• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 05/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំគីមហ្វា៖ ឆ្ពោះដល់ការកសាងជនបទថ្មីលើកកម្ពស់

08/01/2021 08:09

ជាឃុំស្ថិតក្នុងកម្មវិធីលេខ ១៣៥ ដំបូងបង្អស់សម្រេចលក្ខឋានឃុំជនបទថ្មីរបស់ស្រុកកូវង៉ាង ចាប់តាំងពីដើមឆ្នាំ ២០២០ គណៈកម្មាធិការបក្សបានផ្ដុំកម្លាំងចង្អុលការបង្កើនគុណភាពបណ្ដាលក្ខឋានដែលសម្រេចបាន។ អាស្រ័យមានការចូលរួមយ៉ាងសកម្មរបស់ទូទាំងប្រព័ន្ធនយោបាយ មកទល់ពេលនេះ ឃុំបន្តរក្សាខ្ជាប់ ១៩/១៩ លក្ខឋានជនបទថ្មី និងកំពុងផ្ដុំកម្លាំងអនុវត្តលក្ខឋានឃុំជនបទថ្មីលើកកម្ពស់។

កសិករប្រមូលផលស្ពៃមើម។ រូបថត៖ ម៉ីញ៉ឹង

             លោកវិញក្វាងសី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំគីមហ្វាបានឲ្យដឹង៖ អនុវត្ត ការបង្កើនគុណភាពបណ្ដាលក្ខឋានជនបទថ្មី ក្រៅពីការផ្ដុំកម្លាំងជំរុញមាំការងារផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តមានប្រសិទ្ធភាព គោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ឃុំតែងយកចិត្តទុកដាក់ វិនិយោគបណ្ដាគោលនយោបាយឧបត្ថម្ភផលិត បង្កើនប្រសិទ្ធភាពផលិត បង្កើនប្រភពចំណូលនិងបន្ថយភាពក្រីក្រស្ថិរភាព។ ដើម្បីអនុវត្តគោលដៅនេះ ក្នុងឆ្នាំ ២០២០ ឃុំបានអនុវត្តព្រមៗគ្នារវាងការពង្រីកសេដ្ឋកិច្ចជាមួយការបង្កើន គុណភាពបណ្ដាលក្ខឋានជនបទថ្មី ហើយចាត់ទុកនេះជាប្រភពកម្លាំងសំខាន់ដើម្បីដោះស្រាយលក្ខឋាន ស្ដីពីប្រភពចំណូល កាត់បន្ថយអត្រាគ្រួសារក្រីក្រ។ ជាមួយនឹងគោលការណ៍នេះ ឃុំបានសហការជាមួយផ្នែក ពាក់ព័ន្ធចាត់តាំងវគ្គហ្វឹកហាត់វិទ្យាសាស្រ្ដ-បច្ចេកទេសអំពីរបៀបដាំដុះ ចិញ្ចឹមសត្វបាន ២៦ លើកជូនកសិករ។ ឆ្លងតាមរយៈនោះបានជួយឲ្យមាមីងកសិករម្ចាស់ការអនុវត្តបណ្ដាវិទ្យាសាស្រ្ដ-បច្ចេកទេសជឿនលឿនទៅក្នុងការផលិត។ ទន្ទឹមនឹងនោះ ឃុំបានឧបត្ថម្ភថវិកាជាង ២២៥ លានដុងជួយដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ ១៧ គ្រួអនុវត្តគម្រោងការពង្រីកការផលិត ចិញ្ចឹមមាន់។ ទន្ទឹមនឹងនោះ ឃុំបានឧបត្ថម្ភលំនៅឋានដល់គ្រួសារក្រីក្រកំពុងជួបលំបាកអំពីលំនៅឋានតាមសេចក្ដីសម្រេចចិត្តលេខ ៣៣/២០១៥/QĐ-TTg ចុះថ្ងៃទី ១០ សីហាឆ្នាំ ២០១៥ របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាលស្ដីពីគោលនយោបាយឧបត្ថម្ភលំនៅឋានចំពោះគ្រួសារក្រីក្រដំណាក់កាល ២០១១-២០១៥ (កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំពីលំនៅឋានតាមសេចក្ដីសម្រេចចិត្តលេខ ១៦៧/២០០៨/QĐ-TTg ដំណាក់កាលទី ២) ជូនដល់គ្រួសារក្រីក្រ ០៣ គ្រួ ចលនាសាងសង់សម្រេចផ្ទះឧបការគុណ ០៣ ខ្នងជូនដល់គ្រួសារគោលនយោបាយជួបលំបាកអំពីលំនៅឋានលើភូមិសាស្រ្ដឃុំ។

