• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

គ្រួសារបងលីយ៉ាប៖ ចិញ្ចឹមប្រចៀវផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់

08/12/2020 09:32

ឆ្នាំ​២០១៤ ជាមួយបំណងផ្តើមអាជីពដោយរបរចិញ្ចឹមប្រចៀវ បងលីយ៉ាប ជាជនជាតិខ្មែរ នៅភូមិកិញ្ឆាង ឃុំផុងភូ ស្រុកកូវកែបាន បម្រុងថវិកាជិត ៣០ លានដុងសម្រាប់កសាងខ្ទមដើម្បីបញ្ឆោតប្រចៀវមក ចិញ្ចឹម។

បងលីយ៉ាប ពិនិត្យធាងត្នោតបម្រើឱ្យការចិញ្ចឹមប្រចៀវ ។

     ដើម្បីចិញ្ចឹមបានប្រចៀវមិនមែនជាការងាយឡើយ ពីព្រោះប្រចៀវគឺជាសត្វស្លាបស្វែងរកចំណីនៅពេលយប់ចំណីរបស់វាសំខាន់​គឺមូស​  និងបណ្តា ប្រភេទសត្វល្អិត ។ បរិវេណនៃការស្វែងរកចំណីរបស់ប្រចៀវឆ្ងាយបង្គួរអ្នកចិញ្ចឹមត្រូវចេះរបៀប លួងលោមបញ្ឆោតឱ្យប្រចៀវមកនៅក្នុងខ្ទមទើបទទួលបានជោគជ័យជំហានដំបូង។ ពេលប្រចៀវ មកនៅត្រូវចេះពីរបៀបថែទាំ ការពារកុំឱ្យហ្វូងប្រចៀវផ្លាស់ប្តូរទៅនៅកន្លែងផ្សេង។ បងលីយ៉ាបបានឱ្យដឹងថា៖ ប្រចៀវបានចាត់ទុកជាប្រភេទសត្វ មានការកំណត់កន្លែងនៅច្បាស់លាស់ បើសិនអ្នកចិញ្ចឹមមានការយកចិត្តទុកដាក់ដល់ពួកវានោះ ពួកវាអាចទាក់ទាញប្រចៀវជាច្រើនទៀតឱ្យមកនៅជាមួយ បើមិនដូច្នោះទេ សូម្បីតែក្នុងខ្ទមដែលមានប្រចៀវមកនៅហើយ ទីបំផុតពួកវារេទៅនៅកន្លែងផ្សេងអស់អ្នកចិញ្ចឹមត្រូវបង់ខាតធំ។
   តាមការដកពិសោធន៍របស់បងលីយ៉ាប ដើម្បីចិញ្ចឹមបានប្រចៀវ ត្រូវជ្រើសរើសកន្លែងសាងសង់ខ្ទមសម្រាប់ប្រចៀវជាកន្លែងស្ងាត់ មិនសូវ មានមនុស្សធ្វើដំណើរទៅមក។ ពេលកសាងខ្ទមប្រចៀវរួច ជុំវិញដំបូលខ្ទមត្រូវរាយផ្លែសន្ទូចឬក៏សំណាញ់នីឡុងការពារប្រភេទសត្វមួយចំនួនដូចជាស្ទាំង ខ្លែងស្រាក។ល។សម្រុកចូលចាប់ប្រចៀវធ្វើចំណី។ ខាងក្រោមដំបូលខ្ទមចងឈើបន្ថែមធ្វើជាបង្គងសម្រាប់ចងព្យួរធាងត្នោតដែលបានចងជាបាច់ៗ ក្នុងមួយបាច់ៗពី ៣-៤ធាង។ ខាងលើមុខដីនៃជើងសសរនីមួយៗកំពស់ប្រមាណ ១ ម៉ែត្រត្រូវរុំខ្ចប់ដោយផ្ទាំងកៅស៊ូដើម្បីបង្ការកុំឱ្យសត្វពស់លូនឡើង។ល។ បន្ទាប់មករក្សាខ្ទមទុកឱ្យនៅស្ងៀមស្ងាត់ត្រឹមតែ ប៉ុន្មានថ្ងៃក្រោយឃើញប្រចៀវមកនៅ។ មានអ្នកខ្លះនៅទាំងចាប់ប្រចៀវមួយចំនួនមកធ្វើជាប្រចៀវធ្នាក់ទុកឱ្យវាស្រែកហៅប្រចៀវដទៃទៀត មកនៅ។ ពេលប្រចៀវមកនៅច្រើន ហើយផ្តល់អាចម៍នោះ នៅខាងក្រោមក្រាលសំណាញ់មុងដើម្បីត្រងយកអាចម៍ប្រចៀវទម្លាក់ចុះមក។ សំ ណាញ់ត្រូវចងឱ្យនៅលើមុខដី ៣០-៤០ សង់ ទីម៉ែត្ររក្សាឱ្យខ្យល់បក់ចូលទៅបានជួយឱ្យអាចម៍ប្រចៀវឆាប់បានស្ងួត។ អាស្រ័យហេតុនោះ ទោះបីនៅពេលណាក៏ដោយសូម្បីតែពេលភ្លៀងរលឹម ក៏គ្រួសារបងប្រមូលបានអាចម៍ប្រចៀវសម្រាប់លក់ឱ្យឈ្មួញដែរ។ ទន្ទឹមនឹងនោះបង្កើនបន្ថែមការងារថែទាំ ជាក់ស្តែងដូចជាតាមដានហ្វូងប្រចៀវដែលរស់នៅក្នុងបាច់ស្លឹកត្នោត បើសិនឃើញប្រចៀវមានសំឡេងស្រែកប្លែកខុសធម្មតាអាចកំណត់ឃើញថាស្លឹកត្នោតកើតមានសង្កើចធ្វើឱ្យឥទ្ធិពលដល់ការជ្រកនៅរបស់សត្វប្រចៀវ។ អាស្រ័យហេតុនោះ រៀមពេលដែលប្រចៀវចេញទៅរកចំណីនោះ ក៏ឡើងផ្លាស់ស្លឹកត្នោតឱ្យប្រចៀវដោយពេលវេលាឆាប់រហ័ស កុំឱ្យប្រចៀវវិលត្រឡប់មកទាន់។
