22/01/2021 08:17
បច្ចេកទេសបង្ការកម្ចាត់ជំងឺមួយចំនួនលើដើមស្វាយ
តាមលោកបណ្ឌិត ឡេក្វឹកដៀង នាយកមជ្ឈមណ្ឌលផ្ទេរជូនបច្ចេកទេសជឿនលឿន (វិជ្ជាស្ថានឈើហូបផ្លែមៀងណាម)៖ ក្រៅពីការអនុវត្តន៍ល្អដំណោះស្រាយអំពីបច្ចេកទេសក្នុងការជ្រើសពូជថែទាំ និងវិនិច្ឆ័យក្នុងបណ្តាដំណាក់លូតលាស់របស់ដើមស្វាយដើម្បីបង្កើនទិន្នផល គុណភាព។ ការបង្ការ កម្ចាត់ជំងឺមួយចំនួនបានទាន់ពេលចំពោះដើមស្វាយ គឺជាការសំខាន់ក្នុងដំណាក់កាលផ្តល់ផ្លែ។
ខាងក្រោមនេះ គឺជាបច្ចេកទេសបង្ការ កម្ចាត់ជំងឺមួយចំនួនធ្លាប់ជួបប្រទះនៅលើដើមស្វាយ។
-ប្រភេទសត្វល្អិត និងពីងពាង៖
ក្រាបំផ្លាញផ្កាស្វាយ៖ ច្រើនកើតនៅលើផ្កានិងត្រួយខ្ចី ធ្វើឲ្យផ្កាស្ងួត មានពណ៌ប្រផេះ និងជ្រុះ។ល។ កើតនៅដំណាក់កាលចេញផ្កាច្រើនបំផុតនៅពេលផ្ការីក។ ប្រើអន្ទាក់អំពូលភ្លើងដើម្បីទាក់ទាញសម្លាប់ក្រាមុនពេលស្វាយចេញផ្កាពី ០១-០២ សប្តាហ៍។ គប្បីបាញ់ថ្នាំបង្ការនៅដំណាក់កាលស្វាយទើបចេញផ្កា។
មមាចស្លាបរឹង៖ ប្រមូលផ្តុំនៅលើបណ្តាចំណែកដែលខ្ចីរបស់ស្វាយ ដើម្បីប៊ឺតជ័រនៅលើផ្លែ បង្កទៅជាពណ៌លឿងជុំវិញទងផ្លែនិងបង្ករបួសធ្វើឲ្យមេរោគសម្រុកចូលបង្កជាជំងឺចេញជ័រតាមសម្បកផ្លែ។
វិធានការគ្រប់គ្រង និងបង្ការកម្ចាត់៖ ប្រើចំពួយទឹកបាញ់ពីខាងក្រោមស្លឹក។ យកប្រេង DS ៩៨.៨EC+Chess ៥០WG បាញ់នៅពេលស្វាយលាស់ត្រួយ ។
មមាចស៊ីស្លឹក៖
ជាប្រភេទមមាចស្លាបរឹងក្លាយជាដង្កូវហើយលេចពងលើខ្នងស្លឹកស្វាយខ្ចី ក្រោយពេលស្លឹកជ្រុះមកបាន ០២ ថ្ងៃដុកដឿនឹងភ្ញាស់ចេញមកស៊ីស្លឹកដែលជ្រុះនោះរួចក្លាយជាដួងរស់នៅក្រោមដី។ មមាចស្លាបរឹងកើតខួបឆ្នាំនិងកើតច្រើននៅដំណាក់កាលស្វាយលាស់ត្រួយខ្ចីចាប់ពីខែមករាដល់ខែមីនា។
វិធានការគ្រប់គ្រង និងបង្ការកម្ចាត់៖ ប្រមូលបណ្តាស្លឹកដែលជ្រុះក្នុងចម្ការយកទៅបំផ្លាញចោល។ បាញ់ថ្នាំ Emamectin ការពារស្លឹកខ្ចី។
រុយចោះផ្លែ៖ ធ្វើសកម្មភាពនៅពេលថ្ងៃ។ ផ្លែស្វាយដែលត្រូវរុយចោះបណ្ដាលឲ្យបាតថយតម្លៃ និងគុណភាព។ល។
របៀបគ្រប់គ្រង និងបង្ការកម្ចាត់៖ ប្រើប្រាស់ថង់ខ្ចប់ផ្លែ អនាម័យបណ្តាផ្លែដែលជ្រុះឬបណ្តាផ្លែមានជំងឺនៅលើដើម។ លាយថ្នាំ Pha Malate 73 EC ០៤ មីលីលិត្រ ជាមួយកម្ទេចនុយ protein ៥៥ មីលីលិត្រក្នុងមួយលិត្រទឹកដើម្បីកម្ចាត់សត្វរុយ។ល។
-ក្រុមជំងឺបំផ្លាញ៖
ជំងឺស្អុយរលួយ៖ ធ្វើឲ្យស្អុយផ្កា ជ្រុះផ្កា និងស្អុយផ្លែ។ អនាម័យចម្ការឲ្យស្រឡះ ដាំស្វាយតាមកម្រិតសមស្រប។ ប្រើថ្នាំ Revus Opti 440SC ឬជាតិ Metalaxyl។ល។ បាញ់ចាប់តាំងពីពេលត្រួយស្វាយទើបលាស់ ពេលស្វាយជាប់ផ្លែនិងមុនពេលប្រមូលផល ០២ សប្តាហ៍។
ជំងឺសស្លឹក៖ ជំងឺនេះច្រើនកើតនៅដំណាក់កាលស្វាយចេញផ្កាស្រុះរហូតដល់ជាប់ផ្លែក្នុង លក្ខណៈធាតុអាកាសក្តៅត្រជាក់ និងទឹកសន្សើមធ្លាក់នៅពេលយប់។ កាត់រំលស់មែក ដាក់ជីឲ្យសមស្រប និងគ្រប់គ្រាន់។ ប្រើថ្នាំនិងបណ្តាជាតិគីមី Metalaxyl ឬជាតិ Mandiprogamide +Chlorolhalonil ចម្រុះ៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។