01/01/2021 08:13
ក្នុងការអនុវត្តន៍កម្មវិធីគោលដៅជាតិស្តីពីកសាងជនបថ្មី ក៏ដូចជាការកសាងបណ្តាសំណង់សាធារណប្រយោជន៍ ឧបត្ថម្ភគ្រួសារក្រីក្រ ឃុំតឹបស៊ើង ស្រុកថ្កូវតែងលើកកម្ពស់ការងារបំផុសចលនាបណ្តាប្រភពកម្លាំងចូលរួមជ្រោមជ្រែង។ អាស្រ័យហេតុនោះ ស្ពានជនបទជាច្រើនកន្លែង ផ្ទះមេត្តាធម៌ជាច្រើនខ្នងបានដំណើរការសាងសង់ជូនគ្រួសារលំបាកអំពីលំនៅឋានជាច្រើនមានលំនៅឋានបានរឹងមាំ។
ឆ្នាំ ២០២០ មូលដ្ឋានបំផុសចលនាសប្បុរសជន កសាងស្ពានជនបទបាន ០៦ កន្លែងនៅលើភូមិសាស្រ្តបណ្តាភូមិ៖ ដុងស៊ើង បាតី (បេ) បាតី(សេ) និងភូមិតាមេម តម្លៃកសាងស្ពាន មួយកន្លែងៗពី៦៥-៧០លានដុង។
ស្ពានជនបទតភ្ជាប់ភ្លឺប្រឡាយទាំងសងខាងនៅក្នុងភូមិ។
ស្ពានបានឧបត្ថម្ភកសាងនៅភូមិតាមេមតភ្ជាប់ភ្លឺប្រឡាយទាំងសងខាង បាននាំមកភាពរីករាយជូនមាមីងខ្មែរលើភូមិសាស្រ្ត។ បងថាច់យ៉ុង ប្រជាជនភូមិតាមេមបានឱ្យដឹង៖ កាលពីមុន មូលដ្ឋានមានការយកចិត្តទុកដាក់វិនិយោគកសាងអំពីហេដ្ឋារចនាសម្ព័ន្ធ ដងផ្លូវតភ្ជាប់ភូមិបានកសាងដោយក្រួសចាក់កៅស៊ូ ស្ពានមួយចំនួនក៏បានវិនិយោគកសាងផងដែរ។ ប៉ុន្តែដោយភូមិមានប្រវែងវែងបង្គួរ រួមជាមួយភូមិមានដងប្រឡាយច្រើន ម៉្លោះហើយក៏មានការប៉ះពាល់មួយចំណែកណាដល់ការធ្វើដំណើរទៅមករបស់ប្រជាជន។ ដោយការរាំងស្កាត់ដោយប្រឡាយធំ គាប់ជួនប្រជាជននៅភ្លឺប្រឡាយសងខាងសម្លឹងឃើញគ្នា ប៉ុន្តែដើម្បីឆ្លងពីផ្ទះមួយទៅផ្ទះមួយត្រូវដើរវាងជាច្រើនគីឡូម៉ែត្រ។ ប្រជាជនចង់ធ្វើដំណើរទៅមកបានងាយស្រួលនោះក៏ចាប់ស្ពានឆ្លងទៅរក គ្នា។ ប៉ុន្តែប្រការនោះក៏មិនបានសុវត្ថិភាពឡើយ សំខាន់គឺប្អូនៗពេលទៅរៀនត្រូវឆ្លងកាត់ស្ពានបណ្តោះអាសន្ននេះ បើសិនសំណាងមិនល្អត្រូវដួលគ្រោះថ្នាក់ដល់អាយុជីវិតពិបាកជៀសវាងបានណាស់។ កាលពីខែមិថុនាឆ្នាំ ២០២០ ឃុំបំផុសចលនាបានសប្បុរសជនឧបត្ថម្ភកសាងបានស្ពាន ០២ កន្លែងលើភូមិសាស្រ្តភូមិ។ ពេលដឹងដំណឹងថាភូមិមានស្ពានអាស្រ័យសប្បុរសជនឧបត្ថម្ភ នរណាក៏ត្រេកអរដែរ ម្នាក់ៗបម្រុងថ្ងៃពលកម្មខ្លះពីរបីថ្ងៃដើម្បីជួយកសាងសំណង់ ត្រឹមតែរយៈពេលខ្លី សំណង់បានកសាងសម្រេច និងដាក់ឱ្យប្រើប្រាស់។ បច្ចុប្បន្នស្ពានបម្រើទោចក្រយានដោយចំនួនច្រើនឆ្លងកាត់ទៅមកតភ្ជាប់ជាមួយបណ្តាមូលដ្ឋានដទៃទៀត។