    បច្ចុប្បន្ន ខ្ទមចិញ្ចឹមប្រចៀវរបស់គ្រួសារបងលីយ៉ាបមានប្រចៀវផ្តុំមកជ្រករាប់ពាន់ក្បាល។ ក្នុងមួយថ្ងៃៗគ្រួសារបងប្រមូលអាចម៍ប្រចៀវបាន ជិត១ល្អី(ប្រហែល១០គីឡូក្រាម) លក់ដោយ​តម្លៃ២៥០.០០០ដុងក្នុងមួយថាំង (ស្មើ ២០ គីឡូ ក្រាម)។ អាចម៍ប្រចៀវផ្ទុកដោយជាតិបំប៉នច្រើន បម្រើឱ្យការដាំបណ្តាប្រភេទឈើដំណាំ។ អាស្រ័យហេតុនោះ អាចម៍ប្រចៀវបានអ្នកចម្ការជាច្រើននៅស្រុកកូវកែស្វែងរកទិញសម្រាប់បំប៉នឱ្យបណ្តាប្រភេទឈើហូបផ្លែ។ មានឈ្មួញខ្លះទៀតប្រមូលទិញដឹកជញ្ជូនទៅលក់ដល់បណ្តាខេត្តភាគខាង កើតនៃភូមិភាគខាងត្បូងដូចជា៖ ដុងណាយ បិញភឿក បិញធ្វឹងដើម្បីបម្រើឱ្យការដាំបណ្តា ប្រភេទដំណាំ។ អាស្រ័យអាចម៍ប្រចៀវផ្ទុកជាតិបំប៉នខ្ពស់ ម៉្លោះហើយក្រៅពីយកអាចម៍ប្រចៀវសម្រាប់លក់ បងលីយ៉ាបនៅទាំងយកអង្កាមជក់​ដូងក្រាលពីខាងក្រោមផ្ទាល់ ដីដោយកម្រាស់ប្រមាណ ២-៣ សង់ទីម៉ែត្រ រយៈពេលប្រមាណ ៣០ ថ្ងៃក្រោយមក បងកើបយកទៅដាក់តាម​គល់ឈើដំណាំរបស់គ្រួសារបង។ ពីព្រោះជាតិសំណល់កម្ទេចកម្ទីពីអាចម៍ និងទឹកនោមប្រចៀវ បំពេញបន្ថែមជាតិបំប៉នឱ្យអង្កាមជក់ដូង សមស្របឱ្យការដាំបណ្តាប្រភេទដំណាំដទៃទៀត។
បងលីយ៉ាបនៅទាំងគ្រោងទុក បើសិនការចិញ្ចឹមប្រចៀវនៅតែរក្សាបានលទ្ធផលដូចសព្វថ្ងៃនេះ នៅពេលខាងមុខគ្រួសារបងនឹងពង្រីកទម្រង់ចិញ្ចឹមពី ៣-៤ ខ្ទមទៀត ដើម្បីជីវភាពគ្រួសារបានលំនឹងជាង។ ទន្ទឹមនឹងនោះ បងក៏ស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ដល់បណ្តាអ្នកដែល មានតម្រូវការដើម្បីឱ្យរបរចិញ្ចឹមប្រចៀវកាន់តែបានរីកចម្រើននៅកន្លែងជាច្រើនទៀត។
   បងលីយ៉ាបបានឱ្យដឹងបន្ថែម៖ ទោះបីរបរចិញ្ចឹមប្រចៀវទទួលបានប្រាក់ចំណូលលំនឹងក៏ដោយ ប៉ុន្តែគ្រួសារក៏ជួបការលំបាក ពីព្រោះតម្លៃសម្ភារប្រើប្រាស់មួយចំនួនបម្រើឱ្យការចិញ្ចឹមប្រចៀវដូចជាស្លឹកត្នោតជាដើមកើនខ្ពស់។ ជាក់ស្តែងគឺស្លឹកត្នោតមានតម្លៃ ១២.០០០ ដុងក្នុងមួយធាង រួចក្នុងខ្ទមចិញ្ចឹមប្រចៀវនីមួយៗត្រូវការស្លឹកត្នោតដល់ទៅរាប់សិបធាង ហើយត្រូវ ស្វែងរកទិញនៅទីឆ្ងាយទើបមាន ។
   បច្ចុប្បន្នលើភូមិសាស្រ្តឃុំផុងភូមានគ្រួសារប្រជាជនជាង ១០ គ្រួកំពុងប្រកបរបរចិញ្ចឹមប្រចៀវ ក្នុងនោះមាន ០៦ គ្រួសារ ទទួលបានជោគជ័យក្នុងការចិញ្ចឹមដោយមានចំនួនប្រចៀវតាមការប៉ាន់ស្មានក្នុងមួយខ្ទមៗប្រមាណ ២.០០០ ក្បាល ទទួលបានប្រាក់ចំណូលក្នុងមួយខ្ទមៗ ប្រមាណ ៣,៧ លានដុងក្នុងមួយខែ៕
   

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.