• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំចូវដៀង៖ កសាងផ្លូវគមនាគមន៍ក្នុងតំបន់ជនរួមជាតិខ្មែរ

22/05/2023 15:23

បច្ចុប្បន្ន ឃុំចូវដៀង ស្រុកកូវកែ មានផ្លូវកៅស៊ូជិត ៣០ គីឡូម៉ែត្រ ផ្លូវបេតុងជាង ៦០ គីឡូម៉ែត្រ និងស្ពានជនបទជាង ៤០ កន្លែងតភ្ជាប់បណ្តាភូមិដែល​មានជនរួមជាតិខ្មែររស់នៅច្រើនកុះករលើភូមិសាស្រ្ត។

     លោកថាច់ស៊ិន ប្រជាជននៅភូមិដុំធំបានឱ្យដឹងថា៖ បក្ស និងរដ្ឋតែងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍តំបន់ជនរួមជាតិខ្មែរ។ គិតដោយឡែកតែ ផ្លូវគមនាគមន៍នាពេលបច្ចុប្បន្ននេះ បានកសាងរឹងមាំដល់បណ្ដាកន្លែងអាសយជន ប្រជាជនមានភាពងាយស្រួលក្នុងការដឹកជញ្ជូនមុខទំនិញ លើកកម្ពស់តម្លៃច្រកចេញបណ្ដាផលិតផលកសិផលរបស់ជនរួមជាតិខ្មែរ ជួយឱ្យជីវភាពជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍គួរឱ្យពណ៌នា។ សំណង់ទាំងនោះ បង្កបានថាមពលយ៉ាងសំខាន់ជួយជំរុញសេដ្ឋកិច្ច-សង្គមមូលដ្ឋានរីកចម្រើន និងកសាងឃុំសម្រេចលក្ខឋានជនបទថ្មីនាពេលកន្លង។

កសាងផ្លូវគមនាគមន៍នៅឃុំចូវដៀង។

   មានកំណាត់ផ្លូវជាច្រើនកាលពីមុនបានកសាងដោយបេតុង ឆ្អឹងដែក បច្ចុប្បន្នក៏បាន ជួសជុលលើកកម្ពស់ដោយ​ក្រួសកៅស៊ូយ៉ាងមួនមាំ ផ្ទៃមុខផ្លូវក៏បានពង្រីកទូលាយជាង។ លោកថាច់ឫទ្ធិ នៅភូមិអូរមិចបានឱ្យដឹងថា៖ កាលពីឆ្នាំ ២០០៥ កំណាត់ផ្លូវគមនាគមន៍តភ្ជាប់ពីផ្លូវជាតិលេខ​ ៥៤ ទៅកាន់ភូមិអូរមិចបានរដ្ឋអំណាចមូលដ្ឋានកសាងដោយបេតុងឆ្អឹងដែក (ទទឹង ១,៥ ម៉ែត្រ) ពិបាកក្នុងការដឹកជញ្ជូនមុខទំនិញ។ ដើម្បីធានាឱ្យការធ្វើដំណើរទៅមក និងការ ដឹកជញ្ជូនបណ្ដាមុខទំនិញកសិផលរបស់ប្រជាជនបានងាយស្រួលកាលពីឆ្នាំ ២០២០ កំណាត់ផ្លូវនោះក៏បានបង្កើនកម្រិតជាផ្លូវក្រួសកៅស៊ូរឹងមាំ មុខផ្លូវក៏បានបើកទូលាយជាង ៣ ម៉ែត្រ ជួយឱ្យមធ្យោបាយគ្រប់ប្រភេទបើកបរទៅ ដល់តំបន់អាសយជន ប្រជាជនលក់បណ្ដាប្រភេទកសិផលបានតម្លៃខ្ពស់ជាង។

