជនរួមជាតិខ្មែរកាន់តែរីកចម្រើនឡើង។ ទោះជាដូច្នោះក្ដី មានការឥទ្ធិពលពីតម្លៃដូចសព្វថ្ងៃ បណ្ដាលឱ្យកសិករធ្លាក់ក្នុងស្ថានភាពលំបាក។យើងខ្ញុំស្នើដល់បណ្ដាផ្នែកពាក់ព័ន្ធ ឆាប់មាន​វិធានការលំនឹងតម្លៃបណ្ដាមុខទំនិញជី ថ្នាំការពាររុក្ខជាតិ។ល។ ដើម្បីលើកកម្ពស់តម្លៃមុខទំនិញកសិផលមួយចំនួន កាត់បន្ថយគម្លាតអំពីតម្លៃមុខទំនិញទាំងពីរដែល មានការខុសគ្នាឆ្ងាយដូចបច្ចុប្បន្ន៕

​​​​អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.