28/05/2021 08:34
ឈ្មួញមកប្រមូលទិញត្របែបនៅនឹងចម្ការ។ រូបថត៖ ហ៊ឺវហ្វេ
តាមការកត់សំគាល់ជាក់ស្តែងចំពោះផលិតផលកសិផលមួយចំនួនដែលកំពុងប្រមូលផលនៅបណ្តាមូលដ្ឋានដែលត្រូវជះឥទ្ធិពល តម្លៃចុះថោក លក់ចេញយឺត នៅកកកុញ មាមីងកសិករផលិតគ្មានចំណេញ និងត្រូវខាត ដូចជា៖ ក្រូច ស្វាយ ត្របែក ត្រីផ្ទក់ បង្កងជើងសរ។ ឆ្លងតាមរយៈការពិនិត្យសង្កេតជាក់ស្តែងរបស់ផ្នែកកសិកម្ម មានចម្ការក្រូចប្រមាណ ១.៩៥៧ ហិកតា (កំពុងអំណោយផល ១.៥០៥ ហិកតា) បរិមាណផលគិតតាំងពីដើមឆ្នាំមកទល់ពេលនេះសម្រេចបាន ៤.០០០ តោន លក់ដោយតម្លៃពី ១០.០០០-១៥.០០០ ដុងក្នុងមួយគីឡូក្រាម ថយចុះ ៥.០០០ ដុងក្នុងមួយគីឡូក្រាមបើប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំមុន។ ចម្ការស្វាយ ១.៥៦៣ ហិកតា (កំពុងអំណោយផល ១.៣៨៨ ហិកតា) បរិមាណផលសម្រេចបានប្រមាណ ៤.៥០០ តោន និងក្នុងដំណាក់កាលប្រមូលផលស្រុះចំពេលដែលបណ្តាខេត្តក្នុងតំបន់ប្រមូលផល អាស្រ័យបរិមាណផលច្រើន ចំនួនផ្គត់ផ្គង់លើសពីចំនួនតម្រូវការ តម្លៃលក់ពី ៥.០០០-៦.០០០ ដុងក្នុងមួយគីឡូក្រាម កន្លែងមួយចំនួយថយចុះនៅ ៣.០០០ ដុងក្នុងមួយគីឡូក្រាម។ ត្របែក បច្ចុប្បន្នមានជាង ២៨៦ ហិកតា (កំពុងអំណោយផល ២០០ ហិកតា) បរិមាណផលសម្រេចបាន ២.៣០០ តោន លក់ជាមួយតម្លៃពី ២.០០០ -៣.០០០ ដុងក្នុងមួយគីឡូក្រាម កន្លែងមួយចំនួនថយចុះនៅ ១.០០០ ដុងក្នុងមួយគីឡូក្រាម។
អ្នកចម្ការកាវវ៉ាំងលុង នៅភូមិអាងហ្វា ឃុំអាងភូតឹង ស្រុកកូវកែចែករំលែក៖ គ្រួសារមានចម្ការត្របែក ០១ ហិកតា លក់ជាមួយតម្លៃពី ៧.០០០-៨.០០០ ដុងក្នុងមួយគីឡូក្រាម (កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ ២០២១) អ្នកចម្ការរីករាយយ៉ាងខ្លាំង។ គិតជាមធ្យមក្នុងមួយថ្ងៃៗប្រមូលផលផ្លែបាន ០១ តោន។ គិតតាំងពីដើមខែឧសភាមកទល់ពេលនេះ តម្លៃត្របែកចុះថោកជាបន្តបន្ទាប់ បច្ចុប្បន្ននៅតែ ១.៥០០ ដុងក្នុងមួយគីឡូក្រាម មានពេលថយចុះនៅតែ ១.០០០ ដុងក្នុងមួយគីឡូក្រាម ហើយឈ្មួញមកប្រមូលទិញក៏តិច គ្រួសារជាច្រើនត្រូវលក់ដោយតម្លៃទាប ប្រសិនទុកឲ្យត្របែកទុំពេកជះឥទ្ធិពលដល់ការលូតលាស់របស់ដើម។
