• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំដាឡុកអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី

15/10/2021 07:57

តាមរបាយការណ៍របស់គណៈចង្អុលការបណ្ដាកម្មវិធីគោលដៅជាតិ និងទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ឃុំដាឡុក គិតមកដល់ចុងឆ្នាំ ២០២០ ឃុំដាឡុកបានអនុវត្តសម្រេច ១៦/១៩ លក្ខឋានជនបទថ្មី។ ០៩ ខែដើមឆ្នាំ ២០២១ ឃុំដាឡុកបន្ដអនុវត្តសម្រេចបន្ថែម ០៣ លក្ខឋានទៀត បង្កើនចំនួនមកទល់ពេលនេះឃុំអនុវត្តសម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី។

០៣ លក្ខឋានដែលឃុំដាឡុកផ្ដុំកម្លាំងចង្អុលការអនុវត្តសម្រេចនោះគឺលក្ខឋានលេខ ៥ អំពីសាលារៀន លក្ខឋានលេខ ៩ អំពីលំនៅឋានអាសយជន និងលក្ខឋានលេខ ១៦ អំពីវប្បធម៌។ ជាក់ស្ដែងដូចជា សាលាមតេ្តយ្យទុយសាញ់នៅឃុំដាឡុកបានវិនិយោគកសាងបន្ទប់សមត្ថកិច្ច ០៧ បន្ទប់ សាលាបឋមសិក្សាដាឡុក(អា) ០៥ បន្ទប់ និងសាលាអនុវិទ្យាល័យដាឡុក ០៨ បន្ទប់។ លក្ខឋានលេខ ៩ ស្ដីពីលំនៅឋានអាសយជន បានចលនាកសាងផ្ទះ ២១ ខ្នងជូនគ្រួសារក្រីក្រ ជិតក្រ បច្ចុប្បន្នឃុំដាឡុកគ្មាននៅគ្រួសារលំបាកអំពីលំនៅឋាន។ លក្ខឋានលេខ ១៦ ស្ដីពីវប្បធម៌ឃុំដាឡុកទទួលស្គាល់បន្ថែម ០៥ ភូមិសម្រេចលក្ខឋានភូមិវប្បធម៌-ជនបទថ្មី  បង្កើនចំនួនមកទល់ពេលនេះបានទទួលស្គាល់ ៧/៨ ភូមិវប្បធម៌-ជនបទថ្មី សម្រេច ៨៧,៥%។ ទូទាំងឃុំមានគ្រួសារសម្រេចលក្ខឋានគ្រួសារវប្បធម៌-ជនបទថ្មី ៣.៤៤៣/៣.៦៤៧ គ្រួ សម្រេច ៩៤,៤%។ ក្នុងនោះមានគ្រួសារបានទទួលស្គាល់គ្រួសារវប្បធម៌ ០៣ ឆ្នាំបន្ដបន្ទាប់ ចំនួន ២.៤០២ គ្រួ សម្រេច ៦៥,៨%។

សំណង់ស្ពានគមនាគមន៍ជនបទ។ រូបថត៖ ហ្វិញអឹង

ទន្ទឹមនឹងនោះ ឃុំដាឡុកនៅទាំងផ្ដុំកម្លាំងចង្អុលការអនុវត្តជាប្រចាំខ្លឹមសារមួយចំនួននៃលក្ខឋានលេខ ១៧ ស្ដីពីបរិស្ថាន និងសុវត្ថិភាពអាហារ ជំរុញមាំការផ្សព្វផ្សាយ ចលនាប្រជាជនលើភូមិសាស្រ្ដឃុំឲ្យចុះកិច្ចសន្យាអនុវត្តបណ្ដាខ្លឹមសារស្ដីពីគ្រួសារវប្បធម៌-ជនបទថ្មី និងគ្រួសារភ្លឺ-ខៀវ-ជ្រះ-ស្អាត។ លទ្ធផលឆ្លងតាមការចលនា ឃុំដាឡុកមានគ្រួសារអនុវត្តសម្រេចលក្ខឋានគ្រួសារភ្លឺ-ខៀវ-ជ្រះ-ស្អាតជិត ៣.០០០ គ្រួ ចំនួនគ្រួសារទូទាំងឃុំសម្រេចរួមជាង ៨២%។

ក្រៅពីនោះ ឃុំដាឡុកនៅទាំងចាត់តាំងយកប័ណ្ណពិនិត្យការពេញចិត្តរបស់ប្រជាជនស្ដីពីការកសាងជនបទថ្មី ឆ្លងតាមការអង្កេតពិនិត្យយកប័ណ្ណមានយោបល់ពេញចិត្តប្រមាណ ២​.៧០២ នាក់ ស្រូបយកអត្រា ៩៨,៧៦% ចំនួនប័ណ្ណមានយោបល់មិនពេញចិត្តប្រមាណ ៣៤ ប័ណ្ណ ស្រូបយកអត្រា ១,២៤%។ តាមរបាយការណ៍របស់គណៈចង្អុលការឃុំដាឡុកបានទទួលស្គាល់សម្រេចលក្ខឋានឃុំវប្បធម៌-ជនបទថ្មីឆ្នាំ ២០២០ ក្នុងសេចក្ដីសម្រេចចិត្តលេខ ១៤៦៧ ចុះថ្ងៃទី ១៧ ឧសភាឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់៕   

ហ្វិញអឹង-លឺវវូ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.