         ជាមួយនឹងគោលដៅបង្កបន្ថែមប្រភពទុនសំដៅលើទឹកចិត្តប្រជាជនលើភូមិសាស្រ្ដដោះស្រាយការងារធ្វើ ពង្រីកសេដ្ឋកិច្ច លំនឹងជីវភាព ក្នុងឆ្នាំ ២០២០ ឃុំសហការជាមួយធនាគារគោលនយោបាយសង្គមស្រុករំសាយទុនជាង ៣,៤ ពាន់លានដុងជួយឲ្យគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទើបរួចផុតពីភាព ក្រីក្រ ១៣០ គ្រួបុលសម្រាប់ពង្រីកការផលិត។

         អាស្រ័យបានបុលទុន ១០ លានដុងពី ធនាគារគោលនយោបាយសង្គមស្រុក គ្រួសារលោកមាថាច់ចូវទិន នៅភូមិត្រាកួន ឃុំគីមហ្វាមានទុនសម្រាប់ចិញ្ចឹមជ្រូកមេ ជ្រូកសាច់និងដាំបន្លែបង្កានៅជុំវិញផ្ទះដើម្បីមានប្រភពចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ តាមសំដីមាទិន ឆ្នាំ ២០២០ ស្ថានភាពអាសន្នរោគលើហ្វូងសត្វចិញ្ចឹមកើតឡើងស្មុគស្មាញ។ គាត់ចិញ្ចឹមជ្រូកមេ ០២ ក្បាល លក់កូនបាន ០២ លើកក្នុងមួយឆ្នាំ ចំណេញ ៣០ លានដុង។ ក្រៅពីនោះ គាត់នៅទាំងបិតស្រាយកបាយស្រាសម្រាប់ចិញ្ចឹមជ្រូកសំដៅកាត់បន្ថយប្រាក់ចំណាយក្នុងការចិញ្ចឹម។ ទន្ទឹមនឹងនោះ បច្ចុប្បន្ន គាត់នៅទាំងដាំនិងប្រមូលផលបន្លែបង្កា លក់ភេសជ្ជៈនៅនឹងផ្ទះដើម្បីស្វែងរកប្រាក់ចំណូលបន្ថែម សន្សឹមៗលំនឹងជីវភាព។

          ឬក៏គ្រួសារមីងត្រឹងធីហ្វិញ នៅភូមិត្រាកួន ធ្លាប់ជាគ្រួសារក្រីក្រគ្មានដីសម្រាប់ផលិត ប្ដីឆាប់ស្លាប់ ហើយខ្លួនគាត់មានជំងឺទឹកនោមផ្អែមជាង ២០ ឆ្នាំកន្លងបណ្ដាលឲ្យបាត់កម្លាំងពលកម្ម។ មីងហ្វិញចែករំលែក៖ អាស្រ័យស្ថានភាពលំបាក ម៉្លោះហើយកាលពីឆ្នាំ ២០០៣ គ្រួសារមីងបានរដ្ឋឧបត្ថម្ភផ្ទះមេត្តាធម៌។ បណ្ដាឆ្នាំជិតៗនេះ ប្តីប្រព័ន្ធ កូនពៅរបស់មីងទៅស៊ីឈ្នួលនៅទីក្រុងហូជីមិញហើយផ្ញើប្រាក់មកជួយគ្រួសារ អាស្រ័យហេតុនោះ ជីវភាពគ្រួសារមីងសន្សឹមៗឆ្លងផុតការលំបាក។ ជាពិសេសឆ្នាំ ២០២០ ផ្ដើមពីចំនួនប្រាក់សន្សំបានរបស់កូនពៅផ្ញើមកឲ្យ មីងសាងសង់ផ្ទះឡើងវិញយ៉ាងសមរម្យហើយរួចផុតពីភាពក្រក្រ។

