• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ:បច្ចេកទេសដាំ និងវិធានការជម្នះជំងឺមួយចំនួ​នលើខ្នុរ

08/06/2021 08:49

កសិករង្វៀងថាញ់តុង នៅភូមិហោយអាង ឃុំហ្វាតឹង​ ស្រុកកូវកែសួរ៖ បច្ចុប្បន្ន មានកសិករ ជាច្រើននៅក្នុងស្រុកពង្រីកការដាំខ្នុរចាំងហ្គាយ យ៉ាងច្រើនហើយនាំមកលទ្ធផលសេដ្ឋកិច្ច​ខ្ពស់។ ច្វីត្បិត ដូច្នោះក្ដីក្នុងដំណាក់កាលដាំច្រើនកើតមានជំងឺអ៊ុតខ្មៅនិងដង្កូវបំផ្លាញ។ សូមឲ្យដឹងបច្ចេក ទេសដាំនិងរបៀបថែទាំខ្នុរ ?

 

ទម្រង់ដាំខ្នុរ។ រូបថត៖ រតនា

ចម្លើយ៖

កម្រិតដាំនិងបម្រុងដី៖ ខ្នុរចាំងហ្គាយឆាប់មានផ្លែ ម៉្លោះហើយគប្បីដាំកម្រិត ០៤x០៤​ ម៉ែត្រ ដើម្បីបង្កើនទិន្នផល បរិមាណនិងបង្រួញពេលយកទុនមកវិញ ក្រោយមកអនុវត្តវិធានការកាត់រំលស់មែកឬកាត់មែកចោល ។ ខ្នុរអាចដាំបានលើដីជាច្រើនប្រភេទ៖ ដីខ្សាច់ ដីឥដ្ឋ តែត្រូវធានាការបង្ហូតទឹកឲ្យបានល្អ ។ ជីករង្វះជម្រៅពី ៣០-៤០ សង់ទីម៉ែត្រសម្រាប់បង្ហូតទឹកនៅរដូវភ្លៀង។

ដាក់ជីក្រោលផ្អាប់ក្នុងរណ្តៅនីមួយៗពី ១០-៧០ គីឡូក្រាម (ឬជីសរីរាង្គជីវសាស្រ្ត ០១-០៣ គីឡូក្រាម​)+កំបោរម្សៅ ០,៥ គីឡូក្រាមមុនពេលដាំពី ០៧-១០ ថ្ងៃ។

ដាំនិងថែទាំ៖ ក្រោយពេលដាំរួច យកគល់ជញ្ជ្រាំងឬចំបើង ស្មៅស្ងួតគ្របគល់ដើម្បីកុំឲ្យស្មៅដុះនិងត្រជាក់គល់(ប្រសិនបើដាំនៅរដូវភ្លៀង មិនបាច់បាំងកម្ដៅ) ត្រូវស្រោចទឹកឲ្យបាន គ្រប់គ្រាន់ ពិសេស​នៅរដូវក្តៅ​​ពេលខ្នុរ​នៅតូច។ ពេលផ្លែកំពុងរីកជិតនឹងទុំ។ ខ្នុរមិនចូលចិត្តទឹក លិច ហេតុនោះហើយត្រូវបង្ហូតទឹកចេញនៅពេលមានភ្លៀង ធានាកម្រិតប្រៃក្រោមពី ០១%។

កាត់រំលស់មែកពេលខ្នុរមិនទាន់ចេញផ្លែ​ ត្រូវកាត់មែកពី ០២-០៣ ដង​ក្នុងមួយឆ្នាំ ពេលផ្លែ កាត់មែកម្តងក្នុងមួយឆ្នាំ ក្រោយពេលប្រមូលផលផ្លែ ។ កាត់ចោបណ្តាមែកខាងក្រោមមែកតូចៗ​ មែកស្ងួត មែកដង្កូវស៊ី  ដើម្បីឲ្យស្រឡះស្រឡួន បង្ការដង្កូវក្រានិង បង្កើនទិន្នផល។

គប្បីបេះរំលស់ផ្លែដើម្បីឲ្យផ្លែឆាប់ធំ។ លើកទីមួយបេះចោលទុកតែមួយផ្លែ​(ពេលខ្នុរមានអាយុ ពី ០២-២,៥​ ឆ្នាំ)។  លើកទី ២ ទុក ០២ ផ្លែ លើកទី ០៣ ទុកពី ០៣-០៤ ផ្លែ។ល។)​ យោងតាម ការលូតលាស់របស់ខ្នុរ។

ដាក់ជី៖ ចំពោះខ្នុរដែលមានអាយុមួយឆ្នាំ ល្អបំផុតគឺលាយជីជាមួយទឹកសម្រាប់ស្រោច ។ ពេលខ្នុរមានអាយុពី ០២-០៣ ឆ្នាំដាក់ជីក្រោលពី ១០-២០ គីឡូក្រាម ជីឡឹងពី ០,៥-០១ គីឡូក្រាម ជីកាលីពី ០,៣-០,៥ គីឡូក្រាម ។​ ពេលខ្នុរមានអាយុពី ០៤ ឆ្នាំឡើងទៅ គប្បី បង្កើន បរិមាណជី។

ប្រការគួរយកចិត្តទុកដាក់៖ ដាក់ជីឡឹងនិងជីដាមច្រើននៅចុងរដូវក្នុងខណៈដែលខ្នុរ ចិញ្ចឹមផ្លែ។​ ប្រើជីគី​មីសាស្រ្ត ផ្សំជាមួយនឹងជីក្រោលនៅដំណាក់កាលសមស្រប។

បង្ការកម្ចាត់ជំងឺ-ដង្កូវ៖ ដង្កូវចោះដើម មែកអាចប្រើថ្នាំ Dyperan EC, 10 EC បាញ់ នៅដំណាក់កាលចេញស្លឹក ផ្លែខ្ចី។ ដង្កូវចោះផ្លែ មិនបាច់អនុវត្តវិធានការវិនិច្ឆ័យថ្នាំគីមីសាស្រ្ត ឡើយ។ អនុវត្តវិធានការជីវសាស្រ្ត ដើម្បីបង្ការកម្ចាត់ឬច្រកផ្លែចូលក្នុងថង់​នីឡុង។ ជំងឺស្អុយ គល់ ចេញជ័រ ជំងឺកើតនៅត្រង់គល់ហើយមានស្នាមជ័រហូរចេញមក តាមសម្បកគល់ដែល ស្អុយ មានជាតិសើម​ជានិច្ចនិងប្រែពណ៌ខ្មៅ។ ដាំនៅលើដីទួលខ្ពស់ ជ្រាបទឹកល្អ នៅពេលចាំបាច់​ ប្រើបណ្តាថ្នាំគីមីសាស្រ្តដោយមានការជ្រើសរើសសម្រាប់បាញ់ដូចជា៖ ថ្នាំ Ridomyl, Alette៕                                                                 

                                                                             ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.