22/09/2020 08:14
កាលពីថ្ងៃទី ១០ កញ្ញាឆ្នាំ ២០២០ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេ ខាផ្សាយសេចក្ដីសម្រេចចិត្តលេខ ៣១៧៧/QĐ-UBND ស្ដីពីការផ្ដល់សច្ចាប័នគោលការវិនិយោគគម្រោងការ ជួសជុលកេរដំណែលស្ថាបត្យកម្មសិល្បៈវត្តពោធិសាលរាជ (កំពង់) នៅសង្កាត់ទី ១ ទីក្រុងត្រាវិញអាស្រ័យមន្ទីរ វប្បធម៌ គីឡានិងទេសចរណ៍ខេត្តធ្វើម្ចាស់វិនិយោគ។
គម្រោងការមានទ្រង់ទ្រាយវិនិយោគ៖ ព្រះវិហារលើផ្ទៃដី ៨៦០ ម៉ែត្រក្រឡា បណ្ណាល័យលើផ្ទៃដី ១៤៥ ម៉ែត្រក្រ ឡា។ សរុបទុនវិនិយោគជាង ២៦,៥ ពាន់លានដុងពីប្រភពថវិកាមជ្ឈិមនិងថវិកាខេត្ត ពេលវេលាអនុវត្តគម្រោង ការពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣។
គោលដៅរបស់គម្រោងការគឺសំដៅស្ដារឡើងវិញ ជួសជុលកេរដំណែលស្ថាបត្យកម្មសិល្បៈវត្តពោធិសាលរាជ ឆ្លើយតបតម្រូវការអំពីការជំនឿរបស់ជនរួមជាតិខ្មែរក្នុងតំបន់ បង្កជាកន្លែងប្រពៃណី ជាកន្លែងចាត់តាំងពិធីបុណ្យ សកម្មភាពវប្បធម៌និងនាំមកឲ្យទីក្រុងត្រាវិញនូវសំណង់ស្ថាបត្យកម្មប្រពៃណីមួយប្រកបដោយលក្ខណៈវប្បធម៌ របស់ជនរួមជាតិខ្មែរ បន្សល់ទុកឲ្យជំនាន់ក្រោយបេតិកភ័ណ្ឌមួយសំដៅអប់រំប្រពៃណីវប្បធម៌ រួមចំណែករក្សាអត្ត សញ្ញាណវប្បធម៌ជនជាតិ៕ដំណឹង-រូបថត៖ថាច់ហ្វាង-រតនា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។