27/11/2020 09:11
ឆ្លងតាមការចលនាកសិករផលិត ធ្វើអាជីវកម្ម ធ្វើមានស្របច្បាប់និងឧបត្ថម្ភគ្នាកាត់បន្ថយភាពក្រីក្រស្ថិរភាព គិតពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ លើភូមិសាស្រ្ដស្រុកកូវកែមានសមាជិកសមាគមកសិករចុះឈ្មោះ ១២.៤៨៩ នាក់។ ឆ្លងតាមនោះបានជ្រើសរួចទទួលស្គាល់កសិករ ៩.៣១១ នាក់សម្រេចកិត្ដិនាមផលិត ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់។ ក្នុងនេះ មានគ្រួសារ ២២ គ្រួបានស្នើមជ្ឈិមសមាគមកសិករទទួលស្គាល់ជាមួយប្រភពចំណូល ៣៧៥ លានដុងក្នុងមួយឆ្នាំ។ មានគ្រួសារ ៣១៦ គ្រួ ស្នើសមាគមកសិករខេត្តទទួលស្គាល់ (មានប្រភពចំណូលពី ១៨៧,៥ លានដុងក្នុងមួយឆ្នាំ) មានគ្រួសារ ១.០៥៥ គ្រួ ស្នើសមាគមកសិករស្រុកទទួលស្គាល់(មានប្រភពចំណូលពី ៩៣,៧៥ លានដុងក្នុងមួយឆ្នាំ)និងមានគ្រួសារ ៧.៩១៨ គ្រួ ស្នើសមាគមកសិករមូលដ្ឋានទទួលស្គាល់(មានប្រភពចំណូលពី ៦២,៥ លាន ដុងក្នុងមួយឆ្នាំ)។
ទម្រង់ដាំស្រកានាគ។ រូបថត៖ រតនា
តាមប្រសាសន៍របស់លោកទ្រឿងថាញ់ដ ប្រធានសមាគមកសិករស្រុកកូវកែ៖ ចលនាកសិករផលិត ធ្វើអាជីវកម្មពូកែ ធ្វើមានស្របច្បាប់ និឧបត្ថម្ភគ្នាកាត់បន្ថយភាពក្រីក្រស្ថិរភាពបានជះឥទ្ធិពលយ៉ាងសកម្មដល់ជីវភាពរបស់សមាជិកនិងកសិករ ពិសេសគឺក្នុងការអនុវត្តន៍លក្ខឋានស្ដីពីប្រភពចំណូល។ ប្រមូលសមាជិកចូលបណ្ដាក្រុមសមាគមអាជីព សាខាសមាគម អាជីពដើម្បីបង្កលក្ខណៈបង្កើតបណ្ដាក្រុមសហការផលិត សហករណ៍។ ឆ្នាំ ២០២០ ស្រុកកូវកែមានសមាជិក ៣.៨២៨ នាក់ចូលក្រុមអាជីព បង្កើតក្រុមអាជីពបាន ៣៣ ក្រុមនិងសាខាសមាគមអាជីព ០២ ក្រុម ៕
ប្រែសម្រួល៖ លឺវវូ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។