    លោកឡេក្វឹកធ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀងបានឱ្យដឹងថា៖ ផ្លូវគមនាគមន៍ មានតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកតំបន់ជនបទ កែលម្អជីវភាពរបស់ប្រជាជន និងការពារសន្តិសុខនយោបាយនៅមូលដ្ឋាន។ អាស្រ័យហេតុនោះ ក្រៅពីការផ្សព្វផ្សាយគោលនយោបាយស្ដីពីពង្រីកការផលិត ចិញ្ចឹមសត្វ មូលដ្ឋានក៏តែងបូកសរុបបណ្ដាកំណាត់ផ្លូវដែលជាតម្រូវការចាំបាច់របស់ប្រជាជនឡើងទៅកាន់គណៈកម្មាធិការប្រជាជនស្រុកដើម្បីបានបត់បែងថវិកាកសាង។ អាស្រ័យហេតុនោះ បណ្ដាតំបន់អាសយជន​និយាយរួម តំបន់ជនរួមជាតិខ្មែរនិយាយដោយឡែកតែងមានកំណាត់ផ្លូវរឹងមាំ បម្រើដល់តម្រូវ​ការរបស់ប្រជាជន។ ក្រៅពីថវិការបស់មជ្ឈិម របស់ខេត្តបត់បែងឲ្យកសាងឃុំជនបទថ្មីលើកកម្ពស់ មូលដ្ឋាននៅទាំង អនុវត្តសង្គមូបនីយកម្មក្នុងការកសាង ផ្លូវចូលច្រកល្ហកទៀតផង។ ផ្ដើមពីនោះ បានជួយឱ្យមូលដ្ឋានសម្រេចការកសាងឃុំជនបទថ្មីលើកកម្ពស់។ នៅពេលខាងមុខ មូលដ្ឋានបន្តបំផុសចលនាប្រជាជនឲ្យពង្រីក ស្មារតីសហគមន៍ដើម្បីរួមកសាងឃុំចូវដៀងឲ្យកាន់តែស្រស់ស្អាតជាង។

    ទោះបីបណ្ដាកំណាត់ផ្លូវនៅកន្លែងផ្សេងៗលើភូមិសាស្រ្តបានរឹងមាំក៏ដោយ ប៉ុន្តែតាមរយៈការពិនិត្យ លើភូមិសាស្រ្តនៅមានផ្លូវច្រកល្ហកមួយចំនួននៅជាផ្លូវដីនៅឡើយ បណ្ដាកំណាត់ផ្លូវបេតុងកសាងមកជាយូរ បច្ចុប្បន្នក៏ចុះទ្រុឌទ្រោម និងបណ្ដាស្ពានតូចចង្អៀត បង្កការលំបាកក្នុងការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញរបស់ប្រជាជន។ ផ្ដើមពីនោះ មូលដ្ឋានបំផុសចលនាប្រជាជនអនុវត្តសង្គមូបនីយកម្មក្នុងការកសាងផ្លូវច្រកល្ហកតាមគោល​លំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” បានប្រជាជនជាច្រើនគាំទ្រ។ គិតមកទល់ពេលនេះ ឃុំ អនុវត្តសង្គមូនីយកម្មក្នុងការកសាងផ្លូវគមនាគមន៍ច្រកល្ហក សម្រេចនិងដាក់ឱ្យប្រើប្រាស់ បាន ២៤ ខ្សែ និងស្ពានជនបទជាង ២០ កន្លែង នៅលើភូមិសាស្រ្ត សរុបថវិកាកសាងជាង ០២ ពាន់លានដុង។ ផ្លូវគមនាគមន៍ និងស្ពានទាំងអស់ដែលបានដាក់ឱ្យប្រើប្រាស់តែងពង្រីកបានប្រសិទ្ធភាព និងប្រជាជនទទួលបានក្ដីរីករាយយ៉ាងខ្លាំង។ ជាតួយ៉ាងដូចជាដងផ្លូវបេតុងចូលកាន់ច្រក និងស្ពានជនបទនៅភូមិដុំធំ ជួយឱ្យជនរួមជាតិខ្មែរ ឈប់រងការលំបាកអាស្រ័យភក់ជ្រាំ ទឹកជន់លិចក្នុងរដូវវស្សា៕

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.