• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

19/10/2021 07:58

របៀបបង្ការកម្ចាត់ដង្កូវក្បាលខ្មៅបំផ្លាញដូង

ត្រាវិញមានផ្ទៃដីចម្ការដាំដូងឈរទី ០២ នៅក្នុងប្រទេស បន្ទាប់ពីខេត្តបេនត្រែ។ បរិមាណផលគិតជាមធ្យមក្នុងមួយឆ្នាំជិត ៣០០.០០០ តោន រួមចំណែកគួរឲ្យកត់សម្គាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត។

ក្នុងរយៈពេលជិតៗនេះ ដង្កូវក្បាលខ្មៅកើត រួចបំផ្លាញដូងនៅខេត្តមួយចំនួនដូចជា៖ បេនត្រែ សុកត្រាំង តៀងយ៉ាង និងក្នុងខែសីហា ឆ្នាំ ២០២១ ក៏បានកើតនៅស្រុកទីវកឹង ខេត្តត្រាវិញ។ ដើម្បីកាត់បន្ថយការខាតបង់ដែលអាស្រ័យដោយដង្កូវក្បាលខ្មៅបំផ្លាញនោះ និងសូមឧទ្ទេសនាមជាមួយមាមីងកសិករអំពីវិធានការបង្ការ កម្ចាត់ដង្កូវក្បាលខ្មៅ។

ទម្រង់ដាំស្រកានាគចម្រុះដូង។ រូបថត៖ រតនា

ង្កូវក្បាលខ្មៅមានប្រភពមកពីប្រទេសឥណ្ឌា វាយកដើមឈើធ្វើជាចំណីដូចជា៖ ដើមស្លា ត្នោត ចាឡា ចេក ខ្នុរ ស្វាយចន្ទី។ ជាពិសេស ដង្កូវបំផ្លាញដើមដូងធ្វើឲ្យបាត់ទិន្នផល បាត់បរិមាណផលគួរឲ្យកត់សម្គាល់។ ដង្កូវក្បាលខ្មៅច្រើនបំផ្លាញធាងស្លឹកចាស់ៗខាងក្រោមជាមុន ក្រោយមកដល់ធាងស្លឹកពីលើ។ ដង្កូវក្បាលខ្មៅស៊ីក្នុងបណ្តូលរបស់ស្លឹកដូង បញ្ចេញជាតិសំណល់មកក្រៅ ក្រោយមកផ្តិតជាប់ជាមួយបណ្តាសរសៃតាមជាតិសំណល់ និងចំណែកស្លឹកពីខាងក្រោមរបស់ស្លឹកដើម្បីរុំធ្វើជាសំបុកការពារខ្លួន។ ដង្កូវជ្រកពួនក្នុងសំបុក ដើម្បីស៊ីបណ្តូលរបស់ស្លឹក ធ្វើឲ្យស្លឹកដែលដង្កូវបំផ្លាញត្រូវឆេះស្ងួត។ ពេលចំនួនដង្កូវច្រើន វានិងបំផ្លាញសម្បករបស់ផ្លែ ដង្កូវកើតជាដុកដឿក្នុងបណ្តាស្លឹកដែលងាប់ ហើយដុកដឿនោះក្លាយជាមេអំបៅហោះហើរទៅគ្រប់ទីកន្លែង។ ចំនួនដង្កូវកើតច្រើននៅបណ្តាខែដើមឆ្នាំ (ពីខែមីនាដល់ខែឧសភា)។

តាមការស្រាវជ្រាវមួយចំនួនបានឲ្យឃើញថា សត្វស្អិតមានសមត្ថភាពត្រួតដង្កូវក្បាលខ្មៅបំផ្លាញដូង។

វិធានការបង្ការ៖

រវាំងចម្ការជាប្រចាំ បើឃើញដង្កូវកើតដើម្បីឆាប់រកឃើញដង្កូវរួចមានវិធានការកម្ចាត់ទាន់ពេល។ កាត់រំលស់ និងបំផ្លាញចោលធាងឬ សន្លឹកដែលងាប់ និងបណ្តាដើម (ដើមស្លា ដើម ចេក។ល។)  ដែលដង្កូវបំផ្លាញយកទៅបំផ្លាញចោល ដោយរបៀបដុតឬទម្លាក់ចោលក្នុងទឹក (មិនត្រូវយកទៅបណ្តែតចោលតាមទឹក)។

