• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ខិតខំចាប់ពីពេលនេះដល់ឆ្នាំ ២០១៥៖ សេដ្ឋកិច្ចកសិកម្មសម្រេចតម្លៃកំណើន ២,៥% ក្នុងមួយឆ្នាំ

11/06/2021 08:00

ដំណាក់កាល ២០១៦-២០២០ អាស្រ័យដោយការដឹកនាំ បញ្ជាការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងបណ្តាមូលដ្ឋានក្នុងខេត្ត ជាពិសេសគឺបានផ្សព្វផ្សាយអនុវត្តគោលនយោបាយអាទិភាពវិធីសាស្រ្តពង្រីកសេដ្ឋកិច្ចកសិកម្មជាច្រើន ម្ល៉ោះហើយសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ដូចជា៖ ផលិត កសិ រុក្ខកម្ម ជលផលសម្រេចបានខ្ពស់បង្គួរ។ សន្ទុះល្បឿនកំណើនតម្លៃផលិតក្នុងទូទាំងផ្នែកសម្រចបាន ១,៥២% តម្លៃផលិតគិតជាមធ្យមដីដាំដំណាំក្នុងមួយហិកតាសម្រេច ១៣០ លានដុង និងផ្ទៃស្រះចិញ្ចឹមជលផលក្នុងមួយហិកតា សម្រេច ៣០៦ លានដុង ។

         ទោះបីជួបការលំបាកច្រើនអាស្រ័យរោគជំងឺលើសត្វចិញ្ចឹម ឈើដំណាំ អាកាសធាតុ ប្រែប្រួល ប៉ុន្តែដំណាក់ពេលនេះ រចនាសម្ព័ន្ធតម្លៃផលិតកសិកម្មផ្លាស់ប្តូរតាមជំហានគឺបន្ថយការដាំដុះ និងចិញ្ចឹមសត្វ បង្កើនវិស័យជលផលសមស្របជាមួយទិសដៅរចនាសម្ព័ន្ធ និងសន្សឹមៗសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល។ ក្នុងការដាំដំណាំ បង្កើតបានបណ្តាតំបន់ជំនាញផលិតមុខទំនិញប្រមូលផ្តុំមានទ្រង់ទ្រាយធំ ផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំ រដូវកាល ប្រើប្រាស់ពូជថ្មី វិទ្យាសាស្រ្ត-បច្ចេកវិទ្យា និងយន្តការក្នុងការផលិត។ ផ្លាស់ប្តូរពី ការចិញ្ចឹមរាត់រាយមកចិញ្ចឹមប្រមូលផ្តុំមានទ្រង់ទ្រាយធំ លើកកម្ពស់គុណភាពកូនពូជ រចនា ឡើងវិញហ្វូងសត្វចិញ្ចឹម បច្ចេកទេសចិញ្ចឹម និងបើកទូលាយបណ្តាទម្រង់ចិញ្ចឹមសុវត្ថិភាពជីវសាស្រ្ត និងសុវត្ថិភាពរោគជំងឺ។ វិស័យចិញ្ចឹមជលផលរីកចម្រើន បណ្តាប្រភេទសត្វចិញ្ចឹមសំខាន់ៗបានបើកទូលាយគួបផ្សំនឹងការអនុវត្តបច្ចេកវិទ្យាខ្ពស់បណ្តាលឲ្យកើនបរិមាណផលនិងលទ្ធផលសេដ្ឋកិច្ច។ អំពីការទាញយកផលជលផល បណ្តាមធ្យោបាយ ម៉ាស៊ីន ឧបករណ៍បានវិនិយោគពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទំនើប លើកកម្ពស់ប្រសិទ្ធភាពនេសាទឆ្ងាយពីច្រាំងសមុទ្រ។ ឧស្សាហកម្មច្នៃផលិតកសិផលបានអាជីវកម្មជាច្រើនយកចិត្តទុកដាក់វិនិយោគផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីបង្កើតចេញជាផលិតផលយ៉ាងសម្បូរបែប មាន គុណភាពផ្គត់ផ្គង់ឲ្យទីផ្សារ។

ទម្រង់ចិញ្ចឹមជលផល។ រូបថត៖ រតនា

           ទន្ទឹមនឹងបណ្តាសមិទ្ធផលដែលសម្រេចបាន បណ្តាមន្ទីរ ផ្នែកជំនាញ និងបណ្តាមូលដ្ឋាន បានកំណត់៖ សេដ្ឋកិច្ចកសិកម្មរីកចម្រើននៅយឺត មិនទាន់សមស្របជាមួយនឹងសក្តានុពល និង តម្លាភាព មិនទាន់ទម្លុះទម្លាយទៅមុខ ការផលិតកសិកម្មនៅរាត់រាយ ការវិនិយោគរបស់ អាជីវកម្មលើវិស័យកសិកម្មនៅតិច។ ការផ្លាស់ថ្មី និងពង្រីកបណ្តារូបភាពចាត់តាំងការចងសម្ព័ន្ធផលិតនៅយឺត។ ការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការផលិតមិនទាន់បានច្រើន ទិន្នផល គុណភាពបណ្តាប្រភេទដំណាំ សត្វចិញ្ចឹមសំខាន់នៅទាប។ កសាងផ្លាកសញ្ញា ពាណិជ្ជសញ្ញា ណែនាំភូមិសាស្រ្តឲ្យផលិតផលមុខទំនិញនៅជួបលំបាកច្រើន ជំរុញពាណិជ្ជ កម្មភ្ជាប់ការចងសម្ព័ន្ធផលិតជាមួយនឹងទីផ្សារ លទ្ធភាពប្រជែងនៅទាប មិនទាន់ចីរភាព។ មិនទាន់មានផលិតផល OCOP ច្រើនបានទទួលស្គាល់ បច្ចេកវិទ្យាច្នៃផលិត  រក្សាការពារ នៅអន់ខ្សោយ មិនទាន់ទម្លុះទម្លាយទៅមុខដើម្បីបង្កើនតម្លៃកំណើន បច្ចេកទេសមិនទាន់ឆ្លើយតបតម្រូវការពង្រីកការផលិត។ សមត្ថភាពសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល និងទប់ទល់ជាមួយគ្រោះធម្មជាតិមិនទាន់បានកែប្រែច្រើន។

