26/11/2021 22:11
អនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ មូលដ្ឋានបង្កើនការងារផ្សព្វផ្សាយដល់ប្រជាជនអំពីបណ្តាវិធានការបង្ការជំងឺ សំខាន់គឺអនុវត្តល្អអនុសាសន៍ ៥K របស់ក្រសួង សុខាភិបាលកាន់តែបានស៊ីជម្រៅទៅក្នុងប្រជាជននៅលើភូមិសាស្ត្រឃុំ។
កសិករឃុំដាឡុកប្រមូលផលស្រូវ។
លោក ផាមវ៉ាំងគៀក ប្រធានគណៈកម្មាធិការប្រជាជនឃុំបានឱ្យដឹងថា៖ មូលដ្ឋានក៏មានការកត់សម្គាល់ករណីវីជ្ជមានជំងឺកូវីដ‑១៩ អាស្រ័យហេតុនោះ ការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺតែងបានជ្រោងខ្ពស់។ មូលដ្ឋានអនុវត្តតាមកិច្ចចង្អុលការរបស់ថ្នាក់លើ ពង្រឹងបណ្តាក្រុមកូវីដសហគមន៍ដើម្បីរួមចំណែកធ្វើល្អការងារផ្សព្វផ្សាយ ជួយដល់ប្រជាជនអនុវត្តល្អបណ្តាវិធានការបង្ការជំងឺ។
កន្លងហើយ ឃុំដាឡុកទទួលប្រជាជនពីបណ្តាខេត្ត ទីក្រុងមកស្រុកកំណើតជាង ២០០ នាក់ ហើយឃុំក៏ចង្អុលការអនុវត្តល្អការធ្វើចត្តាឡីស័កប្រមូលផ្តុំ និងប្រតិបត្តិល្អការធ្វើចតា្តឡី ស័កនៅនឹងផ្ទះ។ ថ្វីត្បិតដូច្នោះក៏ដោយ ក្នុងសភាពធម្មតាថ្មី គិតមកទល់ថ្ងៃទី ២២ ខែវិច្ឆិកា មូលដ្ឋានកត់សម្គាល់ករណីវិជ្ជមានចំនួន ៣៤ ករណី ក្នុងនោះភាគច្រើនគឺអ្នកដែលវិលត្រឡប់ មកពីបណ្តាខេត្ត ទីក្រុងមកមូលដ្ឋាន។ ដើម្បីធានា ការងារបង្ការ ទប់ស្កាត់អាសន្នរោគ មូលដ្ឋានបន្តសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធធ្វើល្អជាងទៀតការងារផ្សព្វផ្សាយដើម្បីធានាក្នុងសភាពធម្មតាថ្មីមានប្រសិទ្ធភាពជាង។
ទន្ទឹមជាមួយការជំរុញមាំការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ឃុំដាឡុកក៏ជ្រោងខ្ពស់ការងារចលនាប្រជាជនរក្សា ពង្រីកការផលិត ពង្រីកសេដ្ឋកិច្ចតាមវិស័យលក្ខណៈ ពិសេសរបស់មូលដ្ឋាន។ ក្នុងរដូវស្រូវវស្សាឆ្នាំ ២០២១ ប្រជាកសិករក្នុងឃុំចុះពូជបាន ២.៥២០ ហិកតា សម្រេច ១០២% នៃផែនការ។ ផ្នែកកសិកម្មមូលដ្ឋានបានសហការជាមួយផ្នែកជំនាញអនុវត្តទម្រង់វាលស្រែធំនៅភូមិថាញ់ទ្រី(អា) និងថាញ់់ទ្រី(បេ) ជាមួយផ្ទៃដីជិត ៤០០ ហិកតា។ គិតមកទល់ពេលនេះ ស្រូវវស្សារបស់ប្រជាកសិករលើភូមិសាស្រ្តកំពុងស្ថិតក្នុងដំណាក់កាលប្រមូលផល ប៉ាន់ស្មានទិន្នផលសម្រេចក្នុងមួយហិកតាប្រមាណ ៦,២ តោន។
