• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

15/05/2022 06:23

ចិញ្ចឹមបង្កងតាមប្រពលវប្បកម្ម ០២ ដំណាក់កាល

បច្ចុប្បន្ននេះ ទម្រង់ចិញ្ចឹមបង្កងតាមប្រពលវប្បកម្ម ០២ ដំណាក់កាល បានប្រជាជននៅបណ្តាស្រុក ទីផ្សាររួមខេត្តតំបន់មាត់សមុទ្រអនុវត្ត។ ទម្រង់ក៏បញ្ជាក់នឹងនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ជាងការចិញ្ចឹម ០១ ដំណាក់កាល។

ខាងក្រោមនេះ គឺជាបច្ចេកទេសមួយចំនួនក្នុងការកសាងទម្រង់ចិញ្ចឹមបង្កងតាមប្រពលវប្បកម្ម ០២ ដំណាក់កាល។

ឡើងប្លង់តំបន់ចិញ្ចឹមបង្កងរួមមាន៖ ស្រះរងធម្មតា ០១ ស្រះរងទឹកស្អាត ០១ ស្រះភ្ញាស់ពូជ ០១ និងស្រះចិញ្ចឹម ០២ ស្រះផ្តល់ទឹកមួយនិងស្រះបង្ហូតទឹកមួយ តំបន់ស្តុកទឹកសំណល់និងបណ្តាសំណង់បន្ទាប់បន្សំ។

ដំណាក់កាលទី ១ (ដំណាក់កាលភ្ញាស់)៖ បម្រុងប្រព័ន្ធស្រះភ្ជាប់គ្នា ដើម្បីងាយស្រួលក្នុងការផ្តល់ទឹកនិងបង្ហូតទឹក។ រួមមាន៖ ស្រះរងធម្មតាបានធ្វើនៅក្បែរស្រះផ្តល់ទឹក មានជម្រៅពី ០២-០៣ ម៉ែត្រ និងមានផ្ទៃដីចំនួន ២០% នៃផ្ទៃដីនៅតំបន់ចិញ្ចឹម។ ដំបូងយកទឹកពីស្រះផ្តល់ទឹក ដោយមានបំពង់ចម្រាញ់ទឹកមានដាក់ថង់ចម្រាញ់ ០២ ជាន់ ប្រើថ្នាំរម្ងាប់មេរោគ។

ស្រះរងជ្រះស្អាត៖ ស្រះក្រាលដោយផ្ទាំងកៅស៊ូ ចាប់ផ្តើមបញ្ចូលទឹកពីស្រះរងដែលបានរម្ងាប់មេរោគរួចពេលបូមទឹកចូលស្រះស្អាតនឹងបានវិនិច្ឆ័យដោយថ្នាំ Chlonine ៣០ppm (៣០ គីឡូក្រាមក្នុង ១.០០០ ម៉េត្រត្រីគុណ) មួយលើកទៀតដើម្បីរម្ងាប់សត្វល្អិតដល់បង្កង ក្តាម ដែលនៅសល់មក ដើម្បីធានាកាត់បន្ថយដល់កម្រិតទាបបំផុតបណ្តាជំងឺពីប្រភពទឹកចូលមក។

ស្រះភ្ញាស់៖ មានទម្រង់បួនជ្រុងទ្រវែងបួនជ្រុងស្មើឬមូល តាមលក្ខណៈរបស់កន្លែងចិញ្ចឹមនីមួយៗ និងបានកសាងដោយទ្រង់ទ្រាយស្រះអណ្តែត មានជម្រៅពី ១,២-១,៥ ម៉ែត្រ មានបណ្តាប្រព័ន្ធលូផ្លាស់ប្តូរបង្កង oxy បាតស្រះ កង្ហារទឹក សំណាញ់រាំង និងក្រាលកម្រាលនៅបាតស្រះនិងភ្លឺ សរុបផ្ទៃដីចំនួន ០៥% ។