          ទន្ទឹមនឹងនោះ ប្រជាជនក្នុងឃុំសកម្មពង្រីកពាណិជ្ជកម្ម សេវាកម្ម និងបង្កើតភូមិរបរ មូលដ្ឋានផលិត ធ្វើអាជីវកម្ម ភ្ជាប់ជាមួយការបង្កការងារធ្វើជូនពលករនៅជនបទ។ បច្ចុប្បន្ន ឃុំមាន ៥០៧ មូលដ្ឋាន គ្រួសារធ្វើអាជីវកម្មចូលរួមផលិត ធ្វើអាជីវកម្ម រួមចំណែកដោះស្រាយការងារធ្វើជូនពលករ ២.៨៤០ នាក់។ ឆ្លងតាមរយៈបណ្ដាគោលនយោបាយ កម្មវិធី គម្រោងការឧបត្ថម្ភជីវភាពរបស់ប្រជាជនក្នុងឃុំពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ តាមលទ្ធផលពិនិត្យឡើងវិញដល់ចុងឆ្នាំ ២០២០ ឃុំកាត់បន្ថយគ្រួសារក្រីក្របាន ១៨ គ្រួ។ បច្ចុប្បន្ន ឃុំនៅមានគ្រួសារក្រីក្រ ១០៨ គ្រួ ក្នុងនោះមាន ៣៣ គ្រួសារគ្មានលទ្ធភាពរួចផុតពីភាពក្រីក្រ។ ក្នុងឆ្នាំ ២០២០ ឃុំមានគ្រួសារក្រីក្រថ្មីប្រមាណ ១៧ គ្រួ ភាគច្រើនគឺមុខសញ្ញាបាត់កម្លាំងពលកម្ម អ្នកមានវ័យចាស់អនាថា អ្នកជំងឺក្រីក្រ។ល។

          លោកវិញក្វាងសីបានឲ្យដឹងបន្ថែម៖ ក្នុងការអនុវត្តន៍កម្មវិធីកសាងជនបទថ្មីលើកកម្ពស់ ឃុំជួបបញ្ហាលំបាកជាង បំផុតគឺលក្ខឋានស្ដីពីគាំពារសុខាភិបាល ព្រោះបច្ចុប្បន្ននេះ ឃុំចេញពីកម្មវិធីលេខ ១៣៥ ​របស់រដ្ឋាភិបាល ម៉្លោះហើយការចលនាប្រជាជនឲ្យស្ម័គ្រចិត្តចូលរួមគាំពារសុខាភិបាលនៅពេលខាងមុខនេះនឹងជួបការលំបាក។ នៅពេលខាងមុខ ដើម្បីអនុវត្តមានប្រសិទ្ធភាពការងារកាត់បន្ថយភាពក្រីក្រស្ថិរភាព ឃុំបន្តចលនាប្រជាជននៅអនុតំបន់លេខ ១ អនុវត្តការបង្វែរពីតំបន់ជំនាញផលិតស្រូវមកផលិតស្រូវ ០២ រដូវ-ដាំដំណាំ ០១ រដូវឬក៏ចិញ្ចឹមជលផល យកចិត្តទុកដាក់ផលិតស្រូវគុណភាពខ្ពស់ និងធ្វើឲ្យសម្បូរបែបកូនពូជជលផលដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជាពិសេសផ្គួបការអនុវត្តន៍រចនាសម្ព័ន្ធកសិកម្មឡើងវិញភ្ជាប់ជាមួយគោលដៅកសាងជនបទថ្មីលើកកម្ពស់។ ទន្ទឹមនឹងនោះ ចលនា លើកទឹកចិត្តប្រជាជនវិនិយោគចិញ្ចឹមអន្ទង់ក្នុងទ្រុងជ្រូកដែលគ្មានសមត្ថភាពចិញ្ចឹមជ្រូកឡើងវិញអាស្រ័យជះឥទ្ធិពលពីអាសន្នរោគជ្រូកអាហ្រ្វិកសំដៅបង្កការងារធ្វើ កែលម្អប្រភពចំណូល លំនឹងជីវភាពគ្រួសារ។ គិតមកទល់ពេលនេះ ឃុំមានគ្រួសារប្រជាជន ១០ គ្រួអនុវត្តទម្រង់ចិញ្ចឹមអន្ទង់កំពុងរីកចម្រើនល្អ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.