• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 05/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

19/03/2021 08:58

បច្ចុប្បន្ននេះ ចលនាដាំល្ហុងក្នុងចម្ការទើបផ្លាស់ប្តូរថ្មី និងដាំលើដីផលិតស្រូវផ្តល់ទិន្នផលទាប។ល។ បានប្រជាជនជាច្រើននៅបណ្តាស្រុកកូវកែ ទីវកឹងអនុវត្ត។ តម្លៃសេដ្ឋកិច្ចពីដើមល្ហុងនាំមកខ្ពស់បង្គួរ។ ថ្វីត្បិតដូច្នោះក្ដី ក្នុងដំណាក់កាលដាំល្ហុងច្រើនមានដង្កូវក្រាមួយចំនួនបំផ្លាញបណ្ដាលឲ្យជះឥទ្ធិពលដល់ទិន្នផល។​ ខាងក្រោមនេះគឺជាសេចក្តីប្រកាសព្រមានមួយចំនួនសម្រាប់អ្នកដាំល្ហុង៖

បច្ចេកទេសដាំ និងថែទាំល្ហុង

              ជ្រើសពូជ៖ ភាគច្រើនជ្រើសបណ្តាពូជល្ហុងហុងកុង សម្បកក្រាស ធន់ទ្រាំបានជាមួយនឹងពីពាងក្រហមនិង​បណ្តាជំងឺដែលអាស្រ័យ វីរូសបង្កឡើង។ ពេលផ្លែទុំមានពណ៌លឿង មានទម្ងន់ពី ២,៥-០៣ គីឡូក្រាម។ ពូជល្ហុងតៃវ៉ាន់ មានពណ៌ស្វាយ ពីងពាងនិងជំងឺដែលអាស្រ័យវីរូតងាយបំផ្លាញ ប៉ុន្តែអំណោយផលល្អនៅបណ្តាឆ្នាំដំបូង។ ផ្លែទុំមានពណ៌ស្វាយ សាច់ល្អ ទម្ងន់ពី ១,២-១,៥ គីឡូក្រាម។ ពូជល្ហុងហុងភី ៧៨៦ ដើមលូតលាស់ពូកែ ឆាប់ផ្លែ (ដើមមានកម្ពស់មធ្យម ៨០​ សង់ទីម៉ែត្រ) សាច់ក្រាស ពណ៌ក្រហម មានទម្ងន់ពី ១,៥-០២ គីឡូក្រាម។ គប្បីប្រើប្រាស់គ្រាប់ពូជ F1។ មុនពេលបណ្តុះគប្បីវិនិច្ឆ័យគ្រាប់ជាមួយថ្នាំ Topsin ដើម្បីកម្ចាត់មេរោគ។

         បណ្តុះគ្រាប់៖ គប្បីបណ្តុះក្នុងថង់នីឡុងទំហំពី ០៧ - ១២ សង់ទីម៉ែត្រ ដោយបញ្ចូលដីលាយជាមួយជីក្រោលទៅក្នុងបាតថង់។​ ថង់នីមួយៗបណ្ដុះពី ១-២ គ្រាប់។​ បណ្ដុះរួចស្រោចទឹកឲ្យជោក និងស្រោចទៀងទាត់ក្នុងមួយថ្ងៃម្ដង។ ពេលល្ហុងដុះឡើងបានពី ១៥ - ២០​ សង់ទីម៉ែត្រទើបយកទៅដាំ។

        បម្រុងដី៖ ជ្រើសដីដែលមានជីវជាតិឬដីឥដ្ឋល្បាយខ្សាច់ ច្របល់ឲ្យល្អិត លាយជាមួយជីក្រោលអត្រា ២.១ ដាក់ទ្រាប់បាតរណ្តៅ។ គាស់រណ្តៅទំហំពី ៤០X៤០X៥០ សង់ទីម៉ែត្រ ដាំចម្ងាយពីដើមមួយទៅដើមមួយ ០២​ ម៉ែត្រ ពីជួរមួយ​ទៅមួយពី ២,២-២,៥ ម៉ែត្រ។ រណ្តៅនីមួយៗដាក់ជីក្រោលពី ០៧-១០ គីឡូក្រាម ជីឡឹង ០,២ គីឡូក្រាម ជីកាលីពី ០,១៥ -០,២ គីឡូក្រាម និងកំបោរ ០,៥ គីឡូក្រាម ។