អ្នកស្រីវ៉ធីគីមឌិញ និយោជិតកសិកម្មឃុំដាឡុកបានឱ្យដឹងថា៖ ទោះបីត្រូវជះឥទ្ធិពលអាសន្ន រោគក៏ដោយ ប៉ុន្តែកសិករតែងតែម្ចាស់ការ និងអនុវត្តល្អប្រតិទិនចុះពូជស្រូវរដូវវស្សាធានា សម្រេចលើសផែនការ។ គិតមកទល់ពេលនេះ កសិករប្រមូលផលស្រូវវស្សាជាពេលសមស្រប ឱ្យកសិករបន្តផលិតស្រូវរដូវសម្រកឆ្នាំ ២០២១ ‑២០២២។ រដូវស្រូវសម្រកនៅពេលខាងមុខ ជារដូវចម្បងក្នុងឆ្នាំផ្ដល់ទិន្នផលខ្ពស់ ម៉្លោះហើយមូលដ្ឋានក៏មានការត្រៀមបម្រុងបានល្អអំពីការងារធារាសាស្ត្រវាលស្រែដើម្បីធានាប្រភពទឹកបម្រើឱ្យការផលិតរបស់មាមីងកសិករ។ លោកស្រីវ៉ធីគីមឌិញឱ្យដឹងបន្ថែមថា៖ ក្នុងការផលិតស្រូវរដូវវស្សា ជាពេលដែលស្រូវត្រូវរង ជះឥទ្ធិពលដោយកត្តាជាច្រើនអំពីអាកាសធាតុ ផ្ទៃដីមួយចំនួនលិចទឹកជ្រៅ មិនធានាឱ្យការលូត លាស់ រីកចម្រើនទៅតាមដំណាក់កាលរបស់ស្រូវ។ ក្នុងរដូវស្រូវសម្រកនាពេលខាងមុខជា ពេលដែលមេឃអស់ភ្លៀង ការផលិតស្រូវភាគច្រើនគឺកសិករបូមទឹកបញ្ចូលទៅក្នុងស្រែ។ ទោះជាដូច្នោះក៏ដោយ ក្នុងរដូវស្រូវសម្រកស្រូវនឹងសម្រេចទិន្នផលខ្ពស់ជាង កសិករមានភាព ងាយស្រួលជាងក្នុងការផលិត។ កន្លងហើយមូលដ្ឋានអនុវត្តការជីកស្ដារប្រឡាយកម្រិតលេខ ២ ចំនួន ៧ ខ្សែនៅតាមបណ្តាភូមិហឿងភូ(សេ) ថាញ់ទ្រី(អា) ថាញ់ទ្រី(បេ) ផ្នោរអណ្តែត ជា មួយប្រវែងជាង ៤.០០០ ម៉ែត្រប្រឡាយរងជាច្រើនក៏បានយកចិត្តទុកដាក់កកាយស្រឡះ ដើម្បីកាត់បន្ថយការស្ទះទឹកហូរឆ្លើយតបតម្រូវការផលិតរបស់ប្រជាកសិករ។ បច្ចុប្បន្នឃុំដាឡុក ក៏ជំរុញមាំការផ្សព្វផ្សាយ រួចទទួលបានជោគជ័យក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគរលាកដុំពកស្បែកលើសត្វគោ ក្របី ធានាសុវត្ថិភាពឱ្យគោជាង ៥.៦០០ ក្បាលរបស់គ្រួសារចិញ្ចឹម ចំនួន ១.៥៣៤ គ្រួ។ នោះជាបណ្តាលទ្ធផលនៃការខិតខំដើម្បីបង្កទំនុកចិត្តចំពោះប្រជាជនអំពីការងារបង្ការ ទប់ស្កាត់អាសន្នរបស់រដ្ឋអំណាច មូលដ្ឋានក្រោមការដឹកនាំរបស់បក្ស ធានាបណ្តាកម្រិតអំពីការពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន រួមចំណែកទៅក្នុងការងារកសាងស្រុកជនបទថ្មីនាពេលខាងមុខ៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។