• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ: សេចក្តីប្រកាសព្រមានមួយចំនួនក្នុងការផលិតស្រូវរដូវដើមឆ្នាំ

30/04/2021 08:22

បច្ចុប្បន្ននេះ នៅតំបន់មួយចំនួនក្នុងខេត្ត មាមីងកសិករបានប្រមូលផលស្រូវរដូវសម្រករួចស្រេច ហើយកំពុងបម្រុងចុះពូជស្រូវរដូវដើមឆ្នាំ ឆ្នាំ​២០២១។ ស្ថិតក្នុងស្ថានភាពជាតិប្រៃប្រែប្រួល និងអាកាសធាតុក្តៅនៅដើមរដូវ៖ ដើម្បីផលិតស្រូវរដូវដើមឆ្នាំសម្រេចបានទិន្នផលខ្ពស់ មាមីង​កសិករគប្បីអនុវត្តតាមកាលបរិច្ឆេទនិងយកចិត្តទុកដាក់ដល់ខ្លឹមសារអ្វីខ្លះ‍?

 

 

កសិកររៀបចំដីចុះពូជស្រូវ។ រូបថត៖ រតនា

ចម្លើយ៖

      អនុវត្តការភ្ជួរហាលអាចម៍ដីយ៉ាងតិចបំផុត ០២ សប្តាហ៍ចំពោះតំបន់ដែលមានលក្ខណៈ។ បូមទឹកសាបចូលស្រែជម្រះជាតិជូរប្រៃតិចបំផុតពី ០២-០៣ លើក។ អនាម័យស្រែឲ្យហ្មត់ចត់ដើម្បីកាត់បន្ថយជាតិជូរប្រៃនិងជាតិពុលសរីរាង្គ កាត់ផ្ដាច់ពន្លកជំងឺដែលនៅសេសសល់ពីរដូវមុន (អាចគួបផ្សំប្រើថ្នាំ Tricoderma បំពេញបន្ថែមដើម្បីជួយធ្វើឲ្យឆាប់រលួយគល់ជញ្ជ្រាំង ចំបើងក្លាយជាជីសរីរាង្គនិងសម្បូរជីវជាតិ កាត់បន្ថយជាតិពុលសរីរាង្គនៅដើមរដូវ)។

     អនុវត្តវិធានការព្រោះស្តើងឬព្រោះជាជួរ (ប្រើពូជពី ០៨-១២ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រក្រឡា) ដើម្បីជៀសវាងកុំឲ្យស្រូវរលំនិងដង្កូវក្រា។

     -អាទិភាពប្រើប្រាស់ពូជស្រូវទទួលស្គាល់ មានអាយុកាលខ្លី ផ្តល់ទិន្នផលគុណភាពខ្ពស់សមស្របជាមួយនឹងសំណូមពររបស់ទី​ផ្សារ ដើមរឹង ធន់ទ្រាំជាមួយនឹងជំងឺដង្កូវនិងភាពរាំងស្ងួតល្អ។ អាទិភាពប្រើប្រាស់ក្រុមពូជមានគុណភាពខ្ពស់ រួមមាន៖ OM ៥៤៥១, OM១៨, OM ៤៩០០០, និងបណ្ដាពូជបំពេញបន្ថែមរួមមាន៖ ដាយថើម ៨, OM ៩៩២, OM ៤២៩, VD ២០, ST ៥, ST ២០, ST ២៤, ST ២៥០ ។ ក្រុមពូជស្រូវគុណភាពអង្ករមធ្យមដូចជា៖ IR ៥០៤០៤, OM ៥៦, ML ២០២ ។ល។ ក្រោម ១៥% នៃផ្ទៃដីផលិត។

         គប្បីចុះពូជព្រមៗគ្នា ដើម្បីជៀសវាងដង្កូវក្រា និងចុះពូជផ្ដាច់តាមតំបន់ តាមវាលស្រែនីមួយៗ  (យកចិត្តទុកដាក់ដល់ការប្រកាសអំពីក្រារេកន្លែងជ្រករបស់ស្ថាប័នការពាររុក្ខជាតិ)។   ចុះពូជតាមកាលបរិច្ឆេទរបស់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ តាមសេចក្តីប្រកាសលេខ ១៤៥/TB-SNN ចុះថ្ងៃទី ០២ មេសាឆ្នាំ​ ២០២១ ចែកចេញជា ៣ លើក៖ លើកទី ១ ចាប់ពីថ្ងៃទី ១៥-៣០ មេសាឆ្នាំ ២០២១ ចុះពូជ ១៣.៤១០ ហិកតា (ស្រុកកាងឡុង ១១.៣៥០ ហិកតា ទីវកឹង ១.៣៣០ ហិកតា ចូវថាញ់ ៧៣០ ហិកតា) ។ លើកទី ២ ចាប់ពីថ្ងៃទី ០១-៣០ ខែឧសភាឆ្នាំ ២០២១  ចុះពូជ ៥០.៩៣៥ ហិកតា (ស្រុកកូវកែ ៨.០៨៥​ ហិកតា ទីវកឹង​១០.៣៨០ ហិកតា​ ចូវថាញ់ ១៣.៣៧០ ហិកតា ថ្កូវ ១៣.៧០០​ ហិកតា និងកូវង៉ាង ​៥.០០០ ហិកតា)។ លើកទី ៣ ចាប់ពីថ្ងៃទី​០១-១៥ ខែមិថុនា ចុះពូជ ៨.៣៣០ ហិកតា (ស្រុកថ្កូវ​ ៧០០ ហិកតា កូវង៉ាង ៤.៤៥០ ហិកតា យ្វៀងហាយ ២.៧០០ ហិកតា ទីផ្សាររួមខេត្តយ្វៀងហាយ ៦០ ហិកតា ទីក្រុងត្រាវិញ ៩២០ ហិកតា)។

       គប្បីឆាប់ព្រាចជី ដើម្បីបង្កលក្ខណៈឲ្យស្រូវឆាប់បែកគុម្ព ដើមធំ។ ប្រើជី NPK ដើម្បីកាត់ បន្ថយជំងឺដង្កូវក្រា (ពិសេសគឺជំងឺរលួយស្លឹក) ។ បង្កើនសមត្ថភាពធន់នឹងជំងឺតាំងពីដើមរដូវ។ បង្កើនការប្រើជីសរីរាង្គ កំបោរម្សៅ ជីដែលមានផ្ទុកជាតិ canxi, silic អាទិភាព​ប្រើបណ្តាផលិតផលជីវសាស្រ្ត និងបណ្តាប្រភេទជីបំប៉នតាមសន្លឹក​ដើម្បីបង្កើនថាមពលដល់ស្រូវ។ រវាំងស្រែជាប្រចាំតាមដានបណ្តាមុខសញ្ញាដែលធ្លាប់បំផ្លាញ ដើម្បីម្ចាស់ការរកឃើញនិងបង្ការកម្ចាត់មានប្រសិទ្ធភាពតាំងពីដើមរដូវ កុំឲ្យជះឥទ្ធិពលដល់ទិន្នផល៕

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.