ជ្រើសពូជ៖ មានប្រភពច្បាស់លាស់ កូនពូជបានពិនិត្យ បង្កងគ្មានជ្រាបបណ្តាជំងឺ ដូចជា៖ រលួយថ្លើម ជំងឺងាប់រហ័ស (EMS) ជំងឺដុំស (WSSV) ក្បាល​លឿង (YHV) virus ធ្វើឲ្យបង្កងក្រិនមិនធំ (MBV, HPV) ជំងឺរលួយបង្កពណ៌ និងងីងើ EHP (ជំងឺពោះវៀន) ។ មុនពេលលែងពូជចិញ្ចឹមចំនួន ០៦ ម៉ោង ត្រូវបើកកង្ហារដើម្បីធានាបរិមាណ oxy រលាយសម្រេច ០៥ ក្រាម ក្នុងមួយលីត្រទឹកឡើងទៅ មុនពេលលែងបង្កងគួរតែត្រាំការុងបង្កងក្នុងស្រះ ៣០ នាទី ក្រោយមកបញ្ចូលទឹកទៅក្នុងការុង សន្សឹមលែងបង្កងនៅពេលព្រឹកឬពេលរសៀលត្រជាក់និងតាមបណ្តោយខ្យល់ដើម្បីឲ្យបង្កងពូកែ ជៀសវាងកុំឲ្យឈឺ។ ថែទាំបង្កង (នៅដំណាក់កាលនេះ គឺសំខាន់ខ្លាំងណាស់) បានចំនួន ១,៥ ខែនឹងប្តូរទៅដំណាក់កាលទី ២។

ដំណាក់កាលទី ២៖ ដំណាកកាលចិញ្ចឹមបង្កងផលិតផល (ចំណុចពិសេស ជ្រើសសម្រាំងបង្កងដែលពូកែ ជៀសវាងកុំឲ្យខាតបង់ កាត់បន្ថយបរិមាណចំណីស៊ីកុំឲ្យសល់)។

បម្រុងស្រះចិញ្ចឹម មានក្រាលកៅស៊ូសព្វបាតស្រះ ផ្ទៃដីនៃស្រះចិញ្ចឹមនីមួយៗពី ១.០០០ -១.៦០០ ម៉ែត្រក្រឡា ជម្រៅពី ១,២-១,៦ ម៉ែត្រ ភ្លឺស្រះមានកម្ពស់ពីមុខទឹក ០,៥ ម៉ែត្រ។​ ស្រះចិញ្ចឹមមានលូបង្ហូតទឹកចេញចូលដោយឡែកពីគ្នា មានក្រាលកម្រាលកៅស៊ូនៅបាតស្រះ និងភ្លឺស្រះឲ្យបានរឹងមាំ។ ស្រះរងដើម្បីរក្សាទឹក និងវិនិច្ឆ័យទឹកមុនពេលផ្តល់ទឹកទៅបណ្តាស្រះផ្សេង។ ផ្ទៃដីពី ៥០-៧០ ផ្ទៃដីនៅតំបន់ស្រះចិញ្ចឹម។ កង្ហារទឹក ម៉ាស៊ីនផ្លុំផ្តល់ជាតិអុក្សីហ្សែននៅបាតស្រះដែលបានតុបតែងឲ្យបានសមស្រប បង្កផ្លូវទឹកហូរក្នុងស្រះ ធានាបរិមាណ Oxy រំលាយក្នុងទឹកតែងរក្សាឲ្យខ្ពស់ជាង ០៤ មីលីក្រាមក្នុងមួយលីត្រ។

ពេលស្រះចិញ្ចឹមបានធ្វើសម្រេច៖ ប្តូរបង្កងពីស្រះចិញ្ចឹមរងមកចិញ្ចឹមផលិតផល កម្រិតចិញ្ចឹមពី ១២០-១៥០​ ក្បាលក្នុងមួយម៉ែត្រក្រឡា ក្នុងរយៈពេលនេះបង្កងបានឆ្លងផុតពីដំណាក់កាលគ្រោះថ្នាក់ ប៉ុន្តែត្រូវថែទាំជាប្រចាំតាមដានសុខភាពនិងឲ្យបង្កងស៊ីបានគ្រប់គ្រាន់ កាត់បន្ថយកុំឲ្យបង្កងឈឺអាស្រ័យមកពីបរិស្ថានអាកាសធាតុប្រែប្រួល។​ ក្រោយរយៈ ពេលចិញ្ចឹមបន្ថែមពី ១,៥-០២ ខែចាប់ផ្តើមប្រមូលផល៕     

ប្រែសម្រួល៖ ថាច់ហៀង​

ទម្រង់ចិញ្ចឹមបង្កង។ រូបថត៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.