• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កេណ្ឌប្រមូលបណ្តាប្រភពកម្លាំងកសាងជនបទថ្មី

03/09/2021 08:44

ក្នុងដំណាក់កាល ២០២១ ២០២៥ ខេត្តត្រាវិញកេណ្ឌប្រមូលបណ្តាប្រភពកម្លាំងដើម្បីកសាងជនបទថ្មី។ ទន្ទឹមជាមួយថវិកាមជ្ឈិមឧបត្ថម្ភ ខេត្តបានអាទិភាពលៃលកថវិកាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកេណ្ឌប្រមូល គួបផ្សំបណ្តា ប្រភពកម្លាំងអំពីបណ្តាកម្មវិធី គម្រោងការនៅលើភូមិសាស្ត្រ ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។

មូលដ្ឋានបន្តការពង្រីកតួនាទីស្នូលរបស់ប្រជាជន ក្នុងការងារកសាងជនបទថ្មី ធានាគោលលំនាំ “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនត្រួតពិនិត្យ និងប្រជាជនទទួលផល”។ ខិតខំដល់ឆ្នាំ​ ២០២៥​ មានឃុំ ១០០%​ សម្រេចលក្ខឋានឃុំជនបទថ្មី ក្នុងនោះមានឃុំ ៥០% សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ មានឃុំ ២០% សម្រេចលក្ខឋានឃុំជនបទថ្មីគំរូ មាន ០៨ អង្គភាពថ្នាក់ស្រុកសម្រេចលក្ខឋានជនបទថ្មី ក្នុងនោះមានអង្គភាពថ្នាក់ស្រុកមួយសម្រេចលក្ខឋានជនបទថ្មីគំរូ។

តម្រូវការទុនរួមតាមការគ្រោងទុកសម្រាប់អនុវត្តសម្រេចបណ្តាគោលដៅ ភារកិច្ចរបស់កម្មវិធីដំណាក់កាល ២០២១‑២០២៥ នៅ ខេត្តត្រាវិញប្រមាណ ៥.០០០​ ពាន់លានដុង។ ចំពោះប្រាក់នេះ ខេត្តអនុវត្តសម្រេចហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានចាំបាច់នៅលើភូមិសាស្ត្រ ដូចជាគមនាគមន៍ អគ្គិសនី ទឹកស្អាត, សាលា រៀនគ្រប់កម្រិត ដំណាក់សុខាភិបាល អាគារវប្បធម៌ ជាពិសេសគឺបណ្តាឃុំក្រីក្រ ឃុំលំបាកពិសេស។ល។ បង្កលក្ខណៈងាយស្រួលឲ្យការពង្រីកសេដ្ឋកិច្ច‑សង្គម និងបង្កើនការទទួលផលផ្ទាល់ជូនប្រជាជននៅជនបទ។

ភូមិសាស្ត្រផ្តុំកម្លាំងវិនិច្ឆ័យបញ្ហាសំរាម ទឹកកខ្វក់ក្នុងការប្រជុំជីវភាព កាកសំណល់ក្នុងការចិញ្ចឹមសត្វ លុបបំបាត់ស្ថានភាពកខ្វក់បរិស្ថាននៅបណ្តាភូមិរបរ វិនិច្ឆ័យល្អសំរាម ទឹកកខ្វក់ សន្សឹមៗជួយឲ្យមូលដ្ឋានចិញ្ចឹមសត្វមានទ្រង់ទ្រាយធំ និងផ្នែករបរឧស្សាហសិប្បកម្មនៅជនបទ ចូលទៅក្នុងមណ្ឌលប្រមូលផ្តុំ ដើម្បីគ្រប់គ្រងបរិស្ថាន កាត់បន្ថយការកខ្វក់បរិស្ថាន។

ខេត្តបានពង្រីកការផលិតភ្ជាប់ជាមួយការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទ បង្កើនប្រភពចំណូលជូនប្រជាជននៅជនបទ ជំរុញល្បឿនអនុវត្តគម្រោងផែនការរចនាសម្ព័ន្ធកសិកម្មឡើងវិញនៅបណ្តាមូលដ្ឋានភ្ជាប់ជាមួយការពង្រីកផ្នែករបរ ទាក់ទាញការវិនិយោគទុនរបស់អាជីវកម្ម បើកទូលាយការចងសម្ព័ន្ធផលិតតាមកន្សោមតម្លៃ បង្កលក្ខណៈងាយស្រួលឲ្យការនាំចេញផលិតផល និងទាក់ទាញការវិនិយោគទុន។ ឧបត្ថម្ភប្រជាជនជំរុញមាំប្រើប្រាស់វិទ្យាសាស្រ្ត​ បច្ចេកវិទ្យាទៅក្នុងការផលិត បង្កើនគុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករនៅជនបទ ភ្ជាប់ជាមួយតម្រូវការពង្រីកការផលិតមុខទំនិញ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន។

នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត លោកផាមមិញត្រៀងបានឲ្យដឹង៖​ ដំណាក់កាល ២០១៦‑២០២០ ខេត្តកេណ្ឌប្រមូលប្រភពកម្លាំងបានជាង ៥.៧២៥ ពាន់លានដុងសម្រាប់កសាងជនបទថ្មី ក្នុងនោះប្រភពទុនរបស់មជ្ឈិមឧបត្ថម្ភជាង ៥២៧ ពាន់លានដុង ទុនរបស់មូលដ្ឋានជិត ៦៨៤ ពាន់លានដុង បណ្តាប្រភពទុនគួបផ្សំជាង ១.៨០០ ពាន់លានដុង បណ្តាប្រភពទុនឥណទានជាង ២.៤០៥ ពាន់លានដុង ប្រភពទុនអាជីវកម្មជិត ៩៣ ពាន់លានដុង ប្រជាជនចូលរួមបរិច្ចាគដី ដើមឈើ ដំណាំ និងថវិកាគិតជាតម្លៃជាង ២១៥ ពាន់លានដុង។ល។ អាស្រ័យហេតុនោះទិដ្ឋភាពជនបទខេត្តត្រាវិញមានភាពវិវឌ្ឍន៍ជាលំដាប់ កម្រិតជីវភាពរបស់ប្រជាជនបានលើកកម្ពស់។

គិតមកដល់បច្ចុប្បន្នទូទាំងខេត្តមាន ៧២/៨២ ឃុំ សម្រេច ១៩/១៩ ឃុំជនបទថ្មី ក្នុងនោះមាន ៦៩ ឃុំបានប្រធានគណៈកម្មាធិការប្រជាជនខេត្តចេញសេចក្តីសម្រេចចិត្តទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី មាន ១១ ឃុំសម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់។ ខេត្តត្រាវិញមាន ០៥/០៩ អង្គភាពបាននាយក រដ្ឋមន្រ្តីនៃរដ្ឋាភិបាលចេញសេចក្តីសម្រេចចិត្តទទួលស្គាល់សម្រេចលក្ខឋាន និងសម្រេចភារកិច្ចកសាងជនបទថ្មី៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.