• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំតឹងស៊ើងរក្សាខ្ជាប់ផ្ទៃដីផលិតស្រូវគុណភាពខ្ពស់

07/12/2021 13:18

ដើម្បីបង្កើនសេដ្ឋកិច្ចរបស់មូលដ្ឋានឃុំតឹងស៊ើង ស្រុកថ្កូវ តែងបំផុសចលនាប្រជាជនរក្សាខ្ជាប់ផ្ទៃដីផលិតស្រូវពូជគុណភាពខ្ពស់ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ពូជបរិសុទ្ធរបស់ប្រជាកិសករ បង្កបានផលិតផលគុណភាពដើម្បីប្រជែងនៅលើទីផ្សារ។

គ្រួសារបងគឹមផែន នៅភូមិបេនថេ ផលិតស្រូវពូជគុណភាពខ្ពស់មានប្រសិទ្ធភាពបានឱ្យដឹងថា៖ គ្រួសារខ្ញុំរក្សាទម្រង់ផលិតស្រូវគុណភាពខ្ពស់ជាច្រើនឆ្នាំមកហើយ។ ក្នុងមួយឆ្នាំគ្រួសារផលិតស្រូវ ០៣ រដូវដោយប្រើប្រាស់ពូជ OM១៨ និង OM៤៩០០ ផ្លាស់ប្ដូរគ្នា ជាមួយផ្ទៃដី ២,២ ហិកតា។ ដើម្បីផលិតស្រូវពូជសម្រេចប្រសិទ្ធភាព ខ្ញុំបន្ថយការផលិតក្នុងរដូវស្រូវដើមឆ្នាំ និងរដូវវស្សា ពីព្រោះក្នុងរយៈពេលនេះ ភាគច្រើនត្រូវរងជះឥទ្ធិពលយ៉ាងច្រើនពីកត្តាអាកាសធាតុ។​ អាស្រ័យហេតុនោះ ក្នុងបណ្តារដូវស្រូវខាងលើ ខ្ញុំតែងអាទិភាពសម្រាប់ពូជស្រូវពាណិជ្ជផល បម្រុងផ្ទៃដីត្រឹមតែប្រមាណ ០១ ហិកតាសម្រាប់ផលិតស្រូវពូជគុណភាពខ្ពស់ដើម្បីងាយស្រួលក្នុងការថែទាំ។

វាលស្រែស្រូវគុណភាពខ្ពស់ឃុំតឹងស៊ើង។

ជាមួយបំណងសម្រេចសម្បទាស្រូវពូជគុណភាពខ្ពស់ គ្រួសារបងគឹមផែន តែងប្រតិបត្តិតាមការព្រមានរបស់ផ្នែកជំនាញ ក្រៅពីការប្រើជីមានតុល្យភាព ប្រើថ្នាំការពាររុក្ខជាតិដោយមានរយៈពេលឃ្លាតពីគ្នាសុវត្ថិភាព គ្រួសារនៅទាំងអនុវត្តល្អការកម្ចាត់ស្រូវលាយនៅលើផ្ទៃដីផលិតរបស់ខ្លួនទៀតផង។ ក្នុងរដូវស្រូវវស្សាឆ្នាំនេះ​គ្រួសារបងបានមូលដ្ឋានស្រូវពូជមួយកន្លែងមកកក់ប្រាក់ទិញដោយតម្លៃក្នុងមួយគីឡូក្រាម ៧,៥០០ ដុង។ បងគឹមផែនឱ្យដឹងបន្ថែមទៀតថា៖ បើសិនរក្សាបានតម្លៃដូច្នេះ ក្នុងមួយរដូវ គ្រួសារមានចំណេញពី ២២‑២៥ លានដុងក្នុងមួយហិកតា។ ប៉ុន្តែក្នុងរដូវស្រូវវស្សាឆ្នាំនេះតម្លៃជី ថ្នាំការពាររុក្ខជាតិកើនខ្ពស់ ប្រាក់ចំណេញមិនខ្ពស់ប៉ុន្មានឡើយ។ ផលិតស្រូវពូជគុណភាពខ្ពស់ត្រូវតាមនីតិវិធីបច្ចេកទេសសម្រេចទិន្នផលគិតជាមធ្យមក្នុងមួយហិតា​ប្រមាណ ៦,៤ តោន ខ្ពស់ជាងស្រូវពាណិជ្ជផលក្នុងមួយហិតាប្រមាណ ០,៤ តោន តម្លៃលក់ស្រូវពូជគុណភាពខ្ពស់តែងខ្ពស់ជាងតម្លៃស្រូវពាណិជ្ជផល។

