11/05/2021 08:45
ស្ថិតលើមូលដ្ឋាននោះ លើភូមិសាស្រ្តស្រុកទីវកឹង៖ ចំពោះដីផលិតស្រូវ-កន្លែងទី ២៖ តម្លៃ ៩១.៦០០ ដុងក្នុងមួយម៉ែត្រក្រឡា ដីដាំឈើយូរឆ្នាំ-កន្លែងទី១៖ តម្លៃ ៥៣៩.៥៥០ ដុងក្នុងមួយម៉ែត្រក្រឡា កន្លែងទី ២៖ តម្លៃ ១១៣.០០០ ដុងក្នុងមួយម៉ែត្រក្រឡា។ ដីលំនៅជនបទ កន្លែងទី ៣៖ តម្លៃ ២៥៦.២៤០ ដុងក្នុងមួយម៉ែត្រក្រឡា។ លើភូមិសាស្រ្តស្រុកថ្កូវ៖ ចំពោះដីដាំឈើប្រចាំឆ្នាំផ្សេងៗ កន្លែងទី១៖ តម្លៃ ៤១៤.៧០០ ដុងក្នុងមួយម៉ែត្រក្រឡា។ ដីដាំដើមឈើយូរឆ្នាំ កន្លែងទី១៖ តម្លៃ ៤២២.៥០០ ដុងក្នុងមួយម៉ែត្រក្រឡា។ ដីលំនៅជនបទ កន្លែងទី ១៖ តម្លៃ ៧៨៧.០០០ ដុងក្នុងមួយម៉ែត្រក្រឡា។
បានដឹងថា កាលពីថ្ងៃទី ១៨ មីនា ឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខាផ្សាយសេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នគម្រោងការដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈបានអនុវត្តលើភូមិសាស្រ្តឃុំភឿកហ៊ឹង(ស្រុកថ្កូវ) និងឃុំង៉ាយហ៊ុង(ស្រុកទីវកឹង) ហើយប្រគល់ឲ្យមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទធ្វើម្ចាស់វិនិយោគ។ ពេលគម្រោងការសម្រេចនឹងម្ចាស់ការបូមទឹកផ្គត់ផ្គង់ប្រភពទឹកសាបឲ្យផ្ទៃដីផលិតកសិកម្មប្រមាណ ២៥.៩៣៦ ហិកតានៅបណ្តាស្រុក៖ ចូវថាញ់ កូវង៉ាង ថ្កូវ យ្វៀងហាយ និងទីផ្សាររួមខេត្តយ្វៀងហាយ ខេត្តត្រាវិញតាមទិសដៅពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម ផ្គត់ផ្គង់ប្រភពទឹកសាបសម្រាប់បម្រើប្រជុំជីវភាពរបស់ប្រជាជនប្រមាណ ២៨៥.៤៣០ នាក់នៅបណ្តាស្រុក៖ ចូវថាញ់ កូវង៉ាង ថ្កូវ យ្វៀងហាយ និងទីផ្សាររួមខេត្តយ្វៀងហាយ បណ្តារោងចក្រឧណ្ហអគ្គិសនីយ្វៀងហាយ តំបន់សេដ្ឋកិច្ចឌិញអាង និងមណ្ឌលឧស្សាហកម្មតូចៗមួយចំនួនក្នុងតំបន់គម្រោងការ។ គម្រោងការប្រើប្រាស់ផ្ទៃដីប្រមាណ ១,២៤៧ ហិកតា។ សរុបទុនវិនិយោគជាង ២៤៤,៦ ពាន់លានដុង ក្នុងនោះ ចំណាយទូទាត់សងក្នុងការរំសាយទីធ្លាជាង ០៩ ពាន់លានដុង ។
តាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្តប្រគល់ឲ្យមន្ទីរភោគផលធម្មជាតិនិងបរិស្ថាន មន្ទីរហិរញ្ញវត្ថុ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ម្ចាស់វិនិយោគ គណៈកម្មាធិការប្រជាជនស្រុកទីវកឹង និងគណៈកម្មាធិការប្រជាជនស្រុកថ្កូវ ក្រុមប្រឹក្សាទូទាត់សង ឧបត្ថម្ភ និងសង់ទីតាំងស្នាក់នៅថ្មី អាស្រ័យសំណង់រដ្ឋប្រមូលយកដីអនុវត្តគម្រោងការដំណាក់បូមទឹកប្រឡាយ ៣ កម្ភៈ ខេត្តត្រាវិញចាត់តាំងអនុវត្តត្រូវតាមសេចក្តីកំណត់របស់ច្បាប់ជាធរមាន៕
ម៉ាស៊ីនជីកប្រឡាយធារាសាស្រ្តវាលស្រែ។ រតនា-តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។