ចំណែកជលផល ជាពិសេសគឺត្រីផ្ទក់ អាស្រ័យភាគច្រើនលក់ឲ្យឈ្មួញមកពីក្រៅខេត្ត និងនីហរ័ណទៅប្រទេសចិន។ ជាមួយផ្ទៃស្រះព្រលែងចិញ្ចឹមពីខែសីហា ឆ្នាំ ២០២០ គិតមកទល់ពេលនេះសម្រេច ៤៤៦ ហិកតា ក្នុងនោះ មានផ្ទៃស្រះចិញ្ចឹមជិតដល់ពេលប្រមូលផលប្រមាណ ២៣៦ ហិកតា ជាមួយបរិមាណផល ១៦.៤០០ តោន លក់ជាមួយតម្លៃពី ៣០.០០០-៣៥.០០០ ដុងក្នុងមួយគីឡូក្រាម។ តាមការប៉ាន់ស្មានបរិមាណផលនៅប្រមាណ ១០.០០០ តោន អាស្រ័យជះឥទ្ធិពលរបស់អាសន្នរោគកូវីដ-១៩ ម្ល៉ោះហើយ ការលក់ចេញយឺត និងតម្លៃថយចុះជាង ៣០%។ ចំណែកបង្កងចិញ្ចឹមបាន ៣.២៨៩ ហិកតា បរិមាណផលសម្រេចបាន ១៦.៨០៦ តោន (ប្រភេទ ៦០ ក្បាលក្នុងមួយគីឡូក្រាមតម្លៃ ៩៥.០០០ ដុងក្នុងមួយគីឡូក្រាម) បើប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំមុន ថយចុះ ១១.០០០ ដុងក្នុងមួយគីឡូក្រាម តាមការប៉ាន់ស្មានបរិមាណផលប្រមូលផលក្នុងខែឧសភា និងខែមិថុនាសម្រេចបាន ៤.៥០០ តោន បច្ចុប្បន្ននេះ តម្លៃថយចុះយ៉ាងខ្លាំង ម្ល៉ោះហើយលក់ចេញយឺត នៅកន្លែងមួយចំនួនឈ្មួញមិនឲ្យដឹងតម្លៃផង។
លោកយឺសេដ្ឋា បុគ្គលិកកសិកម្ម-បរិស្ថាន ឃុំគីមស៊ើង ស្រុកថ្កូវបានឲ្យដឹង៖ ចំពោះមូលដ្ឋាន អាស្រ័យមុននោះអ្នកចិញ្ចឹមត្រីត្រូវខាត ០៣ ឆ្នាំបន្តបន្ទាប់ ម្ល៉ោះហើយគិតតាំងពីឆ្នាំ ២០១៩ មកទល់ពេលនេះ មានស្រះចិញ្ចឹមត្រីផ្ទក់ជាង ៧០% បានបង្វែរមកចិញ្ចឹមបង្កងជើងសវិញ។ អាស្រ័យជះឥទ្ធិពលពីអាសន្នរោគកូវីដ-១៩ ការលក់ជលផលដូចជាត្រីផ្ទក់ជាដើមក៏ជះឥទ្ធិពលដែរ ប៉ុន្តែចំនួនត្រីផ្ទក់របស់ឃុំបច្ចុប្បន្ននៅសល់មិនច្រើន។ ក្នុង ០៥ ខែដើមឆ្នាំបរិមាណផលត្រីប្រមូលបានប្រមាណ ១.១៥៥ តោន (តាមផែនការឆ្នាំ ២០២១ ប្រមាណ ៦.៥០០ តោន) លក់ ជាមួយតម្លៃពី ៣០.០០០-៣៧.០០០ ដុងក្នុងមួយគីឡូក្រាម៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។