11/05/2021 08:40
កសិករសួរវិស្វករឆើ្លយ
ជំងឺរលួយស្លឹកស្រូវច្រើនកើតមាននៅពេលអាកាសធាតុប្រែប្រួលមិនប្រក្រតី និងចំពោះបណ្តាពូជស្រូវដែលជ្រាបជំងឺក៏ដូចជាដីមិនបានអនាម័យម៉តចត់មុនពេលព្រោះ។
ខាងក្រោមនេះ បណ្ឌិតហូវ៉ាំងចៀង អតីតនាយកមជ្ឈមណ្ឌលការពាររុក្ខជាតិភាគខាងត្បូងណែនាំពីរបៀបបង្ការនិងកម្ចាត់ជំងឺរលួយស្លឹកមានប្រសិទ្ធភាព និងកាត់បន្ថយការបង់ខាតក្នុងការផលិត អាស្រ័យដោយជំងឺរលួយស្លឹកបង្កឡើង បណ្ដាលឲ្យជះឥទ្ធិពដល់គុណភាពគ្រាប់ស្រូវ(ស្គឺ)។ល។
បច្ចុប្បន្នជំងឺរលួយស្លឹកស្រូវ តាមការស្រាវជ្រាវ មានពូជស្រូវជាច្រើនបានមាមីងកសិករយកមកផលិត គឺជាពូជរបស់មជ្ឈមណ្ឌលការពាររុក្ខជាតិភាគខាងត្បូង ឃើញថាគ្មានពូជស្រូវណាដែលធន់បាននឹងជំងឺរលួយស្លឹក។ ជំងឺនេះមានពីរដំណាក់កាល៖ ដំណាក់ទី ១ គឺរលួយស្លឹក ដំណាក់កាលទី ២ គឺស្អុយកកួររួចធ្វើឲ្យស្គឺគ្រាប់។
កសិករទស្សនាទម្រង់ផលិតស្រូវ។ រូបថត៖ រតនា
ប្រកាសព្រមាន៖ មាមីងកសិករមិនគប្បីបាញ់ថ្នាំបង្ការជំងឺរលួយស្លឹក ព្រោះជំងឺនេះបង្កឡើងដោយកត្តា ០៣ យ៉ាង៖ អាកាសធាតុ+ដំណាក់កាលស្រូវលូតលាស់+ពន្លកជំងឺរលួយស្លឹកមាននៅក្នុងបរិស្ថានជុំវិញ។ ពេលនោះទើបជំងឺរលួយស្លឹកកើតឡើង ។ ប្រសិនបើបាញ់ថ្នាំបង្ការក្នុងបរិស្ថានដែលគ្មានជំងឺរលួយស្លឹកគឺខ្ជះខ្ជាយដល់ទៅ ០២ លើក។ ហេតុនោះ គប្បីកំណត់ឲ្យត្រូវពេលវេលារបស់ជំងឺ (ទើបកើត) ដើម្បីបាញ់ថ្នាំ។
តាមដានពេលស្រូវកំពុងបែកគុម្ព ពេលឃើញមានស្នាមជំងឺគឺផ្សិតមានទ្រង់ទ្រាយដូចយកម្ជុលចោះលើស្លឹកស្រូវចាប់ផ្តើមបាញ់ថ្នាំ។ ដំណាក់កាលជ្រាបជំងឺ ពេលឃើញស្រូវមានជំងឺកើតនៅលើស្លឹកនិងលើកកួរស្រូវ ហើយផ្ទុយទៅវិញឃើញមានជំងឺកើតច្រើននៅលើស្លឹកនិងកកួរ។ ទៅតាមពូជស្រូវដែលឆាប់ល្បាច់ឬល្បាច់យឺត មាមីងកសិករត្រូវតាមដានពេលឃើញស្រូវល្បាច់មិនស្មើ ចាប់ផ្តើមបាញ់ថ្នាំលើកទីមួយ។ ដំណាក់កាលនេះកួរស្រូវកំពុងលូតឡើង ថ្នាំនឹងដក់ជាប់ក្នុងកកួរពី ០៤-០៥ ថ្ងៃ ពេលស្រូវល្បាច់ស្រុះ ក្រោយពីបាញ់ថ្នាំលើកទី ១ បាន ០៧ ថ្ងៃ គឺបាញ់លើកទី ២។ ធ្វើដូច្នេះអាចជៀសវាងបានជំងឺរលួយកកួរបណ្ដាលឲ្យគ្រាប់ស្រូវស្គឺ៕
ប្រែសម្រួល៖ ថាច់ហៀង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។