• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំថាញ់ភូ៖ ប្រសិទ្ធភាពពីទម្រង់ផ្លាស់ប្តូររចនាសម័្ពន្ធផលិត

14/09/2021 11:42

អស់រយៈពេល ០៥ ឆ្នាំដែលបានផ្លាស់ប្តូរ បច្ចុប្បន្ននេះ ថាញ់ភូជាមូលដ្ឋានមួយក្នុងបណ្តាមូលដ្ឋាននៅស្រុកកូវកែ មានផ្ទៃដីដាំក្រូចពោធិ៍សាត់សំបកក្រាស់(បង្វែរពីដីផលិតស្រូវផ្តល់ផលទាប)ច្រើនបំផុតប្រមាណជាង ៨០០ ហិកតា តម្លៃសេដ្ឋកិច្ចពីការដាំក្រូចពោធិ៍សាត់អំណោយផលគិតជាមធ្យមក្នុងមួយហិកតាពី ៤៥០-៥០០ លានដុងក្នុងមួយឆ្នាំ។

ក្នុងការផលិតស្រូវរដូវសម្រកឆ្នាំ ២០១៦ -២០១៧ អាស្រ័យជះឥទ្ធិពលពីការជ្រាបជាតិជូរប្រៃ និងរាំងស្ងួត ការផលិតស្រូវរបស់មាមីងកសិករនៅឃុំថាញ់ភូជួបលំបាកច្រើន ប្រសិទ្ធភាពសេដ្ឋកិច្ចនាំមកមិនបានខ្ពស់។ អាស្រ័យជះឥទ្ធិពលរបស់អាកាសធាតុប្រែប្រួល បានជះឥទ្ធិពលដល់ការផលិតកសិកម្មលើភូមិសាស្រ្ត(ផលិតស្រូវ) កសិករឃុំថាញ់ភូបានប្រថុយផ្លាស់ប្តូររចនាសម័្ពន្ធផលិតសន្សឹមៗលើបណ្តាផ្ទៃដីផលិតស្រូវមកដាំក្រូចពោធិ៍សាត់។

កសិករង្វៀងវ៉ាំងខាញ់ នៅភូមិទី ៣ ឃុំថាញ់ភូបានឲ្យដឹង៖ បច្ចុប្បន្ននេះ លក្ខណៈផលិតរបស់មូលដ្ឋានងាយស្រួលបង្គួរក្នុងការផ្លាស់ប្តូររចនាសម័្ពន្ធផលិត ព្រោះប្រព័ន្ធធារាសាស្រ្តវាលស្រែបានកសាងសម្រេចជាសារវន្ត។ គ្រួសារបានបង្វែរដីផលិតស្រូវ ០,៣ ហិកតាមកដាំក្រូចពោធិ៍សាត់សំបកក្រាស់ អាស្រ័យក្រូចពោធិ៍សាត់សំបកក្រាស់ត្រូវការទឹកតិចជាងស្រូវ ហេតុនោះហើយដល់ពេលរាំងស្ងួត ចំនួនទឹកស្រោចស្រពឲ្យដើមក្រូចអាចប្រើប្រាស់ទឹកក្នុងបណ្តាអណ្តូងតូច និងអណ្តូងស្នប់បាន។ ទន្ទឹមនឹងនោះ តម្លៃក្រូចពោធិ៍សាត់សំបកក្រាស់តែងលំនឹង គិតតាំងពីចុងឆ្នាំ ២០២០ មកទល់ពេលនេះក្នុងមួយគីឡូក្រាមតម្លៃពី ១៤.០០០ -១៦.០០០ ដុង ក្រោយពេលទូទាត់ខ្ទង់ចំណាយ អ្នកដាំនៅចំណេញ ១០.០០០ ដុង (ទូទាត់ខ្ទង់ចំណាយវិនិយោគ ០២ ឆ្នាំដំបូង រយៈពេលទាញយកផលប្រមាណ ០៤-០៥ ឆ្នាំ) ក្នុងមួយហិកតាទិន្នផលផ្ដល់ពី ៨០-៩០ លានដុងក្នុងមួយឆ្នាំ។

កសិករផ្លាស់ប្តូរដីផលិតស្រូវមកដាំដំណាំ។

សំណេះសំណាលជាមួយយើងខ្ញុំ លោក ង៉ូវ៉ាំងស៊ើង ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូបានឲ្យដឹង៖ គិតតាំងពីឆ្នាំ ២០១៦-២០១៧ ផ្ទៃដីផលិតស្រូវទូទាំងឃុំប្រមាណ ៨៥០ ហិកតា។ ថ្វីត្បិតដូច្នោះ អាស្រ័យផលិតស្រូវមិនសូវមានផលអាកាសធាតុតែងប្រែប្រួល ដើមរដូវស្រូវតែងត្រូវរាំងស្ងួត ជ្រាបជាតិជូរប្រៃ ផ្តើមពីនោះ មាមីងកសិករបានបង្វែរមកដាំក្រូចពោធិ៍សាត់សំបកក្រាស់លើដីផលិតស្រូវវិញ។ ផ្ដើមពីប្រសិទ្ធភាពនៃបណ្តាទម្រង់ផ្លាស់ប្តូរនោះ សន្សឹមៗបានពង្រីកទូលាយដល់មាមីងលើភូមិសាស្រ្តឃុំថាញ់ភូ។ បច្ចុប្បន្ននេះទូទាំងឃុំមានផ្ទៃដីចម្ការឈើហូបផ្លែជាង ១.១០០ ហិកតា (ដីដាំក្រូចពោធិ៍សាត់សំបកក្រាស់ប្រមាណ ៨៥០ ហិកតា) និងបង្វែរផ្ទៃដីផលិតស្រូវមកដាំក្រូចពោធិ៍សាត់បាន ៨០០/៨៥០ ហិកតា បច្ចុប្បន្ននេះទូទាំងឃុំនៅមានដីផលិតស្រូវប្រមាណ ៥០ ហិកតា។ ទន្ទឹមនឹងនោះ ដាំដំណាំក្នុងចម្ការក្រូចថ្មីជារៀងរាល់ឆ្នាំបានជិត ៦០០ ហិកតា រួមចំណែកជួយឲ្យមាមីងកសិករបង្កើនតម្លៃសេដ្ឋកិច្ចក្នុងការផលិត។