លោកឡឹមថាញ់វូវ និយោជិតកសិកម្មឃុំតឹងស៊ើងបានឱ្យដឹងថា៖ ផ្នែកកសិកម្មឃុំតែងអនុវត្តល្អការងារធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនក្នុងការកសាងផែនការផលិតនៅមូលដ្ឋាន។ សហការជាមួយផ្នែកកសិកម្មស្រុក កសាងប្រតិទិនចុះពូជសម្រាប់មាមីងកសិករតាមរ​ដូវ​នីមួយៗ។ រដូវស្រូវសម្រកឆ្នាំ ២០២១‑២០២២ យឺតបំផុតដល់ថ្ងៃទី ១៥ ខែធ្នូគឺចុះពូជស្រូវឱ្យបានសម្រេចរួចរាល់ជាមួយផ្ទៃដីប្រមាណ ១.០០០ ហិកតា ក្នុងនោះស្រូវពូជគុណភាពខ្ពស់ជាង ៤០០ ហិកតាប្រមូលផ្ដុំនៅបណ្តាភូមិ៖ បេនថេ ត្នោតលៃ ដូងជ្រំ បឹង។ ចំនួនផ្ទៃដីក្រៅពីនោះផលិតស្រូវពាណិជ្ជផល។ មូលដ្ឋានបានចងសម្ព័ន្ធជាមួយបណ្តាអង្គភាពបណ្តាមូលដ្ឋានពូជដើម្បីប្រមូលទិញ​ពូជស្រូវគុណភាពខ្ពស់របស់មាមីងដោយចំនួនច្រើនមិនឱ្យប្រជនបារម្ភអំពីច្រកចេញពេលប្រមូលផល។

​ក្នុងរដូវស្រូវវស្សាឆ្នាំ ២០២១ ឃុំតឹងស៊ើងចុះពូជបាន ៧០៦,៥ ហិកតាសម្រេច ៥៤,៣% ប្រៀបជាមួយផ្ទៃដីកសិកម្មរបស់ឃុំ។ បានជាផ្ទៃដីផលិតស្រូវរដូវវស្សាមិនច្រើនពីព្រោះមានគ្រួសារប្រជាជនប្រមាណ ៦០០ គ្រួលើភូមិសាស្រ្តមិនផលិតស្រូវរដូវវស្សាបែរមកត្រៀមចុះពូជស្រូវរដូវសម្រកដោយមានផ្ទៃដីប្រមាណ ១០០ ហិកតា។

លោកតាំងយ្វីថាយ ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងស៊ើងបានឱ្យដឹងថា៖ បានការឧបត្ថម្ភរបស់ផ្នែកពាក់ព័ន្ធនិងបានប្រជាជនរក្សាការផលិតស្រូវពូជគុណភាពខ្ពស់ មានន័យថាជួយលើកកម្ពស់តម្លៃផលិតរបស់ប្រជាកសិករ។ ទន្ទឹមនឹងនោះ ចំពោះមូលដ្ឋានតែងរក្សាការចងសម្ព័ន្ធជាមួយបណ្តាមូលដ្ឋានប្រមូលទិញ រក្សាគោលនយោបាយឧបត្ថម្ភមួយចំនួនជូនកសិករដើម្បីធានាសិទ្ធិប្រយោជន៍សម្រាប់ប្រជាកសិករក្នុងការរក្សាស្រូវពូជគុណភាពខ្ពស់នៅមូលដ្ឋានបានយូរអង្វែងជាង៕​​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.