19/01/2021 09:01
បច្ចេកទេសដាំត្របែក
ត្របែកគឺជាប្រភេទឈើហូបផ្លែមួយផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។ រយៈពេលចាប់ពីពេលដាំដល់ប្រមូលផលពី ០៨-១០ ខែ នេះគឺជាប្រភេទឈើហូបផ្លែសមស្របជាមួយតំបន់ដីជាច្រើន (មានកម្រិត pH ពី ៤,៥-៨,២)។ ទម្រង់ដាំត្របែកនៅលើដីផ្នោរខ្សាច់ ដីទួល ចម្ការចម្រុះ កំពុងបានផ្នែកកសិកម្មខេត្តត្រាវិញជំរុញទឹកចិត្តឲ្យផ្លាស់ប្តូរ។ ត្របែកអាចវិនិច្ឆ័យឲ្យចេញផ្លែទាំងរដូវប្រាំង និងវស្សា ហើយបច្ចុប្បន្ននេះ មានពូជត្របែកជាច្រើន មានរយៈពេលដាំខ្លីថ្ងៃ ផ្ដល់ទិន្នផលខ្ពស់។
បម្រុងដីដាំ និងជ្រើសពូជ៖
គាស់រណ្តៅទំហំ(៤០x៥០ សង់ទីម៉ែត្រ ជម្រៅ ៥០x៧០ សង់ទីម៉ែត្រ) ដាក់ជីទ្រាប់បាត រណ្ដៅ (ជីសរីរាង្គរលួយពី ២០-៣០ គីឡូក្រាម + Supperlan ០,៣ គីឡូក្រាម + ជី DAP ០១ គីឡូក្រាម= កំបោរម្សៅ ០,៣ គីឡូក្រាម =Kali ០១ គីឡូក្រាម) មុនពេលដាំ។
បច្ចុប្បន្ន មានពូជត្របែកជាច្រើនដូចជា៖ ត្របែកសាលីង៉េ ត្របែកសាច់ក្រហម ត្របែកគ្មានគ្រាប់ ត្របែកតៃវ៉ាន់។ល។ ក្នុងនោះ ត្របែកសាលីង៉េបានដាំច្រើន អាស្រ័យផ្លែធំ គ្រាប់តិច ស្រួយ រសជាតិជូរផ្អែម ផ្តល់ទិន្នផលជាមធ្យមពី ២០-៦០ តោនក្នុងមួយហិកតា (ត្របែកមានអាយុពី ០២-០៤ ឆ្នាំ) តាំងពីឆ្នាំទី ០៥ ឡើងទៅ ផ្តល់ទិន្នផលពី ៧០-៨០ តោនក្នុងមួយហិកតា។
កម្រិតដាំ និងរបៀបថែទាំ៖
ត្របែកយើងអាចដាំឆ្លាស់ជាមួយឈើហូបផ្លែផ្សេងដូចជា៖ ស្វាយ ក្រូច ។ល។ ពេលដាំតែត្របែកសុទ្ធ អាចដាំញឹកចម្ងាយពីគ្នា (ពី ០២x០២ ម៉ែត្រ) ពេលត្របែកធំត្រូវកាត់មែក រំលស់ ដើម្បីរក្សាការគម្លាតពីគ្នាពី ០៤x០៤ ម៉ែត្រ។
ត្របែកអាចធន់ទ្រាំបានល្អជាមួយនឹងការរាំងស្ងួត ប៉ុន្តែត្រូវស្រោចទឹកពេលទើបតែដាំ និងនៅរដូវប្រាំងដើម្បីត្របែកលូតលាស់។ នៅដំណាក់កាលត្របែកមានផ្លែ គប្បីស្រោចទឹកដើម្បីបង្កើនទិន្នផល និងទម្ងន់របស់ផ្លែ ប៉ុន្តែបើផ្លែនៅតូចជៀសវាងការស្រោចទឹកហួសចំនួនអាចនឹងធ្វើឲ្យត្របែកជ្រុះផ្លែ (ធម្មតាស្រោចទឹកពី ០២-០៣ ដងក្នុងមួយថ្ងៃ)។
បញ្ចូលដីលើគល់នៅរដូវក្តៅ ដើម្បីរក្សាជាតិត្រជាក់ឲ្យត្របែក ក្រោយរយៈពេលដាំបាន ០៨ ខែ ចាប់ផ្តើមកាត់មែករំលស់តាមស្ថានភាពរបស់ដើមត្របែក។ ក្រោយពេលដាំបានពី ០២-០៣ ខែ កាត់ចោលបណ្តាមែកដែលដុះនៅក្បែរមុខដី ទុកតែពី ០២-០៣ មែកនិងកាត់ចោលពន្លកខ្ចីទុកតែពី ០៣-០៤ សន្លឹក ។ ត្របែកក្រោយពេលប្រមូលផលរួចចាប់ផ្តើមកាត់រំលស់មែកដែលដង្កូវស៊ីស្ងួត។ល។ កុំឲ្យដើមត្របែកខ្ពស់ពេក ដើម្បីងាយថែទាំនិងប្រមូលផល (ក្រោយពេលដាំបានពី ០៧-០៨ ឆ្នាំ ត្របែកមានកម្ពស់ ០២ ម៉ែត្រ)។
វិនិច្ឆ័យត្របែកឲ្យចេញផ្កា៖
ពេលត្របែកមិនទាន់ចេញផ្កា យកកន្រ្តៃកាត់ពន្លកមែកនោះចោលទុកតែសន្លឹក ០៣ គូ ក្រោយពេលកាត់ពន្លកបាន ០១ ខែ មែកនឹងចេញផ្កាមួយគូ (ពន្លក) ទុកសន្លឹក ០១ គូពីលើផ្កាដើម្បីស្រូបយកជីវជាតិចិញ្ចឹមផ្លែ។ ការកាត់ពន្លកបានចាប់ផ្តើមធ្វើជាប្រចាំពី ០១-០២ សបា្តហ៍មួយលើក ពេលផ្លែខ្ចីធំបានពី ០២x០៣ សង់ទីម៉ែត្រនិងចាប់ផ្តើមខ្ចប់ផ្លែ។
របៀបប្រើជី៖ ពេលត្របែកមានអាយុពី ០១-០២ ឆ្នាំ (ដាក់ជី ១៦-១៦-៨៖ ព្រាចពី ១៥០ -២០២០ ក្រាមក្នុងមួយដើម ជី Ure-១០០ ក្រាមក្នុងមួយដើម KCL-៥០-១០០ ក្រាមក្នុងមួយដើម ដាក់ពី ០៤-០៦ លើកក្នុងមួយឆ្នាំ។ ពេលត្របែកមានអាយុពី ០៣ ឆ្នាំឡើងទៅ នៅដំណាក់កាលវិនិច្ឆ័យឲ្យចេញផ្កា ដាក់ជី ១៦-១៦-៨៖ ២០០-៣០០ ក្រាមក្នុងមួយដើម Ure ១០០ ក្រាមក្នុងមួយដើម។ ដំណាក់កាលដាក់ជីចិញ្ចឹមផ្លែ៖ ដាក់ជី ១៦-១៦-៨៖ ពី ១០០-២០០ ក្រាមក្នុងមួយដើម ជី Ure ១០០ ក្រាមក្នុងមួយដើម ជី KCL ១០០ ក្រាមក្នុងមួយដើម ដាក់តាមកាលកំណត់ពី ១៥-២៥ ថ្ងៃម្តង៕
ប្រែសម្រួលៈ ថាច់ហៀង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។