អនុវត្តការកសាងស្ពានលើភូមិសាស្ត្រភូមិជួយឱ្យមូលដ្ឋានបានទទួលស្គាល់លក្ខឋានទី ២ (អំពីផ្លូវគមនាគមន៍)។ លោកស្រីង្វៀងធីថាញ់ថាវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបស៊ើងបានឱ្យដឹង៖ បណ្តាដងផ្លូវគមនាគមន៍បានកសាងសម្រេចរួចរាល់ ប៉ុន្តែប្រជាជននៅតែទាមទារដើម្បីបង្រួញគម្លាតទំនាក់ទំនងទៅវិញទៅមករបស់ប្រជាជន។ អាស្រ័យហេតុនោះ ក្រៅពីថវិកាបានឧបត្ថម្ភពីបណ្តាកម្មវិធី គម្រោងការរបស់មជ្ឈិម របស់ខេត្ត ឃុំនៅទាំងបំផុសចលនាសប្បុរសជនដើម្បីចូលរួមកសាងសំណង់សំខាន់ៗបម្រើតម្រូវការចាំបាច់។ គិតមកទល់ពេលនេះ សំណង់ទាំងនោះដោះស្រាយបានក្តីតប់ប្រមល់របស់ប្រជាជន។
ក្នុងការអនុវត្តន៍លក្ខឋានទី ៩ (អំពីលំនៅឋាន) មូលដ្ឋានមានគ្រួសារប្រជាជន ២.៥៧៤ /២.៧២៧ គ្រួមានលំនៅឋានសម្រេចតាមសម្បទា កំណត់របស់ក្រសួងស្ថាបនា ស្រូបយកអត្រា ៩៤,៣៩%។ ទោះជាដូច្នោះក៏ ដោយ មិនបង្អង់ត្រឹមនោះ មូលដ្ឋាននៅទាំង បំផុសចលនាសប្បុរសជន គិតគូរអំពីលំនៅឋានដល់បណ្តាគ្រួសារដែលជួបលំបាកក្នុងជីវភាព។ ក្នុងឆ្នាំ ២០២០ មូលដ្ឋានបំផុសចលនាបានផ្ទះមេត្តាធម៌ ១២ ខ្នង តម្លៃមួយខ្នងៗ ៤០ លានដុង។ លោកស្រីង្វៀងធីថាញ់ថាវបានឱ្យដឹងបន្ថែមទៀតថា៖ តឹបស៊ើងជាមូលដ្ឋានមួយក្នុងបណ្តាមូលដ្ឋានដែលមានអ្នកដើមកំណើតនៅទីនេះ ហើយទៅពលកម្មនៅខេត្តដទៃៗ ក៏មានអ្នកខ្លះទៅរស់នៅ ពលកម្មក្រៅប្រទេសបានរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានដើម្បីធ្វើបណ្តាកិច្ចការមានប្រយោជន៍ជូនប្រជាជន ក្នុងនោះមានការឧបត្ថម្ភគិតគូរជីវភាពជូនមាមីងក្រីក្រនៅស្រុកកំណើត។
ជាមុខសញ្ញាក្រីក្រ មានកូន ០២ នាក់ទៅប្រកបកិច្ចការរកទទួលទាននៅទីឆ្ងាយ គ្រួសារបងគាងថ (ប្រពន្ធសឺនធីហ្វាន់) នៅភូមិតាមេម មានសំណាងល្អបានមូលដ្ឋានឧទ្ទេសនាមពិនិត្យឧបត្ថម្ភផ្ទះមេត្តាធម៌។ ប្តីប្រពន្ធបងបំផុសចលនាកូនៗរួមវិភាគទានបន្ថែម ១៥ លានដុងទៀតកសាងលំនៅឋានឱ្យបានសមរម្យជាង។ បងគាងថចែករំលែក៖ ចង់បានផ្ទះរឹងមាំគឺជាក្តីប្រាថ្នារបស់គ្រួសារតាំងពីយូរមកហើយ។ ប៉ុន្តែជាមួយជីវភាពលំបាក ក្តីប្រាថ្នានៅតែមិនបានសម្រេច។ ឱកាសនេះបានសប្បុរសជនឧបត្ថម្ភគ្រួសារត្រូវខិតខំធ្វើយ៉ាងណាដើម្បីមានផ្ទះបានរឹងមាំ ជីវភាពនាពេលខាងមុខបានល្អប្រសើរជាង។
ការយកចិត្តដាក់របស់រដ្ឋអំណាចមូលដ្ឋានក្នុងការបំផុសចលនាគិតគូរជីវភាពជូនគ្រួសារក្រីក្រ កសាងបណ្តាសំណង់សាធារណប្រយោជន៍សង្គមមិនត្រឹមតែជាកម្លាំង ជំរុញឱ្យមូលដ្ឋានកាន់តែរីកចម្រើនប៉ុណ្ណោះទេ នៅទាំងជាទង្វើមួយក្នុងបណ្តាទង្វើសំដៅពង្រឹងទំនុកចិត្តរបស់ប្រជាជន អំពីការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងសិទ្ធិធ្វើម្ចាស់របស់ប្រជាជនទៀតផង៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។