10/11/2020 13:16
កសិករឡេវ៉ាំងហុង។ រូបថត៖ ហ៊ឺវហ្វេ
ឆ្នាំនេះមានអាយុជាង ៧០ ឆ្នាំទៅហើយ ប៉ុន្តែកសិករឡេវ៉ាំងហុងនៅតែខ្មីខ្មាតក្នុងការដោះគ្រឿងម៉ាស៊ីនចេញពីឧបករណ៍ព្រោះស្រូវជាជួរដែលទើបប្រើប្រាស់រួចស្រេចនៅរដូវវស្សាឆ្នាំ ២០២០ មកភ្ជាប់នឹងឧបករណ៍បាញ់ថ្នាំវិញ។ កសិករឡេវ៉ាំងហុង បានឲ្យដឹង៖ បច្ចុប្បន្ននេះពិបាកជួលពលករពេលចូលដល់រដូវគឺគ្មានមនុស្សធ្វើ។ គិតតាំងពីឆ្នាំ ២០១៨ ខ្ញុំស្រាវជ្រាវដកពិសោធន៍ផ្លាស់ប្តូរម៉ាស៊ីនព្រោះស្រូវជាជួរ (ប្រើដោយកម្លាំងមនុស្សអូស) ផ្លាស់ឲ្យម៉ាស៊ីនអូសវិញ។ វាបានគួបផ្សំជាមួយម៉ាស៊ីនជ្រួយដី បណ្តាសកម្មភាពរបស់ម៉ាស៊ីនព្រោះស្រូវជាជួរឆ្លងតាមរយៈប្រព័ន្ធកង់ខ្សែច្រវាក់បានផ្លាស់ពីម៉ាស៊ីនជ្រួយដី និងបន្ថយល្បឿនតាមតម្រូវការរបស់អ្នកព្រោះស្រូវ។ បច្ចុប្បន្ននេះម៉ាស៊ីនចលនាយ៉ាងមានប្រសិទ្ធភាព កាត់បន្ថយបានចំណុចអន់ខ្សោយអំពីកម្រិតពូជដុះវែងរបស់ពន្លកស្រូវ (ឧបករណ៍ព្រោះស្រូវពូជប្រពៃណីគ្រាន់តែសមស្របជាមួយស្រូវពូជទើបដុះពន្លកបាន ០២ ថ្ងៃ) មិនធ្វើឲ្យល្បាប់ជាប់រន្ធគ្រាប់ស្រូវធ្លាក់ចុះងាយស្រួល ចំណែកឧបករណ៍ព្រោះជាជួរអូសដោយដៃនៅផ្ទាល់មុខដី។ល។
ចំណុចកែប្រែមួយចំនួនអំពីបច្ចេកទេសលើម៉ាស៊ីនព្រោះស្រូវជាជួររបស់កសិករ ឡេវ៉ាំងហុង គឺផ្លាស់ប្តូរបណ្តារន្ធឲ្យគ្រាប់ស្រូវធ្លាក់ចុះរបស់ម៉ាស៊ីនព្រោះជាជួរប្រពៃណីពី ១០ មីលីម៉ែត្រឡើងទៅជា ១៤ មីលីម៉ែត្រ ធានាពេលផ្អាប់ស្រូវដុះពន្លកវែងក៏អាចព្រោះបាន និងជួយឲ្យគ្រាប់ស្រូវច្បាមបានល្អលើមុខដីស្រែ មិនធ្វើឲ្យខូចខាតពេលស្រែស្រូវត្រូវលិចទឹកឬរាំងស្ងួត។ ក្រៅពីនោះ ឧបករណ៍ព្រោះស្រូវជាជួររបស់កសិករ ឡេវ៉ាំងហុង មានកម្រិតចុះពូជធំជាង (ទំហំជិត ០២ ដងបើប្រៀបនឹងឧបករណ៍ព្រោះពូជប្រពៃណី)។ ដើម្បីជៀសវាងកំឲ្យកប់ភក់ក្នុងរយៈពេលព្រោះស្រូវ កង់ទាំង ០២ របស់ម៉ាស៊ីនជ្រួយដីបានផ្លាស់ដោយកង់ដែកអាចបត់ក្បាលតាមចិត្ត កង់មានធ្មេញ (មានទំហំ ១,៥ ម៉ែត្រ) ដើម្បីពេលម៉ាស៊ីនចលនាមិនឲ្យមានបណ្តាប្រឡោះធំនិងជ្រៅពេក បណ្តាលឲ្យជះឥទ្ធិពលដល់ស្រូវពេលព្រោះគ្រាប់ស្រូវត្រូវកប់។ អ្នកបើកបរអង្គុយខាងលើម៉ាស៊ីនបើកជាមួយល្បឿនដូចម៉ាស៊ីនភ្ជួរដី មានឧបករណ៍បញ្ជាប្រអបលេខ បង្កើនឬបន្ថយល្បឿនតាមចិត្ត ម៉ាស៊ីនរត់បណ្តើរបង្វិលបំពង់ថ្លុកបណ្តើរដើម្បីឲ្យគ្រាប់ស្រូវធ្លាក់ចុះ បំពង់ថ្លុកនេះបានលៃលកចង្ងាយពីមុខដី ០,៥ ម៉ែត្រ។
ឆ្លងតាមរយៈផលិតស្រូវ ០២ រដូវលើផ្ទៃដី ស្រែរបស់គ្រួសារ (១,២ ហិកតា)។ ដោយឡែករដូវវស្សាឆ្នាំ ២០២០ កន្លងហើយ កសិករ ឡេវ៉ាំងហុង អនុវត្តបណ្តាចំណុចជឿនលឿននេះលើដីស្រែរបស់ខ្លួន លទ្ធផលគឺទិន្នផលស្រូវពី ០៧ តោនកើនឡើង ១០ តោនក្នុងមួយហិកតា។ ជាពិសេសជួយវិនិច្ឆ័យស្មៅ ស្រូវលាយឡំយ៉ាងងាយស្រួលអាស្រ័យព្រោះស្រូវជាជួរ៕
កសិករឡេវ៉ាំងហុងបានឲ្យដឹង៖ ខ្ញុំសង្ឃឹមថា វិធីសាស្រ្តរបស់ខ្ញុំបានផ្នែកមានសមត្ថកិច្ចយកចិត្តទុកដាក់ បង្កលក្ខណៈដើម្បីម៉ាស៊ីនព្រោះស្រូវជាជួររបស់គ្រួសារបានបម្រើឲ្យមាមីងកសិករប្រើប្រាស់ទូលំទូលាយ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការផលិតរបស់ផ្នែកកសិកម្មក្នុងខេត្ត។
ប្រែសម្រួល៖ តឹងង៉ុក
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។