        កំណត់ចំណាំ៖ ល្ហុងមិនចូលចិត្តទឹក ម៉្លោះហើយគួរជ្រើសដីទួលខ្ពស់មិនលិចទឹកនិងធ្វើរង្វះសម្រាប់បង្ហូតទឹកនៅរដូវភ្លៀង។

       ពេលល្ហុងដាំបានពី ២,៥-០៣ ខែ ចាប់ផ្តើមលុបដីនៅគល់ ដាក់ជីបន្ថែមលើកទី ១ ដោយជីចម្រុះ NPK ឬ DAP ឬជី Ure ១០០ ក្រាម +ជី Super ឡឹង 300 ក្រាម +ជីកាលី ៥០ ក្រាម។ ពេលល្ហុងដាំបានពី ០៥-០៦ ខែ (ល្ហុងចេញផ្កា) ដាក់ជីបន្ថែមលើកទី ២ (ចំនួនជីដូចលើកទី ១)។

ទម្រង់ដាំល្ហុង។ រូបថត៖ រតនា

       របៀបថែទាំ៖ ដកដើមល្ហុងឈ្មោលចោល។ ក្រោលពេលដាំ ប្រសិនបើដើមល្ហុងចេញមែកត្រូវកាច់ចោល។ នៅរដូវល្ហុងផ្លែត្រូវបេះផ្លែដែលដង្កូវចោះចោល និងបេះផ្លែចាស់ៗ​ចោល  (កាត់ធាងដែលដង្កូវមូរស្លឹកចោល)។

        បង្ការជំងឺ៖

        -ចំពោះមមាច៖ ប្រើម៉ាស៊ីនបូមទឹកមានថាមពលពូកែបាញ់ជម្រះត្រង់កន្លែងដែលមមាចរោម។ បើសិនមានមមាចច្រើន អាចប្រើបណ្តាប្រភេទថ្នាំ ដូចជា៖ Maxfos 50EC, Applaud 10WP, ។ល។ (តាមការណែនាំ) កាច់មែកដែលមមាចបំផ្លាញ។

       -ក្រាស្អិត៖ ទំរួចទិចពន្លកខ្ចីពីក្រោមស្លឹក ត្រូវប្រើថ្នាំ Regent 800WP, Confidor 700WG។ល។ (តាមការណែនាំ) ។

         -ពីងពាងក្រហម៖ មិនគួរដាំក្រាសពេក កាត់បណ្តាស្លឹកដែលកើតជំងឺយកទៅកម្ទេចចោល ប្រើម៉ាស៊ីនបាញ់លាងជម្រះពីងពាង រួចប្រើប្រាស់បណ្តាប្រភេទថ្នាំកម្ចាត់ដូចជា៖ Silsau 1,8; 3,6EC, Actimax 50WG, Brightin 1.0.1.8EC ប្រេងរ៉ែ។ល។ (តាមការណែនាំ)។

         -ជំងឺបាក់គាំមិនទាន់មានថ្នាំព្យាបាល គប្បីគួបផ្សំវិធានការមួយចំនួនដើម្បីកាត់បន្ថយការបំផ្លាញរបស់ជំងឺ ជ្រើសដើមដែលពូកែ តាមដានដើម្បីរកឃើញរួចកាប់ដើមដែលមានជំងឺចោល បន្ថយការប្រើជីដាម ប្រើបន្ថែមជី Kali និងកំបោរ។ល។ អាចប្រើថ្នាំមួយចំនួនដើម្បីកម្ចាត់កុំឲ្យជំងឺរាលដាលដូចជា៖ Admire 050EC, Vibamec 1,8EC, Confidor  100SL។ល។ (តាមការណែនាំ)។

        -ជំងឺស្អុយគល់បំផ្លាញធ្ងន់ធ្ងរនៅដើមរដូវភ្លៀង ហេតុនោះគប្បីជ្រើសដីទួលខ្ពស់ ងាយបង្ហូតទឹក មិនគ្របចំបើងពូនស្មៅលើគល់ ប្រមូលដើមដែលកើតជំងឺដុតចោលរួចប្រើថ្នាំ Ridomil 68WP កម្ចាត់ជំងឺ ៕                                  

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.