• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំតឹងហ្វា៖ បំផុសចលនាប្រជាជនឲ្យម្ចាស់ការបង្ការ ទប់ស្កាត់អាសន្នរោគលើសត្វចិញ្ចឹម

05/01/2021 08:14

ដោយកំណត់ឃើញមុខរបរចិញ្ចឹមសត្វនាំមកប្រភពចំណូលខ្ពស់បង្គួរសម្រាប់គ្រួសារ ម្ល៉ោះហើយឃុំតឹងហ្វា ស្រុកទីវកឹងតែងយកចិត្តទុកដាក់អនុវត្តន៍បណ្តាវិធានការសុវត្ថិភាពក្នុងវិស័យចិញ្ចឹមសត្វរបស់គ្រួសារលើភូមិសាស្រ្ត ក្នុងនោះមានការឧបត្ថម្ភវ៉ាក់ស៊ីន បំផុសចលនាបណ្តាគ្រួសារប្រជាជនចាក់វ៉ាក់ស៊ីនបង្ការជំងឺបានគ្រប់គ្រាន់ ជួយឱ្យការចិញ្ចឹមសត្វពាហនៈ សត្វស្លាបលើភូមិសាស្រ្តសម្រេចបានលទ្ធផលខ្ពស់។

     ឆ្នាំ ២០២០ ក្នុងការបាញ់ថ្នាំកម្ចាត់មេរោគទាំងពីរលើក មូលដ្ឋានបានបាញ់ថ្នាំកម្ចាត់មេរោគទ្រុងចិញ្ចឹមសត្វចំនួន ៧៣.៣៩២ ម៉ែត្រក្រឡា របស់គ្រួសារចិញ្ចឹម ៤.៥៨៧ លើកគ្រួ ឧបត្ថម្ភចាក់វ៉ាក់ស៊ីនជំងឺអុតក្តាមឱ្យគោចំនួន ៦២៧ ក្បាល របស់គ្រួសារចិញ្ចឹម ២០៥ គ្រួ ឧបត្ថម្ភចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតបានចំនួន ៥៣ ក្បាលរបស់គ្រួសារក្រីក្រ ជិតក្រចំនួន ២២ គ្រួ។ លោកយឿងវ៉ាំងថឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ្វាបានឱ្យដឹង៖ ទន្ទឹមជាមួយការឧបត្ថម្ភចាក់វ៉ាក់ស៊ីនឱ្យហ្វូងសត្វពាហនៈ​និងសត្វស្លាបលើភូមិសាស្រ្តឃុំនៅទាំងបំផុសចលនាបណ្តាគ្រួសារ បើសិន ពិនិត្យឃើញសញ្ញាខុសប្រក្រតីគប្បីទាក់ទងជាមួយផ្នែកជំនាញដើម្បីបានពិគ្រោះ រកវិធានការទប់ស្កាតជំងឺទាន់ពេល។ បច្ចុប្បន្ន គិតដោយឡែកតែហ្វូងគោ មូលដ្ឋានមានគោជិត ៤.០០០ ក្បាលរបស់គ្រួសារចិញ្ចឹម ៦០០ គ្រួ អត្រាគ្រួសារដែលបានឧបត្ថម្ភចាក់ថ្នាំបង្ការជំងឺឱ្យគោ និងបណ្តាគ្រួសារចាក់ថ្នាំបង្ការជំងឺគ្រប់គ្រាន់ដោយខ្លួនឯងតាមការព្រមានរបស់ផ្នែកបសុព្យាបាលសម្រេចជាង ៨០%។

