• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ

28/09/2021 09:21

បចេ្ចកទេសចិញ្ចឹមបង្កងសាវទាវគ្មានដង្កៀប

បច្ចុប្បន្ននេះ ការចិញ្ចឹមបង្កងសាវទាវឈ្មោលសុទ្ធ អ្នកចិញ្ចឹមច្រើនកាច់ដង្កៀបចោលដើម្បីបង្កងឆាប់ធំ។ ដើម្បីចិញ្ចឹមបង្កងមានលទ្ធផលខ្ពស់ កម្មាភិបាលផែ្នកជំនាញ ផ្តល់ព័ត៌មានមួយចំនួនអំពីបចេ្ចកទេសកាច់ដង្កៀបបង្កងសាវទាវ។

ជ្រើសនិងព្រលែងពូជចិញ្ចឹមៈ ជ្រើសពូជមានទំហំពី ១,២​​-១,៥ សង់ទីម៉ែត្រ កម្រិតសើ្មជាង ៩០%។ កម្រិតចិញ្ចឹមសមស្របបំផុតក្នុងមួយម៉ែត្រក្រឡាពី ០៣-០៥ ក្បាល។ ដាក់បង្កងចូលក្នុងក្លាំមានផ្ទុកទឹកក្នុងស្រះ រួចពិនិត្យមើលសកម្មភាពរបស់បង្កងក្នុងរយៈពេលពី ០៦-១២ ​ម៉ោង។ ចំណាំ៖ ចំពោះតំបន់ទឹកប្រៃ ទឹកភ្លាវ គឺវាស់កម្រិតប្រៃរួចជូនដំណឹងដល់កសិដ្ឋានផលិតពូជបង្កងសមស្រប ជៀសវាងកុំឲ្យខាតក្រោយពេលព្រលែងពូជ។

ឲ្យចំណីស៊ី និងគ្រប់គ្រងស្រះចិញ្ចឹមៈ ចំណីឧស្សាហកម្មដែលមានជាតិដាមពី ៣០-៤០%។

ខែទី ០១​ ឲ្យស៊ីចំណីគ្រាប់ស្មើ ០៤-០៥% ទម្ងន់បង្កង ព្រាចឲ្យសើ្មតាមបណ្តោយស្រះចិញ្ចឹម។ ក្នុងមួយថ្ងៃឲ្យស៊ី ០២ លើក ពេលព្រឹកពីម៉ោង ០៥-០៦ (ឲ្យស៊ី ៤០%)។ ពេលរសៀលពីម៉ោង ១៧-១៩ (ឲ្យស៊ី ៦០%)។

ចាប់ពីខែទី ០២ ឡើងទៅ ក្រៅពីចំណីឧស្សាហកម្ម អាចឲ្យស៊ីចំណីច្នៃដោយខ្លួនឯងដូចជាៈ ខ្យង ត្រី ដំឡូងមី ។ល។ ជាមួយអត្រា ៥០% ចំណីឧស្សាហកម្ម និង ៥០% ចំណីច្នៃដោយខ្លួនឯង។ គប្បីបន្ថែម Vitamin C និង Premix ដើម្បីបងើ្កនថាមពលបង្កង។ ផ្លាស់ប្តូរទឹកញឹកញាប់ដើម្បីឲ្យបង្កងធំធាត់រហ័ស។

ប្តូរស្រះចិញ្ចឹមៈ ក្រោយពេលចិញ្ចឹមបាន ០៣ ខែ ត្រូវស្រង់បង្កងមកចិញ្ចឹមស្រះថ្មី។ ជ្រើសរើស បែងប្រភេទបង្កងដើម្បីកាច់ដង្កៀបហើយរំលែកចេញឲ្យទូលាយ ក៏ត្រូវបានអនុវត្តក្នុងខណៈនេះដែរ។

*ចំណាំ៖ កាច់ដង្កៀបបង្កងត្រង់គន្លាក់ឬបង្កលក្ខណៈឲ្យបង្កងកាច់ដង្កៀបដោយខ្លួនឯង ដើម្បីកាត់បន្ថយកុំឲ្យបង្កងមានស្នាមរបួស  គឺយើងកាន់ដង្កៀបឲ្យជាប់ទាំងសងខាង ហើយទុកឲ្យ​បង្កងផ្ទាត់ចេញដោយខ្លួនឯង។ ក្រោយរយៈពេលចិញ្ចឹមបន្ថែមបានពី ០៣-០៤ ខែ ដង្កៀបបង្កងទាំងពីរនឹងដុះមកវិញ។ ការបែងប្រភេទនិងកាច់ដង្កៀបតម្រូវការមនុស្សនិងពេលវេលាច្រើន ប៉ុន្តែនាំមកលទ្ធផលខ្ពស់ជាង ព្រោះប្រិតសំចៃបានចំណីឲ្យស៊ី និងបង្កើនបានតម្លៃផលិតផលរបស់បង្កង (បង្កងល្អដោយសារគ្មានដង្កៀប)។

ប្រមូលផលៈ ពេលបង្កងល្មមប្រមូលផល (ពី ១០-២០ ក្បាលក្នុងមួយគីឡូក្រាម) គប្បីលក់តាមតម្លៃទីផ្សារដែលបានកំណត់ទៅតាមពេលវេលាប្រមូលផល នឹងផ្ដល់ប្រភពចំណូលខ្ពស់៕

​ប្រែសម្រួលៈ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.