ក្នុងការឧបត្ថម្ភមាមីងកសិករអនុវត្តផ្លាស់ប្តូរពីការផលិតស្រូវមកដាំឈើហូបផ្លែដូចជាក្រូចពោធិ៍សាត់សំបកក្រាស់ ក្រូចត្លុង។ល។ គិតមកទល់ពេលនេះ ឃុំថាញ់ភូបានអនុវត្តគោលនយោបាយឧបត្ថម្ភរចនាសម្ព័ន្ធកសិកម្មឡើងវិញតាមសេចក្ដីសម្រេចចិត្តលេខ ១៥/២០១៦ /NQ/HĐND ចុះថ្ងៃទី ០៨ ធ្នូ ឆ្នាំ ២០១៦ របស់ក្រុមប្រឹក្សាប្រជាជនខេត្តបាន ០២ គម្រោងការដាំក្រូចពោធិ៍សាត់សំបកក្រាស់ និងដាំក្រូចត្លុង លើផ្ទៃដី ១៤៥,៨២ ហិកតា (ឆ្នាំ ២០២០) និងសេចក្តីសម្រេចចិត្តលេខ ០៣/២០២១/ NQ/HĐND ចុះថ្ងៃទី ១៩ មីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្ដីពីការផ្សព្វផ្សាយសេចក្តីកំណត់គោលនយោបាយឧបត្ថម្ភរចនាសម្ព័ន្ធផ្នែកកសិកម្មខេត្តត្រាវិញឡើងវិញ (ដំណាក់កាល ២០២១-២០២៥) មាន ១៦០ គ្រួសារចុះឈ្មោះ ផ្ទៃដី ៨០ ហិកតា។

កសិករង្វៀងវ៉ាំងហ្វាង ស្នាក់នៅភូមិទី ៤ ឃុំ ថាញ់ភូបានឲ្យដឹង៖ ពីមុនគ្រួសារផលិតតែស្រូវ ជាមួយផ្ទៃដីប្រមាណ ០,៣ ហិកតា។ គិតតាំងពីដើមឆ្នាំ ២០១៧ មកទល់ពេលនេះបានផ្លាស់ប្តូរមកដាំក្រូច ព្រោះស្ថានភាពផលិតស្រូវមិនសូវអំណោយផល អាស្រ័យផ្ទៃដីផលិតជាដីទួល តែងខ្វះទឹកនៅដើមរដូវដើមឆ្នាំ។ ក្រោយពេលបង្វែរមកដាំក្រូចទទួលបានលទ្ធផលខ្ពស់គ្រាន់បើ និងលំនឹងជាងការផលិតស្រូវ។ ប៉ុន្តែចំណាយទុនលើកដំបូងក៏ខ្ពស់បង្គួរ អាស្រ័យហេតុនោះមាមីងកសិករត្រូវការឧបត្ថម្ភវិនិយោគពីប្រភពទុនរបស់រដ្ឋ និងអង្គការចាត់តាំងឥណទាន។

តាមប្រសាសន៍របស់លោកង៉ូវ៉ាំងស៊ើង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតសម្របសម្រួលតាមអាកាសធាតុប្រែប្រួល មូលដ្ឋាននៅទាំងផ្តុំផ្សព្វផ្សាយការវិនិយោគប្រព័ន្ធធារាសាស្រ្តវាលស្រែ និងបានខេត្ត ស្រុកដំណើរការជីកស្តារបណ្តាប្រឡាយ ដូចជាប្រឡាយដូវដឹក និងប្រឡាយង៉ាហូវ។ អំពីយូរអង្វែង ឃុំបានស្នើគណៈកម្មាធិការប្រជាជនស្រុកកសាងដំណាក់ប៉ូមទឹកបើហ្គង កសាងលូទឹកនៅប្រឡាយដូវដឹក និងប្រឡាយង៉ាហូវដើម្បីរក្សាទឹកសាប ទប់ស្កាត់ប្រៃកុំឲ្យជ្រាបចូល។ ច្នៃប្រើប្រាស់បណ្តាអណ្តូង ស្រះក្នុងចម្ការរបស់មាមីងកសិករដើម្បីវិនិយោគទម្រង់ចិញ្ចឹមត្រីប្រា (មាន ០៦ គ្រួសារចិញ្ចឹមនៅភូមិទី ៣ និងភូមិទី ៤) ជាមួយចំនួនត្រីប្រា ២០.០០០ ក្បាល និងត្រីប្រាយ៉ូវ ៣.៥០០ ក្បាល។ ទម្រង់ចិញ្ចឹមបង្កងសាវទាវដោយកម្រាលនីឡុង ផ្ទៃស្រះ ២.៧០០ ម៉ែត្រក្រឡា ជាមួយចំនួនកូនពូជ ៤០.០០០ ក្បាល និងទម្រង់ចិញ្ចឹមអន្ទង់ ជាមួយកូនពូជ ២០.០០០ ក្បាលរបស់មាមីងកសិករ ០៤ គ្រួនៅភូមិទី ៤៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.