បងលីយៀងតាមដានការធំធាត់របស់ហ្វូងគោ។

         គ្រួសារបងលីយៀង នៅភូមិអូរវែងថ្មី ជាគ្រួសារមួយក្នុងបណ្តាគ្រួសារអនុវត្តល្អការងារចាក់ថ្នាំបង្ការជំងឺឱ្យហ្វូងគោរបស់គ្រួសារ។ ក្រៅពីការចាក់ថ្នាំបង្ការជំងឺ ការធ្វើអនាម័យទ្រុងចិញ្ចឹមក៏បានបងយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ទន្ទឹមនឹងនោះ ក្នុងដំណាក់កាលថែទាំហ្វូងគោ បងតែងតាមដានហ្វូងគោ បើពិនិត្យឃើញបណ្តាសញ្ញាខុសពីធម្មតាអាស្រ័យឥទ្ធិពលនៃអាកាសធាតុកើតមានអាសន្នរោគនោះ បងទាក់ទងជាបន្ទាន់ជាមួយផ្នែកបសុព្យាបាលដើម្បីព្យាបាលឱ្យគោ។ ដោយអាស្រ័យហេតុនោះ ក្នុងរយៈពេលកន្លង ចំនួនហ្វូងគោ ០៨ ក្បាលរបស់គ្រួសារបងគ្មានកើតជំងឺអ្វីឡើយ។ បងលីយៀងបានឱ្យដឹងថា៖ ប្រការមួយក្នុងបណ្តាប្រការសុវត្ថិភាពក្នុងការចិញ្ចឹមគោ តាមគំនិតឯកជនរបស់ខ្ញុំ ការធ្វើអនាម័យ បាញ់ថ្នាំកម្ចាត់មេរោគគឺជាការសំខាន់។ គោមានសមត្ថភាពជម្នះជំងឺល្អបង្គួរ។ ចំពោះរូបខ្ញុំ បើបានជាចិញ្ចឹមសត្វត្រូវថែទាំឱ្យដិតដល់  បើបណ្តោយទុកឱ្យកើតមានជំងឺនោះ គ្រួសារនឹងត្រូវប្រឈមមុខជាមួយភាពលំបាក។

          ដើម្បីធានាឱ្យការចិញ្ចឹមសត្វបានល្អប្រសើរ ក្រៅពីការបំផុសចលនាឱ្យគ្រួសារចិញ្ចឹមចាក់ថ្នាំបង្ការជំងឺឱ្យសត្វបានគ្រប់គ្រាន់ មូលដ្ឋាននៅទាំងយកចិត្តទុកដាក់ដល់ការបើកថ្នាក់បង្រៀនរបររយៈពេលខ្លីជូនដល់ពលករជនបទ ក្នុងនោះមានថ្នាក់បច្ចេកទេសចិញ្ចឹមគោ ផ្តើមពីនោះកសិករជាច្រើនកាន់តែមានចំណេះដឹងក្នុងការចិញ្ចឹមសត្វ ជាក់ស្តែងគឺមិនត្រឹមតែកំណត់ដឹងបានរោគសញ្ញាប៉ុណ្ណោះទេ មានអ្នកខ្លះពេលឃើញសត្វមានជំងឺក៏ទៅទិញថ្នាំមកចាក់ឱ្យសត្វចិញ្ចឹមដោយខ្លួនឯង។        ដើម្បីជួយឱ្យរបរចិញ្ចឹមសត្វសម្រេចជោគជ័យ ឃុំតឹងហ្វាតែងសហការជាមួយផ្នែកជំនាញធ្វើល្អការងារព្យាករណ៍ស្ថានភាព សំខាន់គឺបណ្តាដំណាក់កាលដែលមានពន្លកជំងឺកើតឡើងច្រើនដើម្បីប្រជាជនបង្កើនការបង្ការជំងឺឱ្យហ្វូងសត្វចិញ្ចឹម។ ចំពោះសត្វស្លាប បំផុសចលនាបណ្តាគ្រួសារចិញ្ចឹមតាមពេលវេលាសមស្របដើម្បីបង្កើនសមត្ថភាពជម្នះបានប្រភេទជំងឺមួយចំនួន។ លោកយឿងវ៉ាំងថឹម ឱ្យដឹងបន្ថែមទៀតថា៖ ឃុំតែងបំផុសចលនាបណ្តាគ្រួសារចិញ្ចឹមសត្វបើជ្រុលជាកើតមានអាសន្នរោគលើសត្វចិញ្ចឹមរបស់គ្រួសារហើយនោះ គប្បីជូនដំណឹងដល់រដ្ឋអំណាចមូលដ្ឋានដើម្បីមានវិធានការទប់ស្កាត់ កុំបណ្តោយឱ្យរាលដាលក្នុងបរិវេណធំទូលាយ ធ្វើឱ្យប៉ះពាល់ដល់គ្រួសារចិញ្ចឹមដទៃទៀត។ ប្រការនោះក៏មានន័យថាបំផុសចលនាបណ្តាគ្រួសារចិញ្ចឹមសត្វប្រតិបត្តិល្អអនុក្រឹត្យលេខ ៩០/ ២០១៧/NĐ-CP ចុះថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០១៧ របស់រដ្ឋាភិបាលស្តីពីកំណត់ពិន័យរដ្ឋបាលក្នុងវិស័យបសុព្យាបាល ជំរុញឱ្យរបរចិញ្ចឹមសត្វក្លាយជារបរមួយក្នុងបណ្តារបររួមចំណែកបង្កើនប្រាក់ចំណូលជូនប្រជាជនលើភូមិសាស្រ្តឃុំ៕

​​           អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.