មិនត្រូវដឹកជញ្ជូនពូជ (ដូង ស្លា ចេក។ល។) និងផ្លែដូងដែលមានដង្កូវក្បាលខ្មៅទៅកន្លែងផ្សេង ដើម្បីកាត់បន្ថយការរីករាលដាល។ គួរតែពិនិត្យកូនពូជមុនពេលដាំ ប្រសិនបើឃើញមានដង្កូវក្បាលខ្មៅត្រូវបំផ្លាញចោលភ្លាម ដើម្បីជៀសវាងកុំឲ្យដង្កូវកើតរាលដាលចេញទូលំទូលាយ។

វិធានការបង្ការកម្ចាត់៖

វិធានការជីវសាស្រ្ត៖ ប្រើប្រាស់សត្វល្អិត កញ្ចែដេញមុស ស្រមោចក្រហម កញ្ចែកន្ទុយស្រួច ដើម្បីពិនិត្យកម្រិតចំនួនដង្កូវក្បាលខ្មៅបំផ្លាញដូង។

ប្រើប្រាស់ច្នាំកម្ចាត់ដង្កូវជីវសាស្រ្ត  Bt ផ្សិត បៃតង ផ្សិតសបាញ់ឲ្យជោកទាំងមុខ​លើ និងមុខក្រោមរបស់សន្លឹក ឬបាញជាច្រើនសាដោយគម្លាតពីគ្នា ០៥-០៧ ថ្ងៃ។

វិធានការគីមីសាស្រ្ត៖ ប្រសិនបើចម្ការដូងត្រូវដង្កូវក្បាលខ្មៅបំផ្លាញធ្ងន់ ត្រូវកាត់រំលស់ រួចបំផ្លាញចោលបណ្តាធាងស្លឹកដែលត្រូវដង្កូវបំផ្លាញធ្ងន់មុនពេលបាញ់ថ្នាំការពាររុក្ខជាតិ ដើម្បីកាត់បន្ថយដង្កូវបំផ្លាញ ។

ចំពោះចម្ការដូងដែលដាំឆ្លាស់និងឈើហូបផ្លែ៖ ប្រើប្រាស់ថ្នាំមានផ្ទុកជាតិមិនឲ្យងាប់ត្រី​ បង្កងនិងសត្វចិញ្ចឹមផ្សេងៗដូចជា៖ Radian 60SC បរិមាណ ២៥ មីលីលីត្រក្នុងមួយធុង ២៥ លីត្រទឹក។ Takumin 20WG បរិមាណ ០៨ ក្រាមក្នុងមួយធុង ២៥ លីត្រទឹក។ ចំពោះចម្ការដែលដាំតែដូងសុទ្ធប្រើប្រាស់ក្នុងបណ្តាប្រភេទថ្នាំដែលមានផ្ទុកជាតិ Emanmactin benzoate (ឬបណ្តាប្រភេទថ្នាំដូចជា៖ Angun 5WG, បរិមាណ ១៦ ក្រាមក្នុងមួយធុង ២៥ លីត្រទឹក Proclaim 5WG បរិមាណ ១០ មីលីលីត្រក្នុងមួយធុង ២៥ លីត្រទឹក) ជាតិ Lufenuron (Match 050 EC បរិមាណ ២០ មីលីលីត្រក្នុងមួយធុង ២៥ លីត្រទឹក) ឬ Spirote tramate (Movento 150 OD បរិមាណ ១៥ មីលីលីត្រក្នុងមួយធុង ២៥ លីត្រទឹក)។

កំណត់ចំណាំ៖ បាញ់ឲ្យជោកស្លឹកទាំងពីរមុខលើនិងក្រោម បាញ់គម្លាតពីគ្នា ០៧-១០ ថ្ងៃ តែត្រូវផ្លាស់ប្តូរបណ្តាប្រភេទថ្នាំផ្សេងៗពីគ្នា គួរតែប្រើប្រាស់ថ្នាំតាមរូបភាព ០៤ ត្រូវ មិនត្រូវបាញ់បង្ការដោយថ្នាំគីមី ពេលមិនទាន់ឃើញមានដង្កូវ និងរោគសញ្ញាដង្កូវមកបំផ្លាញ៕

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.