            បណ្តាមូលដ្ឋាន ផ្នែកជំនាញបានក្ដាប់មូលហេតុអន់ខ្សោយអាស្រ័យមូលដ្ឋានមួយចំនួនមិនទាន់យកចិត្តទុកដាក់ត្រូវតាមកម្រិត និងមិនទាន់មានដំណោះស្រាយប្រសិទ្ធភាពដើម្បីដឹកនាំ ចង្អុលការពង្រីកសេដ្ឋកិច្ចកសិកម្មរហ័ស ចីរភាព។ អាកាសធាតុប្រែប្រួល និងស្ថានភាពរោគជំងឺបណ្តាលឲ្យជះឥទ្ធិពលដល់ការផលិតកសិកម្ម។ ការងារព្យាករណ៍ ស្វែងយល់ និងព័ត៌មានទីផ្សារមិនទាន់បានទាន់ពេល។ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបម្រើការផលិតមិនទាន់ឆ្លើយតបតាមតម្រូវការ។ យន្តការ គោលនយោបាយមួយចំនួនផ្សព្វផ្សាយអនុវត្តនៅយឺត ប្រសិទ្ធភាពមិនសូវបានខ្ពស់។

ផ្តើមពីបណ្តាចំណុចអន់ខ្សោយ ទស្សនៈចង្អុលការអំពីការពង្រីកសេដ្ឋកិច្ចកសិកម្មលើភូមិសាស្រ្តខេត្តរយៈពេលខាងមុខសមស្របជាមួយការកំណត់ទិសដៅគម្រោងផែកការ យុទ្ធសាស្រ្ត និងផែនការពង្រីកសេដ្ឋកិច្ច-សង្គម។ ដំបូងបង្អស់ គប្បីទាញយកផលឲ្យ អស់ពីសក្តានុពល តម្លាភាព ភ្ជាប់ជាមួយពង្រីកសេដ្ឋកិច្ច-សង្គម និងការពារបរិស្ថានដើម្បីពង្រីកចីរភាព។ ក្នុងនោះ ជំរុញការបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមតាមទិសដៅពង្រីកបណ្តាផលិតផលមានសក្តានុភាព មានព្រៀបភ្ជាប់ជាមួយទីផ្សារលក់ចេញ និងសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល ផ្លាស់ប្តូរទម្រង់ផលិតតាមទិសដៅមុខទំនិញប្រមូលផ្តុំទ្រង់ទ្រាយធំ អនុវត្តបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាសរីរាង្គដើម្បីបង្កើនទិន្នផល គុណភាព ប្រសិទ្ធភាព លទ្ធភាពប្រជែងរបស់បណ្តាផលិតផល ភ្ជាប់ជាមួយការផ្លាស់ប្តូរទម្រង់កំណើនថ្មី និងកសាងជនបទថ្មីតាមផលិតផលសំខាន់ ០៣ ថ្នាក់៖ ជាតិ ខេត្ត ផលិតផលពិសេសនៅមូលដ្ឋាន (OCOP) ធានាបណ្តាទិសដៅលំនឹងអំពីផលប្រយោជន៍ជូនមាមីងកសិករ និងអ្នកប្រើប្រាស់។ ទន្ទឹងនឹងនោះ ភ្ជាប់ជាមួយការចាត់តាំងផលិតឡើងវិញ។ បង្កលក្ខណៈ បរិស្ថានងាយស្រួលឲ្យអាជីវកម្មវិនិយោគក្នុងវិស័យកសិកម្ម ជនបទដើម្បីពង្រីកផលិតកសិកម្មមុខទំនិញភ្ជាប់ជាមួយការប្រមូលទិញ រក្សាទុក ច្នៃផលិត និងលក់ផលិតផល។ លើកកម្ពស់ប្រភពចំណូលជូនប្រជាជននៅតំបន់ជនបទ ខិតខំបង្កើនប្រភពចំណូលរួម(GRDP)ក្នុងវិស័យកសិកម្មឲ្យសម្រេច ២,៥% ក្នុងមួយឆ្នាំ ស្រូបយកអត្រា ២៣,៧៥% GRDP ទូទាំងខេត្ត។

          ជាមួយបណ្តាទិសដៅបានដាក់ចេញ ចាប់តាំងពីពេលនេះដល់ឆ្នាំ ២០២៥ បណ្ដាថ្នាក់ បណ្ដាផ្នែករួមជាមួយប្រជាជនសកម្មចូលរួម រួចកំណត់គោលដៅពង្រីកសេដ្ឋកិច្ចកសិកម្មលំនឹង ចាំបាច់ និងយូរអង្វែង ជាភារកិច្ចរបស់ទូទាំងប្រព័ន្ធនយោបាយ។ ទន្ទឹងនឹងនោះ ច្បាមជាប់ និងអនុវត្តគម្រោងការរចនាសម្ព័ន្ធកសិកម្មឡើងវិញឲ្យមានប្រសិទ្ធភាព ពង្រីក សក្ដានុពលតំបន់ កសាងបណ្តាគម្រោងការពង្រីកតាមវិស័យបង្កើនតម្លៃកំណើន និង អភិវឌ្ឍចីរភាព៕   

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.